ឆ្នាំថ្មី ចំណេញច្រើន គោលដៅហាត់ប្រាណថ្មី ចាប់ផ្តើមឆ្នាំថ្មីប្រកបដោយសុខភាពល្អជាមួយហ្គាន់ហ្សេ ស្ព័ត

ពេលវេលាបានមកដល់ទៀតហើយ! ចាប់ផ្តើមឆ្នាំថ្មីប្រកបដោយសុខភាពល្អជាមួយនឹងការផ្តល់ជូនពិសេស និងច្រើនលើសពីមុនៗពីក្លិបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត​ ជប៉ុន។ ទទួលបានការបញ្ចុះតម្លៃ 10% សម្រាប់ការចុះឈ្មោះពី1ខែ-3ខែ, 15% សម្រាប់ការចុះឈ្មោះ 6ខែ និង20% សម្រាប់ការចុះឈ្មោះរយៈពេល1ឆ្នាំ។

លើសពីនេះទៅទៀតនោះ អ្នកនឹងទទួលបានគូប៉ុងជាច្រើនដោយឥតគិតថ្លៃ​ ថែមទាំងមានឱកាសឈ្នះរង្វាន់ពិសេសៗពីការចាប់ឆ្នោតផ្សងសំណាងទៀតផង។ ចង់បានគូប៉ុង និងឱកាសផ្សងសំណាងទៀតមែនទេ? សមាជិកចាស់ និងសមាជិកថ្មីអាចនឹងទទួលបានការផ្តល់ជូននេះដូចគ្នា។ អញ្ចឹងកុំខកខានណា!

នៅពេលអ្នកចុះឈ្មោះជាសមាជិក លោកអ្នកនឹងទទួលបានការពិនិត្យសុខភាពរាងកាយតាមរយៈម៉ាស៊ីន
In-Bodyដើម្បីដឹងពីម៉ាសរាងកាយ ជាតិខ្លាញ់ និងសមាសធាតុផ្សេងៗទៀត។ ពួកយើងមានផ្តល់នូវ​ឧបករណ៍ហាត់ប្រាណទំនើបចុងក្រោយបង្អស់ ថ្នាក់ស្ទូឌីយូ​ដូចជាយូហ្គា យូបោន ជាដើម ជាពិសេសយើងក៏ផ្តល់ថ្នាក់រៀនហែលទឹកជាមួយគ្រូជំនាញរៀងរាល់ចុងសប្តាហ៍ទៀតផង។

មួយវិញទៀតនោះ ហ្គាន់ហ្សេ ស្ព័ត ជប៉ុនផ្តល់ជូននូវអាងហែលទឹកខាងក្នុងដែលមានចំនួន៦ខ្សែ នៅអ៉ីអនម៉លសែនសុខស៊ីធី ហើយនិងនៅសាខាអាធីណាផ្តល់នូវអាងហែលទឹកខាងក្រៅ ដែលមានប្រវែង៩២០ម៉ែត្រការ៉េ ក៏ដូចជា​ បន្ទប់ស្ទីមសម្រាប់នារី និងសោណាសម្រាប់បុរស។

ក្នុងនាមជាក្លិបហាត់ប្រាណមកពីប្រទេសជប៉ុន​ និងឈានមុខគេមួយដែលផ្តល់ជូននូវសេវាកម្មជាច្រើន គ្រឿងបរិក្ខារផ្សេងៗ និងកម្មវិធីស្ទូឌីយូ ហ្គាន់ហ្សេ ស្ព័ត បានប្តេជ្ញាចិត្តថានឹងជួយលោកអ្នកឱ្យសម្រេចបាននូវសុខភាពល្អ និងរាងកាយមាំមួនដែលលោកអ្នកចង់បាន។

ចាប់ផ្តើមឆ្នាំថ្មីប្រកបសុខភាពល្អជាមួយនឹងហ្គាន់ហ្សេ ស្ព័ត! ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី01 ដល់ថ្ងៃទី30 ខែមករា ឆ្នាំ2024 តែប៉ុណ្ណោះ។

សម្រាប់ការចុះឈ្មោះ និងព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ហ្គាន់ហ្សេ ស្ព័ត ជប៉ុន៖

  • សាខាអ៉ីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី ឬ ទំនាក់ទំនងលេខទូរស័ព្ទ 015 888 468
  • សាខាអាធីណា បុរី ប៉េងហួត ដឹស្តាផ្លាទីនីម ឬទំនាក់ទំនងលេខទូរស័ព្ទ 010 888 398 
  • ឬអ៊ីមែល info@gunzesportskh.com មកកាន់ពួកយើងបានផងដែរ