ទទួលបានសម្លៀកបំពាក់កីឡាដ៏ស្រស់ស្អាត និងអារម្មណ៍រីករាយស្រស់ស្រាយពី ហ្គាន់ហ្សេ ស្ព័ត ជប៉ុន និង Puma

ក្លឹបហាត់ប្រាណឈានមុខគេរបស់ប្រទេសជប៉ុន ចាប់ដៃគូជាមួយហាងលក់សម្ភារកីឡាលំដាប់ពិភពលោក Puma ដើម្បីផ្តល់ជូនការបញ្ចុះតម្លៃពិសេសសម្រាប់សមាជិករបស់ខ្លួន

ភ្នំពេញ, ថ្ងៃទី០៣ ខែសីហា៖ ទន្ទឹមនឹងទទួលបានអារម្មណ៍រីករាយស្រស់ស្រាយចេញពីការហាត់ប្រាណ សមាជិករបស់ហ្គាន់ហ្សេ ស្ព័ត ជប៉ុន នឹងទទួលបានការបញ្ចុះតម្លៃពិសេសសម្រាប់រាល់ការជាវផលិតផលគ្រប់ប្រភេទ ពីហាងលក់សម្ភារកីឡាលំដាប់ពិភពលោក Puma។  

ទាំងសមាជិកថ្មី និងសមាជិកចាស់ ដែលចុះឈ្មោះនៅសាខាអ៊ីអនម៉ល សែនសុខ ស៊ីធី នឹងទទួលបានការបញ្ចុះតម្លៃ ៥% នៅសាខាទាំង៣របស់ហាង Puma ក្នុងទីក្រុងភ្នំពេញ។  

សាខាទាំង៣នោះរួមមាន៖ ១. ហាង Puma ដែលស្ថិតនៅផ្លូវ២៨៩ ក្នុងខណ្ឌទួលគោក ២. ហាង Puma នៅជាន់ទី១នៃផ្សារទំនើបអ៊ីអនទី១ ៣. ហាង Puma នៅជាន់ផ្ទាល់ដីនៃផ្សារទំនើបអ៊ីអនទី២។ ការផ្តល់ជូននេះ មិនរួមបញ្ចូលជាមួយការបញ្ចុះតម្លៃដទៃទៀតឡើយ ហើយមានសុពលភាពសម្រាប់តែសមាជិក ដែលចុះឈ្មោះចាប់ពី៦ខែឡើងទៅតែប៉ុណ្ណោះ។  

នាយកក្រុមហ៊ុនហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) លោកតាកិស៊ី អូគូយ៉ាម៉ា បានលើកឡើងថា៖ “ពួកយើងមានក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចាប់ដៃគូសហការជាមួយហាងលក់សម្ភារកីឡា Puma ដើម្បីផ្តល់ជូនការបញ្ចុះតម្លៃលើសម្លៀកបំពាក់កីឡា សម្ភារកីឡា និងស្បែកជើងកីឡាស្តង់ដារពិភពលោកម៉ាក Puma ដល់សមាជិករបស់យើង។ កម្មវិធីប្រូម៉ូសិននេះ មិនត្រឹមតែមានគោលដៅ ក្នុងការរួមចំណែកកាត់បន្ថយការចំណាយក្នុងលើសម្ភារកីឡារបស់សមាជិករបស់យើងប៉ុណ្ណោះទេ ហើយថែមទាំងជាការថ្លែងអំណរគុណដល់អតិថិជនសម្រាប់ការគាំទ្រទៀតផង។”  

ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន ផ្តល់ជូនអាងហែលទឹកដ៏មានអនាម័យ បន្ទប់ស្ទូឌីយោសម្រាប់យូហ្គានិងអារ៉ូប៊ីជដ៏ធំទូលាយ បន្ទប់ហ្វឹកហាត់ និងបន្ទប់បរិក្ខារដទៃទៀតយ៉ាងសម្បូរបែប ទន្ទឹមនឹងកម្មវិធីស្ទូឌីយោរហូតដល់១៧បែប រួមមានថ្នាក់យុទ្ធគុណ យូហា្គ ថ្នាក់រាំ ភីឡាទីស និងថ្នាក់ហែលទឹកសម្រាប់កុមារ និងមនុស្សពេញវ័យ។ ក្រៅពីនេះ ក្លឹបហាត់ប្រាណយើងខ្ញុំក៏មានគ្រូបង្ហាត់ដ៏មានបទពិសោធន៍ សម្ភារហាត់ប្រាណដ៏ទាន់សម័យ ឧបករណ៍ត្រួតពិនិត្យរាងកាយដ៏ទំនើប និងថ្នាក់បង្រៀនបែបឯកជនតាមការសំណូមពររបស់លោកអ្នក។     

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់លេខទូរស័ព្ទ +855(0) 23 900 592 ឬ ចូលទៅកាន់គេហទំព័រ http://gunzesportsjp.com ឬ អ៊ីមែលមកកាន់  info@gunzesportskh.com។   

អំពី ហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌី និង ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី

ក្រុមហ៊ុនហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៥ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហ្គាន់ហ្សេ លីមីតធីត។ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនហ្គាន់ហ្សេស្ព័ត ខូអិលធីឌី បានបើកដំណើរការជាង២០សាខាហើយនៅក្នុងប្រទេសជប៉ុន ដែលមានពាក្យស្លោកថា“ធ្វើឲ្យជីវិតលោកអ្នកកាន់តែស្រស់បំព្រង” ។ ក្រុមហ៊ុន ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី បានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅខែមីនាឆ្នាំ២០១៥ ដោយឈរលើឆន្ទៈក្នុងការជួយឲ្យប្រជាពលរដ្ឋ រស់នៅក្នុងប្រទេសកម្ពុជាទទួលបាននូវសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត។