វិធីងាយៗក្នុងការថែរក្សាសុខភាពផ្លូវចិត្ត

អំឡុងពេលដែលពិភពលោកឈានជើងចូលកាន់តែជ្រៅទៅក្នុងសម័យឌីជីថល យើងអាចសង្កេតឃើញថាភាពឯកាក៏កាន់តែកើនឡើង ហើយការយកចិត្តទុកដាក់លើការថែទាំសុខភាពផ្លូវចិត្តក៏កាន់តែមានភាពដុនដាបទៅៗ។ ប៉ុន្តែមិនថាស្ថានភាពរបស់អ្នកយ៉ាងណាក៏ដោយ ពួកយើងសង្ឃឹមថាអ្នកអាចនឹងរកឃើញគន្លឹះខ្លះៗដើម្បីជួយអ្នកឱ្យរួចផុតពីភាពលំបាក និងថែទាំសុខភាពផ្លូវចិត្តនៅក្នុងអត្ថបទមួយនេះ។

- និយាយជាមួយមនុស្សដែលអ្នកទុកចិត្តពេលមិនសប្បាយចិត្ត មិនថាគាត់ជាមិត្តជិតស្និទ្ធ ជាដៃគូ ជាអ្នកធ្វើការជាមួយគ្នា ឬជាសមាជិកគ្រួសារនោះទេ ការពិភាក្សាជាមួយមនុស្សដែលអ្នកទុកចិត្តអាចធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលបាន។​ ការបើកចំហប្រាប់មនុស្សដែលខ្វាយខ្វល់ពីអ្នកគឺហាក់ដូចជាបានធ្វើការព្យាបាលអញ្ចឹងដែរ ហើយពេលខ្លះវាគឺជាអ្វីដែលអ្នកត្រូវការនៅក្នុងកាលៈទេសៈមួយនោះ។
- ហាត់ប្រាណ ការធ្វើលំហាត់ប្រាណសាមញ្ញៗដូចជាការរត់ ការដើរ ជិះកង់ ការធើ្វលំហាត់ប្រាណយូហ្គា និងការរាំអាចជួយឱ្យមានភាពប្រសើរឡើងលើសុខភាពផ្លូវកាយ​ និងផ្លូវចិត្ត។ ការហាត់ប្រាណជាមួយនឹងរបបអាហារត្រឹមត្រូវ និងការគេងគ្រប់គ្រាន់អាចធ្វើឱ្យសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តរបស់អ្នករឹងមាំ។
- ធ្វើអ្វីដែលអ្នកចូលចិត្ត ព្យាយាម ឬបន្តធ្វើអ្វីដែលអ្នកចូលចិត្ត មិនថាធ្វើម្ហូប បណ្តើរឆ្កែលេងក្នុងសួន អានសៀវភៅ មើលរឿង ឬសកម្មភាពអ្វីផ្សេងៗទៀត។ ការធ្វើអ្វីដែលយើងចូលចិត្តមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការថែទាំសុខភាពផ្លូវចិត្តឱ្យបានល្អ។
- ប្រឹក្សាយោបល់ជាមួយអ្នកជំនាញ ប្រសិនបើអ្នកនៅតែមិនអាចទ្រាំជាមួយនឹងស្រេ្តសនេះបាន អ្នកគួរតែរកអ្នកជំនាញដូចជាវេជ្ជបណ្ឌិត ឬអ្នកជំនាញលើសុខភាពផ្លូវចិត្តដើម្បីពិគ្រោះយោបល់។ ត្រូវចងចាំថាអ្នកមិននៅម្នាក់ឯងទេ អ្នកអាចធ្វើរឿងជាច្រើនដើម្បីថែទាំសុខភាពផ្លូវចិត្តរបស់អ្នក។  

ប្រភព: https://www.who.int/westernpacific/about/how-we-work/pacific-support/news/detail/07-10-2021-6-ways-to-take-care-of-your-mental-health-and-well-being-this-world-mental-health-day