ការបើកសម្ពោធក្លឹបកីឡាហ្គាន់ ហ្សេ ស្ព័ត នៅក្នុងផ្សារទំនើប AEON MALLសាខាទី២ នៅរាជធានីភ្នំពេញ នារដូវក្តៅក្នុងឆ្នាំ២០១៨

ក្រុមហ៊ុន ហ្គាន់ ហ្សេ ខេមបូឌា ខូអិលធីឌី ដែលមានការិយាល័យកណ្តាលនៅតំបន់ Kukita នៃទីក្រុងអូសាកា និងមាននៅទីក្រុង Hyogo ដែលគ្រប់គ្រងដោយប្រធាន KODAMA NODOKA និងលោក MASAYUKI ​ SATO ជាប្រធានគ្រប់គ្រងនៅតំបន់ Amagasaki ។ 

គោលបំណងនៃការបើកក្រុមហ៊ុន
ក្រុមហ៊ុន ហ្គាន់ ហ្សេ (GUNZE) មានគម្រោងការនឹងបើកដំណើរការជាច្រើនសាខានៅប្រទេសកម្ពុជាត្រឹមឆ្នំា២០២០ ដើម្បីចូលរួមចំណែកដល់ការលើកកំពស់គុណភាពនៃជីវិតមនុស្ស (QOL) ដែលជួយលើកស្ទួយទៅលើ ផ្នែកសុខភាព និងវិជ្ជសាស្រ្ដ​ ។ ផែនការគោលដៅរបស់ពួកយើង គឺផ្ដោតទៅលើការ​អភិឌ្ឍន៏​នៃក្លឹបកីឡា​ ដូច្នេះហើយទើបពួកយើងបានសម្រេចចិត្តក្នុងការពង្រីកសាខានៅក្រៅប្រទេសបន្ថែមទៀត ហើយប្រទេសកម្ពុជា ជាប្រទេសដំបូង ដែលក្រុមហ៊ុនបានដាក់គោលដៅលើ ពីព្រោះពួកយើងយល់ឃើញថា រាជធានីភ្នំពេញ​ នៃប្រទេសកម្ពុជា គឺជាទីក្រុងមួយដែលកំពុងមានការអភិវឌ្ឍន៏យ៉ាងខ្លាំងក្នុងចំណោម បណ្តាប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៏។

គម្រោង
ក្លឹបកីឡា ហ្គាន់ ហ្សេ (Gunze) នឹងត្រូវបានបើកដំណើរការនៅក្នុង ផ្សារទំនើបអ៊ីអន សាខាទីពីរ នៅកម្ពុជា នាពេលខាងមុខនេះ។ ក្រុមហ៊ុន AEON Mall MOZO RING នៅប្រទេសជប៉ុន ទីក្រុង Ndashiti តំបន់ Nagoya និង ក្រុមហ៊ុន Aeon Mall Kashihara នៅតំបន់ Nara សុទ្ធតែជាកក្រុមហ៊ុន ដែលបានសហការគ្នាយ៉ាងសំខាន់ ជាមួយនឹងក្រុមហ៊ុន អ៊ីអនម៉ល។​ ដោយក្រុមហ៊ុនអ៊ីអនម៉ល ស្នើរអោយមានការចូលរូមជំនួញក្នុងផែនការអាស៊ី ជាលក្ខណៈអ្នកគ្រប់គ្រងផែនការកណ្ដាល នៃក្រុម របស់ក្រុមហ៊ុនអ៊ីអន ហើយក៏ដើម្បីពង្រឹងខ្លូនអោយកាន់តែខ្លាំង ដើម្បីត្រៀមបើកនៅក្នុងប្រទេសចិន និងបណ្ដាប្រទេសផ្សេៗទៀតនៅតំបន់ អាស៊ាន។​​​​ ហើយក្រុមហ៊ុនរបស់យើងក៏នឹងពង្រីកខ្លូនទៅតាមអ្វីដែលបានគ្រោងទុកនោះផងដែរ។

ផែនការ
ផែនការនេះ គឺដើម្បីកំណត់គោលដៅអោយស្របទៅតាមការកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង នៃប្រទេសកម្ពុជា​ដូច្នេះហើយទើប ក្រុមហ៊ុនក៏យល់ឃើញទាក់ទងទៅនឹងផ្នែកសុខភាពរបស់មនុស្ស ដែលកត្តាចំបង​។ លើសពីនេះទៅទៀតក្រុមហ៊ុនក៏មានផ្តល់នូវការលេងកីឡា ការហែលទឹក និងកាយសម្ព័ន្ធ សម្រាប់កុមារជាបន្តបន្ទាប់ផងដែរ ។

គម្រោងលម្អិត
១.ទីតំាង:   នៅទីក្រុងភ្នំពេញ តំបន់ PONG PEAY ក្នុងផ្សារទំនើប អ៊ី អន សាខាទីពីរនៃ   ព្រះរាជាណាចក្រកម្ពុជា។
២.ការគ្រប់គ្រង: ហ្គាន់ ហ្សេ ស្ព័ត ខេមបូឌា ខូអិលធីឌី។(ក្រុមហ៊ុនកីឡា ហ្គាន់ ហ្សេ គឺជាក្រុមហ៊ុនមួយ ដែលមានដើមទុនមួយរយភាគរយចំនួន៨០០០០០ ដុល្លាសហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយលោក Hideo Sato )។
៣.​ផ្ទៃដីសរុប: ៣១៥០ម៉ែត្រការ៉េ (២ជាន់)។
៤.ការសាងសង់: ក្លឹបម៉ាស៊ីនហាត់ប្រាណ ស្ទូឌីយូធំ ស្ទូឌីយូតូច អាងហែលទឹក ការងូតទឹកក្តៅ ងូតទឹកផ្កាឈូក និងសូណា ។
៥.កម្មវិធី:   មានក្លឹបហាត់សម្រាប់មនុស្សពេញវ័យ និងមានសាលាសម្រាប់ក្មេងហែល​ទឹក សាលាហាត់ប្រាណ និងមានបើកថ្នាក់សំរាប់រៀនការ៉ាតេជាដើម។
៦.​គម្រោងបើក:   នៅរដូវក្តៅឆ្នំា ២០១៨ ក្នុងផ្សារទំនើប អ៊ី អន សាខាទីពីរ។
<< រូបភាពទីកន្លែងហាត់ប្រាណ >> ※ដូចហាងកាហ្ស៊ីហារ៉ា