ព្រឹត្តិការណ៍ “រត់ដើម្បីសេចក្តីស្រលាញ់ និងសុខភាពល្អ”! រត់ទាំងអស់គ្នា សុខភាពល្អទាំងអស់គ្នា!

តស់! ត្រៀមខ្លួនចូលរួមរត់ជាមួយគ្នា! នេះជាឆ្នាំទី៣នៃព្រឹត្តិការណ៍ “រត់ដើម្បីសេចក្តីស្រលាញ់ និងសុខភាពល្អ”​ ដែលត្រូវបានរៀបចំឡើងរវាងក្លិបហាត់ប្រាណហ្គាន់ហ្សេ ស្ព័តសាខាអាធីណា និងបុរីប៉េងហួតបឹងស្នោ។  

ក្លិបហាត់ប្រាណហ្គាន់ហ្សេ ស្ព័តបង្កើតព្រឹត្តិការណ៍រត់នេះឡើងក្នុងគោលបំណងលើកកម្ពស់ការស្រឡាញ់សុខភាព និងសេចក្តីស្រឡាញ់។ អ្នកចូលរួមមិនត្រឹមតែទទួលបានសុខភាពល្អ ថែមទាំងបានបង្ហាញក្តីស្រឡាញ់ទៅកាន់មនុស្សពិសេសរបស់អ្នកផងដែរ។

ព្រឹតិ្តការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង៥:៣០នាទីព្រឹក ដល់ម៉ោង៩:៣០នាទីព្រឹក។ ចំពោះចំណុចចាប់ផ្តើម និងបញ្ចប់គឺនៅក្លិបហាត់ប្រាណហ្គាន់ហ្សេ ស្ព័តសាខាអាធីណា ក្នុងបុរីប៉េងហួតបឹងស្នោដោយមានចម្ងាយសរុប៧គ.ម។ អំឡុងពេលរត់ លោកអ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយជាមួយបរិយាកាសល្អ អមទៅដោយធម្មជាតិស្រស់បំព្រងនៅតាមដងផ្លូវ។  

នៅពេលអ្នកចុះឈ្មោះចូលរួមរត់ អ្នកនឹងទទួលបានកញ្ចប់កាដូដ៏ស្រស់ស្អាតរួមមាន អាវយឺត លិខិតថ្លែងអំណរគុណ គូប៉ុងបញ្ចុះតម្លៃ៥០%សម្រាប់ការចូលហាត់ម្តងសម្រាប់មនុស្សម្នាក់ ការបញ្ចុះតម្លៃ និងកាដូជាច្រើនទៀត។ បន្ទាប់ពីរត់ហើយ អ្នកចូលរួមនឹងទទួលបានអាហារពេលព្រឹកដ៏ឆ្ងាញ់ពិសា លិខិតបញ្ជាក់ពីការចូលរួមព្រឹត្តិការណ៍ “រត់ដើម្បីសេចក្តីស្រឡាញ់ និងសុខភាពល្អ” ជាពិសេសក្រុមការងារក្លិបហាត់ប្រាណហ្គាន់ហ្សេ ស្ព័តនឹងធ្វើបទបង្ហាញពិសេសពីកម្មវិធីស្ទូឌីយូផងដែរ។
 

អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺការចាប់ឆ្នោតផ្សងសំណាងដែលរង្វាន់រួមមាន កញ្ចប់ស្នាក់នៅ២ថ្ងៃ/១យប់​​​ នៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ ឬ កញ្ចប់ស្នាក់នៅ២ថ្ងៃ/១យប់ នៅសណ្ឋាគារ Vakara ខេត្តកែប និងប័ណ្ណសមាជិកក្លិបហាត់ប្រាណរយៈពេល១ខែ រួមជាមួយរង្វាន់ជាច្រើនទៀត។
 

ចំពោះតម្លៃសំបុត្រ៖

  •  $១០ក្នុង១នាក់ សម្រាប់សមាជិកហ្គាន់ហ្សេ ស្ព័ត និងអ្នករស់នៅក្នុងបុរីប៉េងហួត
  •  $១៥ក្នុង១នាក់ សម្រាប់មនុស្សទូទៅ
លោកអ្នកអាចចុះឈ្មោះចូលរួមជាលក្ខណៈគូស្នេហ៍ គ្រួសារហើយអ្នកគ្មានគូក៏អាចចូលរួមបានដែរ។ ជួបគ្នានៅទីនោះណា!  

កន្លែងមានចំនួនកំណត់! ចាប់ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២៤។
តំណភ្ជាប់សម្រាប់ការចុះឈ្មោះ៖ https://forms.gle/4zTTzzZqtymatpjUA  

ដើម្បីចុះឈ្មោះចូលរួម សូមទាក់ទងមកកាន់ក្លិបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន
  • សាខាអាធីណា បុរី ប៉េងហួត ដឹស្តាផ្លាទីនីម ឬទាក់ទងមកកាន់លេខ010 888 398
  • សាខាអុីអនម៉លសែនសុខ ឬទាក់ទងមកកាន់លេខ 015 888 468
  • អ៊ីម៉ែល info@gunzesportskh.com