ពិតជាសប្បាយរីករាយ! ជាមួយ ហ្គាន់ហ្សេ ស្ព័ត ជប៉ុន ក្នុងព្រឹត្តិការណ៍ “រត់ ដើម្បីសេចក្តីស្រលាញ់ និងសុខភាពល្អ”!
នៅថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០២២ ក្នុងក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន សាខាអាធីណា បុរីប៉េងហួត ដឹស្តា ផ្លាទីនីម ចាប់ពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ៩:៣០ ព្រឹក។
ការរត់ចម្ងាយ ៦គីឡូម៉ែត្រនេះដែលមិនត្រឹមតែផ្ដល់ការសប្បាយរីករាយប៉ុណ្ណោះទេ តែល្អសម្រាប់សុខភាពថែមទៀតផង។
អ្នកចូលរួមក៏ទទួលបាននូវការដូរ ប័ណ្ណហាត់ប្រាណមិនគិតថ្លៃរយៈពេលមួយថ្ងៃ និងកាដូផ្សេងៗផងដែរ។ ពួកយើង សូមអរគុណដល់ដៃគូសហការរបស់យើង បុរីប៉េងហួត ក៏ដូចជាម្ចាស់ឧបត្ថម្ភ កម្មវិធីរួមមាន CowStyle Cambodia, Pocari Sweat, Rohto, និង Garmin ផងដែរ!
ពួកយើងសង្ឃឹមថានឹងជួបគ្នាក្នុងកម្មវិធីបន្ទាប់ៗទៀត!