ហ្គាន់ហ្សេ ស្ព័ត ជប៉ុន៖ សុខភាព & រាងកាយសម្រាប់លោកអ្នក

ហ្គាន់ហ្សេ ស្ព័ត ជប៉ុន គឺជាក្លឹបហាត់ប្រាណដ៏ល្បីឈ្មោះមួយក្នុងប្រទេសជប៉ុន ទទូលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន តាមរយៈការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព សន្តិសុខ ភាពទៀងទាត់ និងអនាម័យ។

ក្លឹបហាត់ប្រាណយើងខ្ញុំ ផ្តល់ជូនបរិក្ខារជាច្រើនរួមមាន៖ ក្លឹបហាត់ប្រាណ បន្ទប់ស្ទូឌីយោ អាងហែលទឹក សម្ភារហាត់ប្រាណដ៏ទំនើបទាន់សម័យ និងបរិក្ខារជាច្រើនទៀតដែលបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់។ ក្លឹបហាត់ប្រាណយើងខ្ញុំ យកចិត្តទុកដាក់ខ្ពស់លើកម្រិតវិជ្ជាជីវៈរបស់បុគ្គលិក ការបង្ហាត់ជាលក្ខណៈបុគ្គល​​ (personalized one-on-one training) និងយកចិត្តទុកដាក់លើសុវត្ថិភាពរបស់អ្នកហាត់ប្រាណ។

កម្មវិធី និងថ្នាក់សិក្សាទាំងអស់ ត្រូវដឹកនាំបង្ហាត់ដោយគ្រូដ៏មានវិជ្ជាជីវៈ ពោរពេញដោយបទពិសោធន៍ និងមានជំនាញយ៉ាងច្បាស់លាស់។

ក្រុមហ៊ុនបង្គោលរបស់យើង៖ ហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌី

ក្នុងនាមជាក្រុមហ៊ុនឯកទេសផ្នែករៀបចំ និងគ្រប់គ្រងក្លឹបហាត់ប្រាណឈានមុខគេមួយក្នុងប្រទេសជប៉ុន ហា្គន់ហ្សេ ស្ព័ត ខូអិលធីឌី មានបទពិសោធន៍ជាង៣០ឆ្នាំ ក្នុងការផ្តល់ជូនអតិថិជននូវសេវាកម្មដ៏មានគុណភាពខ្ពស់ប្រកបដោយវិជ្ជាជីវៈ ដោយផ្តល់អាទិភាពខ្ពស់លើសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់អតិថិជន។

មកទល់សព្វថ្ងៃនេះ ក្រុមហ៊ុន ហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌី បានបើកដំណើរការជាង២០សាខាហើយនៅក្នុងប្រទេសជប៉ុន ដែលមានពាក្យស្លោកថា “ធ្វើឲ្យជីវិតលោកអ្នកកាន់តែស្រស់បំព្រង” ។ ក្រុមហ៊ុន ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី បានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាកាលពីខែមីនា ឆ្នាំ២០១៥ ដោយឈរលើឆន្ទៈក្នុងការជួយឲ្យប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជាទទួលបាននូវសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត។

បន្ទប់បរិក្ខារ
សេវាកម្ម សាខារបស់យើង

ក្លឹបហាត់ប្រាណនីមួយៗរបស់ ហ្គាន់ហ្សេ ស្ព័ត ជប៉ុន ផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ដ៏ពិសេស តាមរយៈគ្រូបង្ហាត់ដ៏មានជំនាញ សម្ភារដ៏ទំនើប និងការយកចិត្តទុកដាក់ខ្ពស់លើអនាម័យ សុវត្ថិភាព និងសន្តិសុខ។

ក្លឹបហាត់ប្រាណដំបូងបំផុតរបស់ ហ្គាន់ហ្សេ ស្ព័ត ជប៉ុន បានបើកដំណើរការនៅខែមិថុនា ឆ្នាំ២០១៧ មានទីតាំងស្ថិតនៅក្នុងបរិវេណបុរីប៉េងហួត ដឹស្តា ផ្លាទីនីម អាធីណា។ ក្លឹបហាត់ប្រាណទី២ របស់យើង បានបើកដំណើរការនៅជាផ្លូវការនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធី នៅខែមិថុនាឆ្នាំ២០១៨។

AEON MALL Sen Sok

ATHINA