ចូលរួមហាត់ប្រាណជាមួយគ្រូជំនាញអន្តរជាតិ

ក្លឹបហាត់ប្រាណឈានមុខគេរបស់ប្រទេសជប៉ុន នឹងរៀបចំព្រឹត្តិការណ៍ហាត់ប្រាណដ៏ពិសេសមួយ ដែលនឹងមានការចូលរួមពីសំណាក់ គ្រូជំនាញ (Master Trainers) ពីប្រទេសជប៉ុន

ភ្នំពេញ, ថ្ងៃទី២០ ខែមេសា៖ ក្លឹបហាត់ប្រាណឯកទេស ហ្គាន់ហ្សេ ស្ព័ត ជប៉ុន នឹងផ្តល់ជូនសមាជិក ទាំងអស់នូវបទពិសោធន៍ដ៏ពិសេសមួយទៀត ជាមួយនឹងព្រឹត្តិការណ៍ “RADICAL SPECIAL SESSIONS” លើកទី២ ដែលនឹងត្រូវចូលរួមជាកិត្តិយសពីសំណាក់គ្រូជំនាញ (Master Trainers) លំដាប់អន្តរជាតិ២រូប មកពីប្រទេសជប៉ុន។     

គ្រូបង្ហាត់ទាំង២រូបនោះគឺកញ្ញា Waka Nagura និងលោក Izumi Hiratsuka ដែលនឹងចូលរួមបង្ហាត់ ហើយចែករំលែកពីគន្លឹះសំខាន់ៗស្តីពីកម្មវិធីរ៉ាឌីកាល់ចំនួន៣ប្រភេទរួមមាន៖ អុកស៊ីជេណុ មេហ្គាដានស៍ និងផាវវ័រ។ ព្រឹត្តិការណ៍ដ៏ពិសេសនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែមេសា នៅក្លឹបហាត់ប្រាណ ហ្គាន់ហ្សេ ស្ព័ត ជប៉ុនផ្ទាល់ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណបុរីប៉េងហួត ដឹស្តា ផ្លាទីនីម អាធីណា។  

Master Trainer ទាំង២រូបដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ សុទ្ធសឹងតែបានទទួលការបណ្តុះបណ្តាលជាច្រើនឆ្នាំពី សំណាក់ក្លឹបហាត់ប្រាណរ៉ាឌីកាល់ និងធ្លាប់ឆ្លងកាត់ការប្រឡងធ្វើតេស្តសមត្ថភាពដ៏តឹងរឹង មុននឹងទទួលបានងារជា Master Trainer របស់ក្លឹបហាត់ប្រាណលំដាប់ពិភពលោកមួយនេះ។  

សម្រាប់ថ្នាក់ស្ទូឌីយោទាំង៣ក្នុងព្រឹត្តិការណ៍នេះវិញ នឹងទទួលសិស្សត្រឹមតែ២០នាក់ប៉ុណ្ណោះសម្រាប់១ថ្នាក់។ សមាជិកចាស់អាចជ្រើសរើសថ្នាក់មួយណាក៏បានក្នុងចំណោមថ្នាក់ទាំងបីខាងលើ។ រីឯសមាជិកថ្មីវិញ អាចចូលរួមហាត់បានទាំង៣វគ្គ។ ថ្នាក់នីមួយៗ នឹងចាប់ផ្តើមចាប់ពីម៉ោង៦ដល់ម៉ោង៧ល្ងាចដូចកាលវិភាគខាងក្រោម៖  

  • អុកស៊ីជេណុ៖ បង្ហាត់ដោយកញ្ញា Nagura (ថ្ងៃទី២៦ ខែមេសា)
  • មេហ្គាដានស៍៖ បង្ហាត់ដោយកញ្ញា Nagura (ថ្ងៃទី២៧ ខែមេសា)
  • ផាវវ័រ៖ បង្ហាត់ដោយលោក Izumi Hiratsuka (ថ្ងៃទី២៨ ខែមេសា)  

ក្លឹបហាត់ប្រាណយើងខ្ញុំនឹងចាប់ផ្តើមទទួលការចុះឈ្មោះចាប់ពីថ្ងៃទី២០ ខែមេសានេះតទៅ នៅទីតាំងហ្គាន់ហ្សេ ស្ព័ត ជប៉ុន អាធីណា ផ្ទាល់។  

កញ្ញា Nagura បានលើកឡើងថា៖ “មេហ្គាដានស៍ ជាកម្មវិធីស្ទូឌីយោម៉្យាងដ៏ពិបាក តែមានប្រសិទ្ធភាពខ្ពស់ ដោយសារកម្មវិធីនេះប្រើប្រាស់ផ្នែកទាំងអស់របស់រាងកាយ តាមរយៈការរួមបញ្ចូលគ្នារវាងចង្វាក់រាំច្រើនប្រភេទផ្សេងៗគ្នា។ ក្រៅពីអត្ថប្រយោជន៍ផ្នែកសុខភាព និងកាយសម្បទា វាផ្តល់ឱកាសឲ្យអ្នកចូលរួមអាចរៀនពីក្បាច់រាំថ្មីៗ ទន្ទឹមនឹងផ្តល់ជូននូវអារម្មណ៍រំភើប និងសប្បាយរីករាយ។”  

លោក Hiratsuka បានបន្ថែមថា កម្មវិធីស្ទូឌីយោទំាងអស់របស់រ៉ាឌីកាល់ ផ្តោតសំខាន់លើការរៀបចំបទភ្លេង ដែលស៊ីចង្វាក់គ្នាជាមួយនឹងកាយវិការ និងល្បឿនរបស់លំហាត់ប្រាណនីមួយៗ។  

លោកបានបន្តថា៖ “ជាក់ស្តែង កម្មវិធីផាវវ័រផ្តោតសំខាន់លើការពង្រឹងសាច់ដុំ ដោយតម្រូវឲ្យអ្នកចូលរួមលើកដុំដែក ស្របតាមចង្វាក់ភ្លេង ដែលត្រូវបានរៀបចំយ៉ាងពិសេសសម្រាប់កម្មវិធីនេះ។ ផាវវ័រ ចែកចេញ៤ទម្រង់ ដែលជួយដល់អ្នកហាត់ក្នុងការពង្រឹងថាមពល បង្កើនសាច់ដុំ និងពង្រឹងភាពអំណត់ ក្នុងរយៈពេលដ៏ខ្លី។  

នាយកក្រុមហ៊ុន ហា្គន់ហ្សេ ស្ព័ត (ខេមបូឌា) លោក ហ៊ីដេអុ សាតូ បានបញ្ចាក់ថា ព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងសម្រាប់ជាផ្នែកមួយនៃសេវាបន្ថែមសម្រាប់អតិថិជនរបស់ហ្គាន់ហ្សេ ស្ព័ត ជប៉ុន។  

លោកបានបន្ថែមថា៖ “គ្រូបង្ហាត់របស់យើង មានសមត្ថភាពយ៉ាងច្បាស់លាស់ក្នុងការវាយតម្លៃពីកម្រិតកាយសម្បទារបស់ អ្នកចូលរួមម្នាក់ៗ ហើយពួកគាត់រីករាយជានិច្ចក្នុងការផ្តល់ដំបូន្មានល្អៗ និងណែនាំពីកម្មវិធីហាត់ប្រាណ ដែលស័ក្តិសមសម្រាប់សមាជិកម្នាក់ៗ។ ខ្ញុំសង្ឃឹមថា អ្នកចូលរួមទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ និងចំណេះដឹងថ្មីពីសំណាក់គ្រូបង្ហាត់របស់យើង។”    

ក្រៅពីព្រឹត្តិការណ៍ខាងលើ ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន បានបន្ថែមនូវក្បាច់ថ្មីៗសម្រាប់កម្មវិធីអុកស៊ីជេណុ ហ្វៃដូ មេហ្គាដានស៍ ព្រមទាំងបន្ថែមគ្រូបង្ហាត់ថ្មីៗសម្រាប់ថ្នាក់ហ៊ីបហប់ និងរ៉ាឌីកាល់ផៅវ័រ ទន្ទឹមនឹងការបន្ថែមនូវបន្ទប់ស្ទីមសម្រាប់នារី និងបន្ទប់សូណាសម្រាប់បុរសផងដែរ។  

ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន ផ្តល់ជូនអាងហែលទឹកដ៏មានអនាម័យ បន្ទប់ស្ទូឌីយោសម្រាប់យូហ្គានិងអារ៉ូប៊ីជដ៏ធំទូលាយ បន្ទប់ហ្វឹកហាត់ និងបន្ទប់បរិក្ខារដទៃទៀតយ៉ាងសម្បូរបែប បូករួមទាំងកម្មវិធីស្ទូឌីយោរហូតដល់១៧បែប រួមមានថ្នាក់យុទ្ធគុណ យូហា្គ ថ្នាក់រាំ ភីឡាទីស និងថ្នាក់ហែលទឹកសម្រាប់កុមារនិងមនុស្សពេញវ័យ។ ក្រៅពីនេះ ក្លឹបហាត់ប្រាណយើងខ្ញុំក៏មានគ្រូបង្ហាត់ដ៏មានបទពិសោធន៍ សម្ភារហាត់ប្រាណដ៏ទាន់សម័យ ឧបករណ៍ត្រួតពិនិត្យរាងកាយដ៏ទំនើប និងថ្នាក់បង្រៀនបែបឯកជនតាមការសំណូមពររបស់លោកអ្នក។    

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់លេខទូរស័ព្ទ +855(0)23 900 392 ឬ ចូលទៅកាន់គេហទំព័រ http://gunzesportsjp.com ឬ អ៊ីមែលមកកាន់ info@gunzesportsjp.com.kh
 

អំពី ហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌី និង ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី


ក្រុមហ៊ុនហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៥ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហ្គាន់ហ្សេ លីមីតធីត។ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនហ្គាន់ហ្សេស្ព័ត ខូអិលធីឌី បានបើកដំណើរការជាង២០សាខាហើយនៅក្នុងប្រទេសជប៉ុន ដែលមានពាក្យស្លោកថា“ធ្វើឲ្យជីវិតលោកអ្នកកាន់តែស្រស់បំព្រង” ។​ ក្រុមហ៊ុន ហ្គាន់ហ្សេ ស្ព័ត​(ខេមបូឌា)​ ខូអិលធីឌី បានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅខែមីនាឆ្នាំ២០១៥ ដោយឈរលើឆន្ទៈក្នុងការជួយឲ្យប្រជាពលរដ្ឋ រស់នៅក្នុងប្រទេសកម្ពុជាទទួលបាននូវសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់
ហា្គន់ហ្សេ ស្ព័ត (ខេមបូឌា) ខូ អិលធីឌី
លោក ឡោះ វ៉ាន់
លេខទូរសព្ទ ០៩៨ ៧៦៦ ១៥២
អ៊ីម៉ែល l.vann@gunzesportskh.com