រីករាយបុណ្យណូអែល រីករាយសុខភាពមាំមួន: ចូលរួមភាពសប្បាយរីករាយដើម្បីអបអរបុណ្យណូអែល

កម្មវិធីគ្រិស្តម៉ាសរបស់ហ្គាន់ហ្សេ ស្ព័តបានត្រឡប់មកវិញហើយ! រដូវកាលគ្រិស្តម៉ាសជាពេលវេលាចែករំលែកកាដូ និងភាពសប្បាយរីករាយ។   ឆ្នាំនេះ យើងនឹងនាំយកនូវកម្មវិធីប្លែកៗ សប្បាយៗជាច្រើនដូចជាការប្រកួតដើរម៉ូត ការរាំMix Dance ព្រមទាំងការចាប់រង្វាន់ជាច្រើន។

ព័ត៌មានអំពីកម្មវិធីនេះ៖
- កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី22 ខែធ្នូ ឆ្នាំ2023
- ម៉ោង៖ 5ល្ងាច ដល់8យប់
- សកម្មភាព៖ ការរាំMix Dance, ការប្រកួតដើរម៉ូត និងការចាប់រង្វាន់
- ការស្លៀកពាក់៖ ពណ៌ក្រហម (គ្រិស្តម៉ាស)
- ទីតាំង៖ សេនត្រល់ខត ក្នុងផ្សារទំនើបអុីអនម៉ល​​​ សែនសុខ សុីធី  

លើសពីនេះទៅទៀត យើងក៏ផ្តល់ការវាស់រាងកាយ និងប្រឹក្សាយោបល់ពីលទ្ធផលដោយឥតគិតថ្លៃចាប់ពីម៉ោង10ព្រឹក ដល់ម៉ោង5ល្ងាច។
 

ចូលរួមដោយសេរី! គ្រាន់តែចុះឈ្មោះក៏ទទួលបានកាដូដែរណា! តស់! បបួលមិត្តភក្តិ  និងក្រុមគ្រួសារចុះឈ្មោះចូលរួមភាពសប្បាយរីករាយជាមួយគ្នា ជាពិសេសមានឱកាសឈ្នះរង្វាន់ទៀតផង! រង្វាន់រួមមានប័ណ្ណសមាជិក1ខែ មួក កាបូប ដបទឹក និងគូប៉ុង។
 

លោកអ្នកអាចចុះឈ្មោះនៅក្លិបហាត់ប្រាណហ្គាន់ហ្សេ ស្ព័តទាំង2សាខា៖
· សាខាអាធីណា បុរី ប៉េងហួត បឹងស្នោ ឬទាក់ទងមកកាន់លេខ 010 888 398

· សាខាអុីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី ឬទាក់ទងមកកាន់លេខ 015 888 468