Xmas Fitness Promo

ហ្គាន់ហ្សេ ស្ព័ត ជប៉ុន ចូលរួមអបអរសាទរពិធីបុណ្យណូអែលជាមួយនឹងការបញ្ចុះតម្លៃពិសេសសម្រាប់ខែធ្នូ  

រាជធានីភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧៖ ពិធីបុណ្យណូអែលកាន់តែខិតមកដល់ហើយ ហើយដើម្បីអបអរសាទរក្នុងឱកាសនេះ ក្លិបហាត់ប្រាណ ហ្គាន់ហ្សេ ស្ព័ត ជប៉ុន នឹងមានប្រូម៉ូសិនពិសេសសម្រាប់លោកអ្នកដែលមានបំណងចង់ចុះឈ្មោះជាសមាជិក។  

ក្លិបហាត់ប្រាណយើងខ្ញុំ នឹងចាប់ផ្តើមកម្មវិធីប្រូម៉ូសិន Xmas Fitness Promo ចាប់ពីថ្ងៃទី០១ ខែធ្នូនេះតទៅ ដោយមានការផ្តល់ជូនកាដូ និងការបញ្ចុះតម្លៃសម្រាប់អតិថិជនទាំងអស់។  

សម្រាប់សមាជិកថ្មីដែលចុះឈ្មោះចាប់ពី 1ខែទៅ3ខែ នឹងទទួលបានកាដូពិសេស (អាវយឺត កន្សែងជូតមុខ និងប័ណ្ណសមាជិក) និងការបញ្ចុះតម្លៃ 10%។ រីឯអតិថិជនដែលចុះឈ្មោះចាប់ពី៦ខែឡើងទៅ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 20% និងកាដូមួយឈុតដូចគ្នា។  

សម្រាប់ប្អូនចុះឈ្មោះចូលរៀនហែលទឹកវិញ នឹងទទួលបានឈុតហែលទឹក (ខោអាវហែលទឹក មួក កាតាប និងកន្សែងជូតមុខ) ដោយឥតគិតថ្លៃ ហើយនឹងការបញ្ចុះតម្លៃ 10% សម្រាប់ការចុះឈ្មោះរយៈពេល 1-3 ខែ និង 20% សម្រាប់រយៈពេល 6ខែឡើងទៅ។  

 រីឯសមាជិកថ្មីដែលចុះឈ្មោះជាក្រុម (4នាក់ឡើងទៅ) ចាប់ពី 1ខែឡើងទៅ នឹងទទួលបានការបញ្ចុះតម្លៃ 20% ព្រមទាំងទទួលបានកាដូ រួមមានអាវយឺត កន្សែងជូតមុខ និងប័ណ្ណសមាជិក។  

កាន់តែពិសេសជាងនេះទៅទៀត សម្រាប់សមាជិកថ្មី 30នាក់ដំបូងដែលចុះឈ្មោះតាមរយៈគេហទំព័រ http://gunzesportsjp.com/kh/member-register នឹងទទួលបានកាដូបន្ថែម រួមមានសាប៊ូ COW BEAUTY SOAP 1 ប្រអប់ធំ (មាន 3ដុំ) និងជើងទ្រសាប៊ូ 1 ថែមទៀត។
 

នាយកក្រុមហ៊ុនហា្គន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី លោក ហ៊ីដេអុ សាតូ មានប្រសាសន៍ថា “ជាធម្មតា ក្នុងអំឡុងបុណ្យណូអែល និងបំណាច់ឆ្នាំ ជារដូវកាលដែលភោជនីយដ្ឋានទូទៅធ្វើការបញ្ចុះតម្លៃ ហើយជាពេលដែលគ្រួសារនិងមិត្តភក្តិ ធ្វើការជួបជុំគ្នា និងអបអរសម្រាប់ឆ្នាំថ្មី។  ដោយហេតុនេះហើយ មនុស្សទូទៅអាចភ្លេចខ្លួន ហើយពុំបានថែទាំសុខភាពឲ្យបានល្អឡើយ។ ដូច្នេះហើយ ពួកយើងគិតថា ការរៀបចំកាលវិភាគហាត់ប្រាណដ៏ច្បាស់លាស់មួយសម្រាប់ថ្ងៃឈប់សម្រាក គឺជាទង្វើដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ បានរាងកាយរឹងមាំ និងសុខភាពល្អ។"     

កម្មវិធីប្រូម៉ូសិន Xmas Fitness Promo នេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី០១ រហូតដល់៣១ខែធ្នូ ឆ្នាំ២០១៧។  

សម្រាប់ព័ត៌មានលម្អិតស្តីពីការប្រូម៉ូសិននេះ សូមទាក់ទងមកកាន់ +855(0)23 900 392 ឬចូលទៅកាន់គេហទំព័រ http://gunzesportsjp.com ឬផ្ញើរសារមកកាន់ info@gunzesportsjp.com.kh
 

អំពី ហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌី និង ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី
 

ក្រុមហ៊ុនហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌី ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៥ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហ្គាន់ហ្សេ លីមីតធីត។ រហូតមកដល់ បច្ចុប្បន្ន ក្រុមហ៊ុនហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌី បានបើកដំណើរការជាង២០សាខាហើយ នៅក្នុងប្រទេសជប៉ុន ដែលមានពាក្យស្លោកថា “ធ្វើឲ្យជីវិតលោកអ្នកកាន់តែស្រស់បំព្រង”។ ក្រុមហ៊ុនហ្គាន់ហ្សេ ស្ព័ត​(ខេមបូឌា)​ ខូអិលធីឌី បានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេស កម្ពុជានៅខែមីនា ឆ្នាំ២០១៥ដោយឈរលើឆន្ទៈក្នុងការជួយឲ្យប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជាទទួលបាននូវសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។  

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់
ហា្គន់ហ្សេ ស្ព័ត (ខេមបូឌា) ខូ អិលធីឌី
លោក ឡោះ វ៉ាន់
លេខទូរស័ព្ទ ០៩៨ ៧៦៦ ១៥២ អ៊ីម៉ែល l.vann@gunzesportskh.com