ចាប់ផ្តើមឆ្នាំ២០១៨ ដោយប្រែក្លាយខ្លួនអ្នកទៅជាមនុស្សថ្មី ដែលមានសុខភាពល្អ និងរាងកាយមាំមួន

ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន មានក្តីរីករាយជាខ្លាំងក្នុងការផ្តល់ជូនការបញ្ចុះតម្លៃពិសេសសម្រាប់ឆ្នាំថ្មី

ភ្នំពេញ៖ ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន មានក្តីសោមនស្សរីករាយជាខ្លាំងក្នុងការផ្តល់ជូនកាដូ សម្រាប់អតិថិជនទាំងអស់សម្រាប់ឆ្នាំ២០១៨នេះ។  

កម្មវិធីប្រូម៉ូសិន “New Year, New Goals, New You” របស់យើងខ្ញុំ នឹងផ្តល់ជូនការបញ្ចុះតម្លៃ និងរង្វាន់ពិសេស សម្រាប់សមាជិកទាំងអស់ដែលចុះឈ្មោះ ឬបន្តកុងត្រាជាមួយក្លឹបហាត់ប្រាណយើងខ្ញុំ។
 

អតិថិជនដែលចុះឈ្មោះ ឬបន្តកុងត្រារយៈពេលវែង (ចាប់ពី១ឆ្នាំឡើងទៅ) នឹងទទួលបានការបញ្ចុះតម្លៃ២០% ព្រមទាំងកាតសមាជិកសម្រាប់ឆ្នាំថ្មី១ ដែលអាចប្រើប្រាស់សម្រាប់ប្តូរយករង្វាន់ និងការបញ្ចុះតម្លៃបន្ថែមទៀត។

សម្រាប់អតិថិជនដែលចុះឈ្មោះ ឬបន្តកុងត្រារយៈពេលខ្លី (ចាប់ពី១-៦ខែ) នឹងទទួលបានការបញ្ចុះតម្លៃ១០% ព្រមទាំងកាតសមាជិក១ដូចគ្នា។
 

កាន់តែពិសេសជាងនេះទៅទៀត សម្រាប់សមាជិកថ្មីទាំងអស់ ដែលចូលរួមហាត់ប្រាណបានទៀងទាត់ (យ៉ាងតិចបាន៨ដងក្នុងរយៈពេល១ខែ) នឹងទទួលបានកាដូបន្ថែមពីក្លឹបហាត់ប្រាណយើងខ្ញុំ។  

ក្រៅពីកម្មវិធីប្រូម៉ូសិនខាងលើ ហា្គន់ហ្សេ ស្ព័ត ជប៉ុន មានក្តីសោមនស្សរីករាយជាខ្លាំងក្នុងការបង្ហាញជូននូវបរិក្ខារ និងកម្មវិធីថ្មីៗសម្រាប់ឆ្នាំ២០១៨។ ក្នុងនោះរួមមាន ថ្នាក់បង្រៀនបែបថ្មីសម្រាប់អុកស៊ីជេណុ ហ្វៃដូ មេហ្គាដានស៍ និងយូបោន ព្រមទាំងគ្រូបង្ហាត់បន្ថែមសម្រាប់ថ្នាក់ហ៊ីបហប់ និង Radical Power ដែលនឹងស្វាគមន៍លោកអ្នកចាប់ពីខែមករានេះតទៅ។ ហើយពិសេសបំផុតនោះគឺ ក្លឹបហាត់ប្រាណយើងខ្ញុំ នឹងបន្ថែមនូវបន្ទប់ស្ទីម និងសូណា ចាប់ពីខែកុម្ភៈនេះផងដែរ។ 

ហ្គាន់ហ្សេ ស្ព័ត ជប៉ុន គឺជាក្លឹបហាត់ប្រាណស្តង់ដារប្រទេសជប៉ុន ដែលមានបន្ទប់បរិក្ខារយ៉ាងសម្បូរបែប រួមមានបន្ទប់ស្ទូឌីយោសម្រាប់ថ្នាក់យូហ្គា អ៊ែរ៉ូប៊ីក បន្ទប់ហ្វឹកហាត់ អាងហែលទឹក Gym ព្រមទាំងកម្មវិធីហាត់ប្រាណរហូតដល់១៧បែបរួមមាន យូហ្គា ថ្នាក់រាំ និងថ្នាក់ហែលទឹកសម្រាប់កុមារ និងមនុស្សពេញវ័យ។ ហ្គាន់ហ្សេ ស្ព័ត ជប៉ុន ប្រើប្រាស់គ្រូបង្ហាត់ដែលមានបទពិសោធន៍ខ្ពស់ សម្ភារហាត់ប្រាណទំនើបទាន់សម័យ និងថ្នាក់ហ្វឹកហាត់លក្ខណៈផ្ទាល់ខ្លួនសម្រាប់អតិថិជនទាំងអស់។
 

ប្រធានក្រុមហ៊ុនហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) លោកហ៊ីដេអុ សាតូ បានលើកឡើងថា “កម្មវិធីប្រូម៉ូសិនរបស់យើង សម្រាប់ឆ្នាំថ្មីនេះ គឺមានគោលដៅដាស់តឿនប្រជាជនទាំងអស់ឲ្យចាប់ផ្តើមកំណត់គោលដៅសុខភាពសម្រាប់
ខ្លួនពួកគាត់នៅឆ្នាំថ្មីនេះ។ យើងព្យាយាមលើកទឹកចិត្តពួកគាត់ឲ្យយកចិត្តទុកដាក់កាន់តែខ្លាំងពីសុខភាព រាងកាយ និងផ្លូវចិត្ត។”  

កម្មវិធីប្រូម៉ូសិន “New Year, New Goal, New You” នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។
 

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់ +855(0)23 900 392 ឬចូលមកកាន់គេហទំព័រ http://gunzesportsjp.com ឬអ៊ីមែល info@gunzesportsjp.com.kh
 

អំពី ហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌី និង ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី
 

ក្រុមហ៊ុន ហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌី ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៥ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ហ្គាន់ហ្សេ លីមីតធីត។ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន ហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌី បានបើកដំណើរការជាង២០សាខាហើយនៅក្នុងប្រទេសជប៉ុន ដែលមានពាក្យស្លោកថា “ធ្វើឲ្យជីវិតលោកអ្នកកាន់តែស្រស់បំព្រង”។​ ក្រុមហ៊ុនហ្គាន់ហ្សេ ស្ព័ត​ (ខេមបូឌា)​ ខូអិលធីឌី បានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជា​នៅខែមីនា ឆ្នាំ២០១៥ ដោយឈរលើឆន្ទៈក្នុងការជួយឲ្យ ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជាទទួលបាននូវសុខភាពល្អ ទាំងផ្លូវកាយនិងផ្លូវចិត្ត។
 

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់ ហា្គន់ហ្សេ ស្ព័ត (ខេមបូឌា) ខូ អិលធីឌី លោក ឡោះ វ៉ាន់ លេខទូរសព្ទ ០៩៨ ៧៦៦ ១៥២ អ៊ីម៉ែល  l.vann@gunzesportskh.com