ទទួលបានសុខភាពល្អ និងរាងកាយរឹងមាំសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ

កម្មវិធីប្រូម៉ូសិនសម្រាប់ចូលឆ្នាំខ្មែររបស់ក្លឹបហាត់ប្រាណ ហ្គាន់ហ្សេ ស្ព័ត ជប៉ុន នឹងផ្តល់ជូនអតិថិជននូវឱកាសក្នុងការចាប់ផ្តើម ចូលរួម និងបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដោយក្តីសោមនស្សរីករាយ ទន្ទឹមនឹងទទួលបានសុខភាពល្អនិងរាងកាយមាំមួន

ភ្នំពេញ ថ្ងៃទី៣០ ខែមីនា៖ ដើម្បីធានាថាសុខភាព និងរាងកាយរបស់លោកអ្នកមានភាពមាំមួនក្នុងឱកាសនិងក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ សូមកុំភ្លេចអញ្ជើញមកកាន់ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុនដើម្បីទទួលបានអត្ថប្រយោជន៍ពីកម្មវិធីប្រូម៉ូសិនរបស់យើងខ្ញុំ។  

កម្មវិធីប្រូម៉ូសិនសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី០១ដល់២៩ ខែមេសាខាងមុខនេះ ដោយផ្តល់ជូនភាពសប្បាយរីករាយដល់អតិថិជន និងកាដូជាច្រើនទៀត។  

សម្រាប់លោកអ្នកដែលចុះឈ្មោះជាសមាជិករយៈពេលវែង (១ឆ្នាំឡើងទៅ) នឹងទទួលបាននូវការបញ្ចុះតម្លៃ២០% ព្រមទាំងប័ណ្ណសមាជិកសម្រាប់បុណ្យចូលឆ្នាំខ្មែរ។ រីឯអតិថិជនដែលចុះឈ្មោះជាសមាជិកទូទៅ (ចាប់ពី១ខែដល់៦ខែ) នឹងទទួលបានការបញ្ចុះតម្លៃ១០% ព្រមទាំងកាតសមាជិកនេះដូចគ្នា ដែលអាចប្រើប្រាស់សម្រាប់ប្តូរយកកាដូ និងការបញ្ចុះតម្លៃបន្ថែមទៀត។  

លើសពីនេះទៅទៀត រាល់សមាជិកថ្មីទាំងអស់ដែលចុះឈ្មោះក្នុងឱកាសកម្មវិធីប្រូម៉ូសិននេះ នឹងទទួលបានអាវយឺតកីឡាដ៏ស្រស់ស្អាតភ្លាមៗនៅពេលដែលលោកអ្នកចូលរួមហាត់បាន៨ដងក្នុងរយៈពេល១ខែ។  

នាយកក្រុមហ៊ុន ហ្គាន់ហ្សេ ស្ព័ត ខេមបូឌា លោកហ៊ីដេអុ សាតូ បានលើកឡើងថា៖ “ប្រជាជនកម្ពុជាគ្រប់រូប សុទ្ធសឹងតែចង់ចូលរួមក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរដោយក្តីរីករាយ ហើយបញ្ចប់មកវិញដោយស្នាមញញឹមនិងអនុស្សាវរីយ៍ដ៏ល្អ។ កម្មវិធីប្រូម៉ូសិនរបស់យើងមានគោលដៅចំបងក្នុងការផ្តល់ជូនអតិថិជននូវកម្លាំងនិងថាមពលសម្រាប់ឲ្យពួកគាត់អាចសម្រេចគោលដៅនេះ ទន្ទឹមនឹងធានាជូនពួកគាត់នូវសុខភាពផ្លូវកាយនិងផ្លូវចិត្ត។”  

ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន ផ្តល់ជូនអាងហែលទឹកដ៏មានអនាម័យ បន្ទប់ស្ទូឌីយោសម្រាប់យូហ្គានិងអារ៉ូប៊ីជដ៏ធំទូលាយ បន្ទប់ហ្វឹកហាត់ និងបន្ទប់បរិក្ខារដទៃទៀតយ៉ាងសម្បូរបែប បូករួមទាំងកម្មវិធីស្ទូឌីយោរហូតដល់១៧បែប រួមមានថ្នាក់យុទ្ធគុណ យូហា្គ ថ្នាក់រាំ ភីឡាទីស និងថ្នាក់ហែលទឹកសម្រាប់កុមារនិងមនុស្សពេញវ័យ។ ក្រៅពីនេះ ក្លឹបហាត់ប្រាណយើងខ្ញុំក៏មានគ្រូបង្ហាត់ដ៏មានបទពិសោធន៍ សម្ភារហាត់ប្រាណដ៏ទាន់សម័យ ឧបករណ៍ត្រួតពិនិត្យរាងកាយដ៏ទំនើប និងថ្នាក់បង្រៀនបែបឯកជនតាមការសំណូមពររបស់លោកអ្នក។  

លើសពីនេះទៀត ហ្គាន់ហ្សេ ស្ព័ត ជប៉ុន បានបន្ថែមនូវបរិក្ខារនិងកម្មវិធីដទៃទៀតជាច្រើននៅដើមឆ្នាំ២០១៨នេះ។ ក្នុងនោះរួមមានក្បាច់បែបថ្មីសម្រាប់កម្មវិធីអុកស៊ីជេណុ ហ្វៃដូ មេហ្គាដានស៍ យូបោន ព្រមទាំងគ្រូបង្ហាត់ថ្មីៗសម្រាប់ថ្នាក់ហ៊ីបហប់ និងរ៉ាឌីកាល់ផៅវ័រ ទន្ទឹមនឹងការបន្ថែមនូវបន្ទប់ស្ទីមសម្រាប់នារី និងបន្ទប់សូណាសម្រាប់បុរសផងដែរ៕  

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់លេខទូរស័ព្ទ +855(0)23 900 392 ឬ ចូលទៅកាន់គេហទំព័រ http://gunzesportsjp.com ឬ អ៊ីមែលមកកាន់ info@gunzesportsjp.com.kh
 

អំពី ហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌី និង ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី


ក្រុមហ៊ុនហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៥ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហ្គាន់ហ្សេ លីមីតធីត។ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនហ្គាន់ហ្សេស្ព័ត ខូអិលធីឌី បានបើកដំណើរការជាង២០សាខា ហើយនៅក្នុងប្រទេសជប៉ុន ដែលមានពាក្យស្លោកថា“ធ្វើឲ្យជីវិតលោកអ្នកកាន់តែស្រស់បំព្រង” ។​ ក្រុមហ៊ុន ហ្គាន់ហ្សេ ស្ព័ត​(ខេមបូឌា)​ ខូអិលធីឌី បានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅខែមីនាឆ្នាំ២០១៥ ដោយឈរលើឆន្ទៈក្នុងការជួយឲ្យប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជាទទួលបាននូវសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់
ហា្គន់ហ្សេ ស្ព័ត (ខេមបូឌា) ខូ អិលធីឌី
លោក ឡោះ វ៉ាន់
លេខទូរសព្ទ ០៩៨ ៧៦៦ ១៥២/អ៊ីម៉ែល l.vann@gunzesportskh.com