ការបញ្ចុះតម្លៃ និងកាដូជាច្រើនកំពុងទន្ទឹងរងចាំលោកអ្នកនៅសាខាក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន អ៊ីអនម៉ល សែនសុខស៊ីធី

ការបញ្ចុះតម្លៃ និងកាដូជាច្រើនកំពុងទន្ទឹងរងចាំលោកអ្នកនៅសាខាក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន អ៊ីអនម៉ល សែនសុខស៊ីធី

ភ្នំពេញ, ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨៖ ក្លឹបហាត់ប្រាណឈានមុខគេរបស់ប្រទេសជប៉ុន “ហ្គាន់ហ្សេ ស្ព័ត ជប៉ុន” នឹងបើកសម្ពោធសាខាទី២របស់ខ្លួននៅផ្សារទំនើបអ៊ីអនទី២ដោយស្វាគមន៍សាធារណៈជនទាំងអស់ជាមួយនឹងការបញ្ចុះតម្លៃពិសេស និងព្រឹត្តិការណ៍ Private Viewing ដ៏កម្រមាន។  

ដើម្បីត្រៀមខ្លួនសម្រាប់ការបើកដំណើរជាផ្លូវការនៃក្លឹបហាត់ប្រាណទី២របស់ខ្លួន ហ្គាន់ហ្សេ ស្ព័ត ជប៉ុន នឹងបើកទ្វារស្វាគមន៍ភ្ញៀវទាំងអស់ចូលរួមទស្សនាបន្ទប់បរិក្ខារ  និងសាកល្បងសេវាកម្មរបស់ខ្លួនដោយសេរី ព្រមទាំងទទួលបានកាដូ និងការបញ្ចុះតម្លៃបន្ថែមទៀតក្នុងអំឡុងកម្មវិធី “Private Viewing” ។  

កម្មវិធី “Private Viewing” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែឧសភានេះ រហូតដល់ថ្ងៃទី១០ ខែមិថុនា ដោយផ្តល់ជូនអតិថិជនទាំងអស់នូវកាដូ ការធ្វើតេស្តកាយសម្បទាតាមរយៈឧបករណ៍ InBody ដោយឥតគិតថ្លៃ (ចំណាយត្រឹមតែ៣នាទី) ព្រមទាំងប័ណ្ណចូលហាត់ប្រាណដោយឥតគិតថ្លៃសម្រាប់មនុស្ស២នាក់ (មានសុពលភាពចាប់ពីថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨)។  

សម្រាប់ការចុះឈ្មោះជាសមាជិកនៅសាខាអ៊ីអនម៉ល សែនសុខស៊ីធីវិញ គឺមានតម្លៃចាប់ពី $1200 សម្រាប់សមាជិកភាពរយៈពេល២ឆ្នាំ និង $1320 សម្រាប់ប្អូនៗដែលចុះឈ្មោះនៅសាលាហែលទឹកសម្រាប់កុមារ ក្នុងរយៈពេល២ឆ្នាំដូចគ្នា។ សម្រាប់សមាជិកនៅសាខាអាធីណា ដែលមានបំណងចង់មកសាកល្បងហាត់ប្រាណនៅ សាខាទី២នេះ ក៏នឹងទទួលបានតម្លៃពិសេសផងដែរ។  

នាយកក្រុមហ៊ុនហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) លោកហ៊ីដេអុ សាតូ មានប្រសាសន៍ថា៖ “យើងមានមោទនភាពយ៉ាងខ្លាំង ចំពោះការបើកសម្ពោធសាខាទី២នេះ  ហើយទន្ទឹមនឹងនេះ យើងនៅតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់របៀបរស់បែបសកម្ម (Active Lifestyle) និងផ្តល់ជូនសុខុមាលភាពទាំងរាងកាយ និងផ្លូវចិត្តដល់សមាជិករបស់យើង និងប្រជាជនទាំងអស់របស់ព្រះរាជាណាចក្រកម្ពុជា។ យើងសង្ឃឹមថា អតិថិជនទាំងអស់នឹងឆក់យកឱកាសដ៏ពិសេសនេះ ហើយចាប់យកអត្ថប្រយោជន៍ពីកម្មវិធីស្ទូឌីយោ សម្ភារដ៏ទំនើបទាន់សម័យ និងសេវាកម្មឯកទេសដទៃទៀតរបស់យើង ដើម្បីជាប្រយោជន៍ដល់សុខភាពរបស់ពួកគាត់។”  

ដោយមើលឃើញពីសំទុះនៃការគាំទ្ររបស់អតិថិជននៅសាខាទី១ក្នុងបុរីប៉េងហួត លោកជឿជាក់ថា សាខាថ្មីនេះ នឹងអាចទាក់ទាញអតិថិជនកាន់តែច្រើន ទាំងអ្នករស់នៅក្នុងតំបន់ផ្ទាល់ និងជនបរទេស។  

សាខាក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន នៅបុរីប៉េងហួត ដឹស្តា ផ្លាទីនីម អាធីណា ផ្តល់ជូនអាងហែលទឹកដ៏មានអនាម័យ បន្ទប់ស្ទូឌីយោដ៏ធំទូលាយ បន្ទប់ស្ទីមនិងសូណា ព្រមទាំងបន្ទប់បរិក្ខារដទៃទៀតជាច្រើន បន្ថែមលើកម្មវិធីស្ទូឌីយោរហូតដល់១៧ប្រភេទ និងថ្នាក់បង្រៀនហែលទឹកសម្រាប់កុមារនិងមនុស្សពេញវ័យ។  

លើសពីនេះទៅទៀត ក្លឹបហាត់ប្រាណមួយនេះមានគ្រូបង្ហាត់ដែលមានបទពិសោធន៍ខ្ពស់ សម្ភារហាត់ប្រាណទាន់សម័យ ឧបករណ៍ធ្វើតេស្តកាយសម្បទាដ៏ទំនើប និងមានផ្តល់ជូននូវសេវាហ្វឹកហាត់លក្ខណៈឯកជនផងដែរ។   សម្រាប់ព័ត៌មានលម្អិតពីក្លឹបហាត់ប្រាណហា្គន់ហ្សេ ស្ព័ត ជប៉ុន សាខាអ៊ីអនម៉ល សែនសុខស៊ីធី សូមទាក់ទងមកកាន់លេខទូរស័ព្ទ 023 900 521 ឬ អ៊ីមែល info@gunzesportsjp.com.kh ឬ ចូលមកកាន់គេហទំព័រ http://gunzesportsjp.com

អំពី ហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌី និង ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី


ក្រុមហ៊ុនហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៥ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហ្គាន់ហ្សេ លីមីតធីត។ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនហ្គាន់ហ្សេស្ព័ត ខូអិលធីឌី បានបើកដំណើរការជាង២០សាខាហើយនៅក្នុងប្រទេសជប៉ុន ដែលមានពាក្យស្លោកថា“ធ្វើឲ្យជីវិតលោកអ្នកកាន់តែស្រស់បំព្រង” ។​ ក្រុមហ៊ុន ហ្គាន់ហ្សេ ស្ព័ត​(ខេមបូឌា)​ ខូអិលធីឌី បានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅខែមីនាឆ្នាំ២០១៥ ដោយឈរលើឆន្ទៈក្នុងការជួយឲ្យប្រជាពលរដ្ឋ រស់នៅក្នុងប្រទេសកម្ពុជាទទួលបាននូវសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់
ហា្គន់ហ្សេ ស្ព័ត (ខេមបូឌា) ខូ អិលធីឌី
លោក ឡោះ វ៉ាន់
លេខទូរសព្ទ ០៩៨ ៧៦៦ ១៥២
អ៊ីម៉ែល l.vann@gunzesportskh.com