ចាប់ផ្តើមឆ្នាំថ្មីដោយប្រែក្លាយរាងកាយលោកអ្នកឲ្យរឹងមាំ និងមានសុខភាពល្អ

ហ្គាន់ហ្សេ ស្ព័ត ជប៉ុន ចូលរួមអបអរពិធីបុណ្យចូលឆ្នាំចិនជាមួយនឹងការបញ្ចុះតម្លៃ និងកាដូសម្រាប់សមាជិកថ្មី  

ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨៖ ក្លឹបហាត់ប្រាណឯកទេស ហ្គាន់ហ្សេ ស្ព័ត ជប៉ុន ចូលរួមអបអរពិធីបុណ្យចូលឆ្នាំចិនជាមួយនឹងការបញ្ចុះតម្លៃ និងកាដូពិសេសសម្រាប់សមាជិកថ្មី ដើម្បីលើកកម្ពស់ការថែទាំសុខភាព និងបង្កើនភាពសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ។  

កម្មវិធីប្រូម៉ូសិនចូលឆ្នាំចិន ចាប់ផ្តើមចាប់ថ្ងៃទី១២ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ដោយមានការបញ្ចុះតម្លៃ ២០% សម្រាប់ការចុះឈ្មោះរយៈពេល១ឆ្នាំ និង ១០% សម្រាប់ការចុះឈ្មោះរយៈពេល១-៦ខែ បន្ថែមលើបណ្ណសមាជិក សម្រាប់ផ្លាស់ប្តូរយករង្វាន់ដទៃទៀតជាច្រើន។  

នាយកក្រុមហ៊ុន ហ្គាន់ហ្សេ ស្ព័ត ខេមបូឌា លោកហ៊ីដេអុ សាតុ បានលើកឡើងថា៖ “សុខភាពរាងកាយនិងផ្លូវចិត្ត ជាកត្តាដែលអាចធ្វើឲ្យយើងមានអារម្មណ៍ខុសប្លែក និងបង្កើនភាពសប្បាយរីករាយរបស់យើងទៀតផង។ ខ្ញុំសង្ឃឹមថា អតិថិជននឹងឆ្លៀតឱកាសកម្មវិធីប្រូម៉ូសិនចូលឆ្នាំចិននេះ ដើម្បីមើលថែនិងបង្កើនសុខភាពរបស់ពួកគាត់ ទន្ទឹមនឹងការជួបជុំសប្បាយរីករាយជាមួយគ្រួសារនិងមិត្តភក្តិ។”  

ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន មានទីតាំងស្ថិតនៅក្នុងបរិវេណបុរីប៉េងហួត ដឹស្តា ផ្លាទីនីម អាធីណា។ ក្លឹបហាត់ប្រាណយើងខ្ញុំផ្តល់ជូននូវអាងហែលទឹក បន្ទប់ស្ទូឌីយោសម្រាប់យូហ្គានិងអ៊ែរ៉ូប៊ីក បន្ទប់ហ្វឹកហាត់ និងបន្ទប់បរិក្ខារផ្សេងទៀតជាច្រើន។ ទន្ទឹមនឹងនេះ ពួកយើងមានកម្មវិធីស្ទូឌីយោរហូតដល់ ១៧ ប្រភេទ រួមមាន យុទ្ធគុណផ្សេងៗ យូហ្គា ថ្នាក់រាំ ភីឡាទីស និងថ្នាក់បង្រៀនហែលទឹកសម្រាប់កុមារនិងមនុស្សពេញវ័យ។     

ក្លឹបហាត់ប្រាណយើងខ្ញុំ ក៏បានបន្ថែមនូវបរិក្ខារនិងកម្មវិធីថ្មីៗជាច្រើនផងដែរសម្រាប់ឆ្នាំ២០១៨នេះ។ ក្នុងនោះរួមមានថ្នាក់បង្រៀនបែបថ្មីសម្រាប់កម្មវិធីអុកស៊ីជេណុ ហ្វៃដូ មេហ្គាដានស៍ និងយូបោន ព្រមទាំងគ្រូបង្ហាត់ថ្មីៗបន្ថែមទៀតសម្រាប់ថ្នាក់រាំហ៊ីបហប់ និងរ៉ាឌីកាលផៅវ័រ។ ក្រៅពីនេះ យើងក៏បានបំពាក់ផងដែរនូវ ឧបករណ៍ស្ទីមសម្រាប់នារី និងបន្ទប់សូណាសម្រាប់បុរស ដែលនឹងដំណើរការចាប់ពីខែកុម្ភៈនេះតទៅ។  

ទន្ទឹមនឹងការផ្តល់ជូនដ៏ពិសេសនេះ ហា្គន់ហ្សេ ស្ព័ត ជប៉ុន មានគ្រូបង្ហាត់ដែលមានបទពិសោធន៍ខ្ពស់ សម្ភារទំនើប ម៉ាស៊ីនត្រួតពិនិត្យសុខភាពរាងកាយមានគុណភាពខ្ពស់ និងថ្នាក់ហ្វឹកហាត់លក្ខណៈបែបឯកជនទៀតផង។  

សម្រាប់ព័ត៌មានលម្អិតពីកម្មវិធីប្រូម៉ូសិននេះ សូមទាក់ទងមកកាន់លេខទូរស័ព្ទ +855(0)23 900 392 ឬ ចូលទៅកាន់គេហទំព័រ http://gunzesportsjp.com ឬ អ៊ីមែល info@gunzesportsjp.com.kh