ជំងឺលើសឈាម ឬជំងឺឡើងសម្ពាធឈាមជាកត្តាមួយដែលបង្កហានិភ័យខ្ពស់ដល់ជំងឺបេះដូង
តែវាក៏ជាកត្តាមួយដែលងាយការពារបំផុតដែរ។
ផ្លាស់ប្តូរការរស់នៅ
និងរបបអាហារជួយកាត់បន្ថយកម្រិតសម្ពាធឈាម និងហានិភ័យជំងឺបេះដូង។
- ប្រេងអូលីវ៖ ប្រេងដែលចេញពីផ្លែអូលីវអាចផ្តល់គុណប្រយោជន៍ជាច្រើនទៅលើសុខភាពដូចជាកាត់បន្ថយសម្ពាធឈាម
និងហានិភ័យជំងឺបេះដូងជាច្រើនទៀត។
- ស៊ុត៖
មិនត្រឹមតែពោរពេញទៅដោយសារជាតិចិញ្ចឹមប៉ុណ្ណោះទេ ប៉ុន្តែវាដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទៅលើសម្ពាធឈាម។
ការស្រាវជ្រាវបានរកឃើញថាអត្រានៃការវិវដ្តន៍នៃជម្ងឺលើសសម្ពាធឈាមមានលក្ខណៈទាបសម្រាប់អ្នកឧស្សាហ៍ញុំាស៊ុត។
- ការ៉ុត៖
គឺជាបន្លែសំខាន់ក្នុងរបបអាហារសម្រាប់មនុស្សមួយចំនួន។ វាមានផ្ទុកទៅដោយសមាសធាតុបន្លែជាច្រើនដែលជួយក្នុងដំណើរការសុខភាពមួយចំនួនដូចជា
ការគ្រប់គ្រងសម្ពាធឈាម។
- ដំឡូង៖ ការសិក្សាបានបង្ហាញថាដំឡូងដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងកម្រិតសម្ពាធឈាម។
ការសិក្សាមួយបានបង្ហាញឱ្យឃើញពីការកាត់បន្ថយនៃសម្ពាធឈាម Systolic ដែលជាផ្នែកមួយនៃរបបអាហារពោរពេញដោយប៉ូតាស្យូម។
- យ៉ាអ៊ួ៖ ក្នុងនាមជាផលិតផលទឺកដោះគោមួយដែលពោរពេញទៅដោយសារជាតិចិញ្ចឹម
យ៉ាអ៊ួមានជាតិប៉ូតាស្យូម និងជាតិកាល់ស្យូមច្រើនដែលជួយរក្សាសម្ពាធឈាម។ ការដាក់យ៉ាអួចូលក្នុងរបបអាហាររបស់អ្នកអាចជួយគ្រប់គ្រងនូវសុខភាពបេះដូង
និងសម្ពាធឈាម។
ប្រភព: https://www.healthline.com/nutrition/foods-high-blood-pressure#fatty-fish