ថ្នាក់ហែលទឹកពិសេសសម្រាប់កូនក្មេង

តើកូនៗរបស់អ្នកខ្លាចទឹកមែនទេ? កុំបារម្ភអី!​ ឥឡូវនេះហ្គាន់ហ្សេ ស្ព័តមានថ្នាក់ហែលទឹកពិសេសសម្រាប់កូនក្មេងៗជាមួយនឹងតម្លៃសមរម្យ ព្រមទាំងទទួលបានចំណេះដឹង តិចនិចជាច្រើនពីការរៀននេះ។

ហ្គាន់ហ្សេ​ ស្ព័តមានគ្រូបង្វឹកជំនាញៗជាមួយនឹងបទពិសោធជាច្រើនឆ្នាំ។ យើងបានបង្រៀនក្មេងៗជាច្រើននាក់ឱ្យចេះហែលទឹកទៅតាមបច្ចេកទេសយ៉ាងស្ទាត់ជំនាញដែលពួកគេអាចជួយសង្រ្គោះខ្លួនឯង និងអ្នកដទៃពីហានិភ័យនៃការលង់ទឹក។ ប្រសិនបើអ្នកកំពុងស្វែងរកថ្នាក់ហែលទឹកសម្រាប់កូនៗនាវិស្សមកាលនេះ សូមអញ្ជើញមកកាន់ហ្គាន់ហ្សេ ស្ព័ត។ ខាងក្រោមនេះជាកាលវិភាគរៀនហែលទឹកទាំង២សាខា៖  

ហ្គាន់ហ្សេ ស្ព័តសាខាអុីអនម៉លសែនសុខស៊ីធី

- វគ្គទី១៖ ចាប់ផ្តើមនៅថ្ងៃទី១១ ដល់ទី១៥ ខែធ្នូ ឆ្នាំ២០២៣
- វគ្គទី២៖ ចាប់ផ្តើមពីថ្ងៃទី២៥ ដល់ទី២៩​ ខែធ្នូ ឆ្នាំ២០២៣
- ពេលវេលា៖ ម៉ោង២ ដល់ម៉ោង៣​ រសៀល
- អាយុ៖ ចាប់ពី៥ឆ្នាំ ដល់១៤ឆ្នាំ
- សិស្សអតិបរមា២០នាក់ក្នុង១វគ្គ  

ហ្គាន់ហ្សេ ស្ព័តសាខាអាធីណា
បុរីប៉េងហួតបឹងស្នោ

- វគ្គទី១៖ ចាប់ផ្តើមនៅថ្ងៃទី១៨ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៣
- វគ្គទី២៖ ចាប់ផ្តើមនៅថ្ងៃទី០១ ដល់ទី០៥ ខែមករា ឆ្នាំ២០២៤
- ពេលវេលា៖ ម៉ោង៤ ដល់ម៉ោង៥ រសៀល
- អាយុ៖ ចាប់ពី៥ឆ្នាំ ដល់១២ឆ្នាំ - សិស្សអតិបរមា១៥នាក់ក្នុង១វគ្គ  

អត្ថប្រយោជន៍សម្រាប់ថ្នាក់ហែលទឹកពិសេសនេះគឺជួយឱ្យកូនៗរបស់អ្នកចេះប្រើប្រាស់ដង្ហើមបានត្រឹមត្រូវ ចេះកាន់ក្តារហែលទឹកដោយរលូន ចេះហែលត្រឹមត្រូវតាមបច្ចេកទេស ព្រមទាំងមានឱកាសបង្កើតមិត្តភក្តិថ្មីៗ។ ក្រោយរៀនវគ្គនេះចប់ លោកអ្នកអាចបន្តរៀនថ្នាក់ហែលទឹកនៅហ្គាន់ហ្សេ ស្ព័តរៀងរាល់ថ្ងៃសៅរ៍ ឬអាទិត្យបាន។   កម្មវិធីហែលទឹកសម្រាប់កូនក្មេងរបស់យើងមានស្តង់ដាពីប្រទេសជប៉ុន ហើយផ្តល់ជូននូវ៣៦កម្រិត ចាប់ពីកម្រិតដំបូង​ រហូតដល់កម្រិតខ្ពស់។ សមាជិកហ្គាន់ហ្សេ ស្ព័តទាំងអស់អាចនឹងប្រើប្រាស់នូវអាងហែលទឹកខាងក្រៅប្រវែង ៩២០ម៉ែត្រការ៉េនៅសាខាអាធីណា​ និងអាងហែលទឹកខាងក្នុងដែលមានចំនួន៦ជួរនៅសាខាអុីអនម៉លសែនសុខស៊ីធី។ យើងមានអាងហែលទឹកដ៏ស្អាត ទំនើប ជម្រៅរាក់ និងមានសុវត្ថិភាពដែលស័ក្តិសមសម្រាប់កូនក្មេង។  

ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅសាខាអុីអនម៉លសែនសុខ និងរហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នៅសាខាអាធីណា។ តម្លៃនៃការចុះឈ្មោះរៀនគឺ៧៥ដុល្លារ។  

សម្រាប់ការចុះឈ្មោះ និងព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ហ្គាន់ហ្សេ ស្ព័ត៖ 
· សាខាអាធីណា បុរី ប៉េងហួត ដឹស្តាផ្លាទីនីម ឬទំនាក់ទំនងលេខទូរស័ព្ទ ០១០​ ៨៨៨ ៣៩៨
· សាខាអុីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី ឬ ទំនាក់ទំនងលេខទូរស័ព្ទ ០១៥ ៨៨៨ ៤៦៨ 
· អ៊ីមែល info@gunzesportskh.com