បង្កើនសមត្ថភាពហែលទឹករបស់បុត្រធីតាលោកអ្នកឲ្យដូចកីឡាករអាជីព!

ហា្គន់ហ្សេ ស្ព័ត ជប៉ុន ផ្តល់ជូនឱកាសដ៏កម្រសម្រាប់បុត្រធីតាលោកអ្នកក្នុងការចូលរួមវគ្គហែលទឹកបែបឯកទេស ដែលនឹងត្រូវបង្រៀនដោយផ្ទាល់ពីសំណាក់កីឡាករលំដាប់អូឡាំពិកនិងជាតារាហែលទឹកដ៏ល្បីឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា គឺកីឡាករ ហែមថុន ពន្លឺ។

ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨៖ បើសិនជាលោកអ្នកមានបំណងចង់ឲ្យបុត្រធីតាទទួលបានការហ្វឹកហាត់ ដោយផ្ទាល់ពីសំណាក់កីឡាករហែលទឹកអាជីព សូមកុំភ្លេចនាំពួកគាត់មកកាន់ហ្គាន់ហ្សេ ស្ព័ត ជប៉ុន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើម្បីចូលរួមព្រឹត្តិការណ៍ដ៏កម្រនេះ។  

វគ្គហែលទឹកដ៏ពិសេសនេះ ទទួលសិស្សចាប់ពីអាយុ៤ឆ្នាំដល់១២ឆ្នាំ។ ម៉ោងបង្រៀនទី១ ដែលដំណើរការចាប់ពី ម៉ោង២ដល់២:៤៥រសៀល នឹងទទួលសិស្សចាប់ពីអាយុ៤ដល់អាយុ៦ឆ្នាំ រីឯម៉ោងបង្រៀនទី២ ដែលដំណើរការចាប់ពីម៉ោង៣ដល់ម៉ោង៣:៤៥រសៀល នឹងទទួលសិស្សចាប់ពីអាយុ៧អាយុដល់១២ឆ្នាំ។

ទន្ទឹមនឹងទទួលបានដំបូន្មាន និងគន្លឹះល្អៗស្តីពីការហែលទឹក សិស្សទាំងអស់មានឱកាសថតរូប ផ្ទាល់ជាមួយកីឡាហែមថុន ពន្លឺ ព្រមទាំងទទួលបានកាដូលើកទឹកចិត្តថែមទៀតផង។ ថ្នាក់បង្រៀនទាំង២វគ្គនេះ នឹងផ្តល់ជូនសម្រាប់តែសិស្សដែលចុះឈ្មោះ ២០នាក់ដំបូងប៉ុណ្ណោះ។  

អំពីកីឡាករហែមថុន ពន្លឺ
 

ពន្លឺ គឺជាកូនប្រុសបង្កើតរបស់លោកគ្រូហែមថុន ដែលជាអតីតកីឡាករហែលទឹកដ៏ល្បីឈ្មោះរបស់ព្រះរាជាណា ចក្រកម្ពុជា ហើយក៏ជាពូបង្កើតរបស់កីឡាការិនីហែលទឹក ហែមថុន វិទិនី។ ពន្លឺ បានចូលរួមហ្វឹកហាត់ជាមួយក្រុម ជម្រើសជាតិអស់រយៈពេល១៥ឆ្នាំមកហើយ គឺចាប់តាំងពីប្អូនមានអាយុ៦ឆ្នាំមកម្លេ៉ះ។

អត្តពលិកដែលមានស្រុក កំណើតនៅរាជធានីភ្នំពេញរូបនេះ បានតំណាងឲ្យព្រះរាជាណាចក្រកម្ពុជាក្នុងកម្មវិធីអន្តរជាតិជាច្រើន ជាពិសេស គឺព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០០៨ ក្នុងទីក្រុងប៉េកាំង និងកីឡាអូឡាំពិកឆ្នាំ២០១២ ក្នុងទីក្រុងឡុងដ៍។ ទន្ទឹមនឹង នេះ ពន្លឺបានសាងកេរ្តិ៍ឈ្មោះយ៉ាងល្អដោយបានបំបែកកំណត់ត្រាជាតិលើវិញ្ញាសាហែលលក្ខណៈកង្កែប ដែលប្រើប្រាស់ថេរវេលាត្រឹមតែ 31.35 វិនាទី សម្រាប់ចម្ងាយ 50ម៉ែត្រ 1:10.09 វិនាទីសម្រាប់ចម្ងាយ 100ម៉ែត្រ និង 2:31.63សម្រាប់ចម្ងាយ 200ម៉ែត្រ។  

នាយកនៃក្រុមហ៊ុនហ្គាន់ហ្សេ ស្ព័ត ខេមបូឌា លោកហ៊ីដេអុ សាតូ បានលើកឡើងថា៖ “យើងបង្កើតវគ្គហែលទឹកដ៏កម្រនេះឡើង គឺដើម្បីផ្តល់ឱកាសឲ្យក្មួយៗតូចៗអាចក្រេបជញ្ជក់ចំណេះដឹង និងទទួលបានគន្លឹះថ្មីៗពីសំណាក់កីឡាករហែលទឹកកំពូលៗរបស់ព្រះរាជាណាចក្រកម្ពុជា។ កីឡាហែមថុន ពន្លឺ បានបង្ហាញជាច្រើនលើកច្រើនសារមកហើយពីសមត្ថភាពដ៏ពិសេសរបស់គាត់។ គាត់គឺជាកីឡាករហែលទឹក ដែលមានទេពកោសល្យល្អបំផុតរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ពន្លឺនឹងឆ្លៀតឱកាសដ៏ពិសេសនេះ ដើម្បីចែករំលែកពីចំណេះដឹង និងបទពិសោធន៍ដល់ក្មួយៗតូចៗ ដើម្បីផ្តល់មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ពួកគេ។”  
សម្រាប់វគ្គសិក្សានេះ លោកអ្នកចំណាយត្រឹមតែ$6ប៉ុណ្ណោះ។  

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់លេខទូរស័ព្ទ +855(0) 23 900 392 ឬ ចូលទៅកាន់គេហទំព័រ http://gunzesportsjp.com ឬ អ៊ីមែល info@gunzesportsjp.com.kh