កម្មវិធីរាំ Megadanz និង Zumba ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់នៅសាខាអ៊ីអនម៉លសែនសុខស៊ីធី (ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០)
17 February 2020
ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ពោរពេញដោយភាពសប្បាយរីករាយជាមួយការរាំ Megadanz និង Zumba ក្នុងកម្មវិធីថ្ងៃទី
១៤ កុម្ភៈ របស់យើងនៅផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី។ ក្រៅពីកម្មវិធីចំបងរបស់យើងដែលមានរយៈពេលពេញមួយម៉ោងរួច
អ្នកចូលរួមកម្មវិធីទទួលបានការវិភាគរាងកាយដោយម៉ាស៊ីន InBody ប័ណ្ណចូលហាត់ប្រាណដោយសេរីរយៈពេល១ថ្ងៃ
ការពិគ្រោះនិងផ្តល់ដំបូន្មានទាក់ទងនឹងសុខភាព ការចាប់ឆ្នោតផ្សងសំណាង និងទទួលបានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតផងដែរ។
ពួកគេក៏ទទួលបានកញ្ចប់កាដូរបស់ហ្គាន់ហ្សេនិងកាដូសម្រាប់ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់
ព្រមទាំងកាដូពិសេសសម្រាប់អ្នករាំពូកែប្រចាំ
កម្មវិធីនីមួយៗ។
សូមតាមដានទំព័រហ្វេសបុករបស់យើងសម្រាប់កម្មវិធីថ្មីក្នុងពេលឆាប់ៗនេះ!