រីករាយបុណ្យចូលឆ្នាំខ្មែរ ចូលរួមអបអរសាទរពេលវេលាដ៏រីករាយ និងមិនអាចបំភ្លេចបានជាមួយយើង

ពេលវេលាសប្បាយៗតម្រូវឱ្យមានការបង្កើតអនុស្សាវរីយ៍មិនអាចបំភ្លេចបានអញ្ចឹងហើយ។ តស់! នាំគ្នាមកបង្កើតអនុស្សាវរីយ៍នៅក្លិបហាត់ប្រាណហ្គាន់ហ្សេ ស្ព័តជប៉ុន សាខាអ៊ីអន ម៉ល សែនសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរទាំងអស់គ្នា។

នៅថ្ងៃសៅរ៍ ទី06 ខែមេសា ឆ្នាំ2024 ខាងមុខនេះចាប់ពីម៉ោង 5:30នាទីដល់ម៉ោង 7:30នាទីយប់ ក្លិបហាត់ប្រាណហ្គាន់ហ្សេ ស្ព័តជប៉ុននឹងមានរៀបចំកម្មវិធីសប្បាយជាច្រើននៅហ្គាន់ហ្សេ ស្ព័តសាខាផ្សារទំនើបអុីអន ម៉ល សែនសុខ​ ស៊ីធី។ សកម្មភាពដែលនាំយកមកនូវផ្តល់ភាពសប្បាយរីករាយមានដូចជាការរាំចង្វាក់ប្រពៃណីខ្មែរ ល្បែងប្រជាប្រិយ និងកម្មវិធីដើរបង្ហាញម៉ូដ។ សម្រាប់ការស្លៀកពាក់គឺតម្រូវឱ្យស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ។ យើងនឹងមានការផ្តល់ជូននូវបង្អែមក៏ដូចជាភេសជ្ជៈទៅកាន់អ្នកចូលរួមទាំងអស់គ្នាផងដែរ។

កុំខកខានឱ្យសោះ! សូមអញ្ជើញមកកាន់ក្លិបហាត់ប្រាណ ហ្គាន់ហ្សេ ស្ព័ត ជប៉ុន ហើយចូលរួមអបអរបុណ្យចូលឆ្នាំខ្មែរជាមួយគ្នា! ជួបគ្នានៅទីនោះណា!  

សម្រាប់ការចុះឈ្មោះ និងព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ហ្គាន់ហ្សេ ស្ព័ត ជប៉ុន៖

  • សាខាអ៊ីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី ឬ ទំនាក់ទំនងលេខទូរស័ព្ទ 015 888 468
  • សាខាអាធីណា បុរី ប៉េងហួត ដឹស្តាផ្លាទីនីម ឬទំនាក់ទំនងលេខទូរស័ព្ទ 010 888 398