
គន្លឹះលំហាត់ប្រាណសម្រាប់អ្នកដែលមានជំងឺហឺត
ជំងឺហឺតគឺជាជំងឺរ៉ាំរ៉ៃដែលប៉ះពាល់ដល់ផ្លូវដង្ហើមនៅក្នុងសួតរបស់អ្នក។ វាធ្វើឱ្យផ្លូវដង្ហើមរលាក និងហើម ដែលបណ្តាលឱ្យមានរោគសញ្ញាដូចជាក្អក និងដកដង្ហើមតឹង។ ការធ្វើលំហាត់ប្រាណនឹងជួយពង្រឹងការដកដង្ហើមរបស់អ្នក ក៏ដូចជាធ្វើឱ្យសុខភាពបេះដូង និងសាច់ដុំប្រសើរឡើង៖
- ប្រើឧបករណ៍បាញ់ថ្នាំហឺតមុនពេលហាត់ប្រាណ៖ គ្រូពេទ្យបានណែនាំឱ្យប្រើប្រាស់ថ្នាំបាញ់សម្រាប់ជំងឺហឺតជាការព្យាបាលមុនពេលហាត់ប្រាណ។ ឧបករណ៍បាញ់ថ្នាំហឺតគឺជាថ្នាំដែលស្រូបចូលដើម្បីបន្ធូរផ្លូវដង្ហើម ធ្វើឱ្យងាយស្រួលដកដង្ហើមអំឡុងពេលហាត់ប្រាណ។
- ប្រើប្រាស់ថ្នាំលេប៖ ប្រសិនបើប្រើប្រាស់ប្រដាប់ហឺតមុនហាត់ប្រាណគ្រប់គ្រងរោគសញ្ញាមិនគ្រប់គ្រាន់ទេ អ្នកប្រហែលជាត្រូវការថ្នាំលេបជំនួយបន្ថែម។ អាចប្រើប្រាស់ទាំងថ្នាំលេប និងឧបករណ៍បាញ់ថ្នាំហឺតបន្ថយការរលាកផ្លូវដង្ហើម។
- កម្តៅសាច់ដុំ៖ ឧស្សាហ៍កម្តៅសាច់ដុំមុនពេលហាត់ប្រាណ ដើម្បីឱ្យរាងកាយរបស់អ្នកសម្របបាន។ នៅពេលអ្នកហាត់ប្រាណរួចរាល់ សូមបញ្ឈប់សកម្មភាពបន្តិចម្តងៗ។
- ពាក់ម៉ាស់៖ ពាក់ម៉ាស់នៅក្នុងបរិយាកាសត្រជាក់។ ភាពស្ងួតនៃខ្យល់ត្រជាក់អាចរឹតបន្តឹងផ្លូវដង្ហើមរបស់អ្នក។
- . ជៀសវាងកីឡាមានសកម្មភាពយូរ៖ បាល់បោះ បាល់ទាត់ និងការរត់ចម្ងាយឆ្ងាយជាដើម ត្រូវការប្រើប្រាស់សួតខ្លាំង គួរតែជៀសវាងប្រសិនបើអ្នកគ្រប់ជំងឺហឺតរបស់អ្នកគ្រប់គ្រងមិនបានល្អ។
Exercise will help you strengthen your breathing, as well as improve heart and muscle health.
Benefits of exercising with asthma:
- បង្កើនសមត្ថភាពសួតរបស់អ្នក
- ជំរុញលំហូរឈាមទៅកាន់សួត និងបេះដូងឱ្យកាន់តែល្អ
- ធ្វើអោយប្រសើរឡើងនូវភាពអំណត់ និងភាពធន់
- កាត់បន្ថយការរលាកផ្លូវដង្ហើម
- ប្រភព: https://www.healthline.com/health/asthma/exercise-for-asthma#benefits
ប្រភព៖ https://www.healthline.com/health/asthma/exercise-for-asthma#benefits
