ថ្នាក់បង្រៀនហែលទឹកដ៏ពិសេសជាមួយកីឡាការិនី Rie Kaneto
28 October 2018
ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន មានកិត្តិយសជាខ្លាំងក្នុងការស្វាគមន៍ជើងឯកហែលទឹក និងម្ចាស់មេដាយមាសអូឡាំពិក កញ្ញា Rie Kaneto ចូលរួមក្នុងកម្មវិធីហែលទឹករបស់ខ្លួន ដែលប្រពឹ្រត្តទៅនៅសាខាអ៊ីអនម៉ល សែនសុខស៊ីធី កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ កន្លងមកនេះ។
កម្មវិធីហែលទឹកដ៏ពិសេសមួយនេះ ត្រូវបានចូលរួមពីសំណាក់សមាជិក និងភ្ញៀវចំនួន៤៦នាក់ ដែលត្រូវបង្រៀនដោយផ្ទាល់ពីសំណាក់កញ្ញា Rie Kaneto។
សូមទស្សនាវីដេអូសង្ខេប៖