កម្មវិធីហែលទឹក ពានរង្វាន់ ព្រឹទ្ធាចារ្យ ហែម ថុន លើកទី២ ឆ្នាំ២០១៧
16-17 June 2017
ក្រុមហ៊ុន ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) មានកិត្តិយសជាខ្លាំង ដែលបានក្លាយជា "Premier Partner" នៃការប្រកួតហែលទឹក ពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី២ ឆ្នាំ២០១៧។ ការប្រកួតហែលទឹកនេះ ត្រូវបានរៀបចំឡើង ដើម្បីរំលឹកដល់អនុស្សាវរីយ៍អតីតកីឡាករហែលទឹកដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងអំឡុងទស្សវត្សរ៍ទី៦០ គឺលោកព្រឹទ្ធាចារ្យ ហែម ថុន។ កម្មវិធីមួយនេះ ក៏បានរួមជាអធិបតីភាពពីសំណាក់ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងមានការចូលរួមប្រកួតពីអត្តពលិកចំនួន១០៥នាក់ ចេញពីក្លិបចំនួន០៧ ដែលធ្វើការប្រកួតលើវិញ្ញាសារចំនួន៣០ផ្សេងគ្នា។