តើលំហាត់ប្រាណអាចព្យាបាលជំងឺរុំារ៉ៃណាខ្លះ?

ខែ​ធ្នូ 26, 2024ព័ត៌មាន

លំហាត់ប្រាណគឺជាវិធីដ៏ល្អសម្រាប់ការពាររាងកាយរបស់អ្នកពីជំងឺរុំារ៉ៃ ហើយវាក៏អាចជួយធ្វើឱ្យការរស់នៅរបស់អ្នកជំងឺមានភាពងាយស្រួល និងកាន់តែប្រសើរបានមួយកម្រិតផងដែរ។ ជាទូទៅ លំហាត់ប្រាណមួយដែលពេញលេញតែងមានការរួមបញ្ចូលគ្នារវាងលំហាត់ប្រាណ៣ប្រភេទគឺលំហាត់ប្រាណដែលបង្កើនចង្វាក់បេះដូង លំហាត់ប្រាណបង្កើនសាច់ដុំ និងលំហាត់ប្រាណបង្កើនការបត់បែនខ្លួនប្រាណ។ ទាំងនេះជាជំងឺរុំារ៉ៃមួយចំនួនដែលលំហាត់ប្រាណអាចជួយការពារ និងជួយឱ្យប្រសើរបាន។

  1. ជំងឺបាក់ទឹកចិត្ត៖ លំហាត់ប្រាណទៀងទាត់អាចជួយសម្រាលអាការៈនៃជំងឺទាំងនេះ និងជួយកាត់បន្ថយភាពកើតឡើងញឹកញាប់នៃជំងឺនេះ។
  2. ជំងឺទឹកនោមផ្អែម៖ ជាទូទៅ លំហាត់ប្រាណអាចមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម និងជួយគ្រប់គ្រងទម្ងន់រាងកាយអ្នក និងជួយបង្កើនថាមពល។ ការធ្វើលំហាត់ប្រាណគឺជាវិធីដ៏ល្អមួយសម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ពីព្រោះវាអាចជួយកាត់បន្ថយហានិភ័យនៃការស្លាប់ពីជំងឺបេះដូង។
  3. ជំងឺភ្លេចភ្លាំង៖ អ្នកដែលឆាប់ភ្លេច ឬអ្នកដែលចង់ធ្វើឱ្យការគិតរបស់ពួកគេកាន់តែប្រសើរអាចទទួលបានផលប្រយោជន៍យ៉ាងខ្លាំងពីការហាត់ប្រាណ។ អ្នកដែលធ្វើចលនាច្រើនតែងជួបហានិភ័យនៃជំងឺភ្លេចភ្លាំង និងបញ្ហាក្នុងការគិតគូរតិចជាងអ្នកមិនសូវធ្វើចលនាសោះ។
  4. ជំងឺបេះដូង៖ លំហាត់ប្រាណទៀងទាត់អាចជួយធ្វើឱ្យមុខងាររបស់បេះដូងរបស់អ្នកកាន់តែមានភាពល្អប្រសើរ និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានយ៉ាងខ្លាំង។
  5. ជំងឺពុកឆ្អឹង៖ ជំងឺនេះជាជំងឺដែលធ្វើឱ្យឆ្អឹងផុយ ហើយស្តើងដែលបង្កឱ្យងាយបាក់។ លំហាត់ប្រាណដូចជាការដើរ និងការលើកទម្ងន់អាចជួយពង្រឹងភាពធន់មាំនៃឆ្អឹង និងជួយពន្យារការពុកផុយរបស់ឆ្អឹង
  6. ជំងឺមហារីក៖ លំហាត់ប្រាណមិនត្រឹមតែជួយការពារពីការកើតឡើងនៃជំងឺមហារីកដូចជាមហារីកសុដន់ ពោះវៀនធំ និងក្រពេញប្រូស្តាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយបង្កភាពងាយស្រួលក្នុងការរស់នៅដល់អ្នកជំងឺបានផងដែរ។

 

ប្រភព៖ https://www.mayoclinic.org/healthy-lifestyle/fitness/in-depth/exercise-and-chronic-disease/art-20046049#:~:text=Regular%20exercise%20can%20help%20lower,of%20dying%20of%20heart%20disease