ត្រៀមខ្លួនទទួលបានបទពិសោធន៍ប្លែកពីកម្មវិធីស្ទូឌីយោដ៏ទំនើប និងថ្មីស្រឡាង

ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន នឹងពាំនាំជូនសាធារណជន និងសមាជិករបស់ខ្លួននូវបទពិសោធន៍ដ៏ថ្មីស្រឡាងជាមួយនឹងកម្មវិធី X55  

ភ្នំពេញ, ថ្ងៃទី៩ ខែសីហា៖ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ក្នុងការហាត់រៀនកម្មវិធីស្ទូឌីយោ ដែលមានភាពរស់រវើក និងពោរពេញដោយភាពសប្បាយរីករាយនោះ សូមអញ្ជើញចូលរួមព្រឹត្តិការណ៍ Radical Special Sessions លើកទី៣ នៅហ្គាន់ហ្សេ ស្ព័ត ជប៉ុន ដើម្បីធ្វើការសាកល្បងកម្មវិធីស្ទូឌីយោដ៏ថ្មីស្រឡាង ដែលនឹងត្រូវបង្ហាត់ដោយផ្ទាល់ពីសំណាក់គ្រូឯកទេសពីប្រទេសជប៉ុន។  

អ្នកស្រី Waka Nagura នឹងពាំនាំកម្មវិធី X55 ជាលើកដំបូងមកកាន់ព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងថ្នាក់បង្រៀនពិសេសរយៈពេល១ម៉ោង ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី២២ ខែសីហាខាងមុខនេះ នៅទីតាំងហ្គាន់ហ្សេ ស្ព័ត ជប៉ុន អ៊ីអនម៉ល សែនសុខស៊ីធី ដោយបើកទូលាយដល់សមាជិកហ្គាន់ហ្សេ ស្ព័ត ជប៉ុន និងសាធារណជនទាំងអស់ក្នុងការចុះឈ្មោះធ្វើការសាកល្បង។

បន្ថែមពីលើនេះទៀត ព្រឹត្តិការណ៍ Radical Special Sessions លើកទី៣នេះ ក៏នឹងអញ្ជើញគ្រូបង្ហាត់ឯកទេស១រូបទៀត គឺលោក Naoki Isizuka ដែលលោកនឹងចូលរួមបង្ហាត់កម្មវិធីហ្វៃដូ នៅថ្ងៃទី៤ ខែកញ្ញាខាងមុខនេះផងដែរ។  

X55 ដែលសម្រាយចេញពីឃ្លា “55 minutes of extreme energy and intensity” គឺជាកម្មវិធីស្ទូឌីយោដ៏ទំនើប និងថ្មីស្រឡាងបំផុត។ វាប្រើប្រាស់ទម្ងន់របស់អ្នកហាត់ធ្វើជាបន្ទុកនៃការហ្វឹកហាត់ ហើយពឹងផ្អែកទម្ងន់ និងចលនាដៃដើម្បីបង្កើនសន្ទុះ និងភាពខ្លាំងក្លា។ កម្មវិធី X55 មានប្រសិទ្ធភាពបំផុតសម្រាប់លោកអ្នក ដែលមានបំណងចង់ដុតកម្ទេចជាតិខ្លាញ់ក្នុងរាងកាយ បណ្តឹងសាច់ដុំ និងបង្កើនថាមពល ដោយកម្មវធីនេះអាចដុតកាល់ឡូរីបានរហូតដល់ ៨០០កាល់ឡូរី ក្នុង១វគ្គ។
 

ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន គ្រោងនឹងចាប់ផ្តើមថ្នាក់បង្រៀនកម្មវិធី X55 ជាផ្លូវការនៅសាខាបុរីប៉េងហួត ដឹស្តា ផ្លាទីនីម អាធីណា និងសាខាផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ចាប់ពីខែកញ្ញានេះតទៅ។  

រីឯហ្វៃដូ វិញ គឺជាប្រភទកម្មវិធីស្ទូឌីយោ ដែលបានរួមបញ្ចូលគ្នារវាងកីឡាប្រដាល់ និងយុទ្ធគុណនានាជាច្រើន បង្កើតបានជាទម្រង់ហ្វឹកហាត់បែបប្រយុទ្ធ ដែលមានភាពខ្លាំងក្លា និងពោរពេញដោយភាពរស់រវើក ហើយមានប្រសិទ្ធភាពខ្ពស់សម្រាប់លោកអ្នក ដែលចង់ដុតកម្ទេចជាតិខ្លាញ់ក្នុងរាងកាយ និងបណ្តឹងសាច់ដុំ។

គ្រូបង្ហាត់ឯកទេសទាំង២រូប សុទ្ធសឹងតែធ្លាប់បានទទួលការបណ្តុះបណ្តាលយ៉ាងតឹងរឹង និងហ្ម
ត់ចត់ មុននឹងទទួលបានងារជាគ្រូបង្ហាត់ឯកទេស (Master Trainer) នេះបាន។ ពួកគាត់ទាំង២រូប គឺជាគ្រូបង្ហាត់ឯកទេសស្តង់ដារពិភពលោក ទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ និងមានបទពិសោធន៍យ៉ាងក្រាស់ក្រែលក្នុងវិស័យ Fitness  ហើយមានសមត្ថភាពយ៉ាងច្បាស់លាស់ក្នុងការវាយតម្លៃ និងផ្តល់ដំបូន្មានល្អៗពីកម្មវិធីស្ទូឌីយោ ដែលស័ក្តិសម និងបំពេញតាមតម្រូវការដាច់ដោយឡែកពីគ្នារបស់អ្នកចូលរួមម្នាក់ៗ។
 

ថ្នាក់បង្រៀនពិសេសទាំង២នេះ ចាប់ផ្តើមចាប់ពីម៉ោង ៦:៣០ រហូតដល់ ៧:៣០យប់ ដោយកំណត់ចំនួនអ្នកចូលរួមត្រឹមតែ៤០នាក់ប៉ុណ្ណោះសម្រាប់១វគ្គ ដូច្នេះលោកអ្នក ដែលមានចំណាប់អារម្មណ៍ គួរចាប់ផ្តើមចុះឈ្មោះ១សប្តាហ៍មុនកម្មវិធីចាប់ផ្តើម (ពោលគឺ
ចាប់ពីថ្ងៃទី១៥ ខែសីហាសម្រាប់កម្មវិធី X55 និងចាប់ពីថ្ងៃទី២៨ ខែសីហាសម្រាប់កម្មវិធីហ្វៃដូ)។ លោកអ្នកអាចចុះឈ្មោះចូលហាត់កម្មវិធីទាំង២បានក្នុងពេលតែមួយ។
 

នាយកក្រុមហ៊ុនហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) លោកតាកិស៊ី អូគូយ៉ាម៉ា បានលើកឡើងថា៖ “ដោយសង្កេតឃើញពីសន្ទុះនៃការគាំទ្ររបស់អ្នកចូលរួមចំពោះព្រឹត្តិការណ៍័ Radical Special Sessions ដែលពួកយើងធ្លាប់បានរៀបចំឡើង ២ដងហើយមកនោះ ហើយដើម្បីឆ្លៀតឱកាសក្នុងការបើកបង្ហាញជូនសាធារណជន និងសមាជិករបស់យើងពីកម្មវិធី X55 ដ៏ថ្មីស្រឡាងនេះផងនោះ ពួកយើងបានសម្រេចចិត្តអញ្ជើញគ្រូបង្ហាត់ឯកទេសទាំង២រូបពីប្រទេសជប៉ុន ដើម្បីចូលរួមបង្ហាត់ក្នុងព្រឹត្តិការណ៍លើកទី៣ ខាងមុខនេះ។ តាមរយៈភាពស្ទាត់ជំនាញរបស់គ្រូបង្ហាត់ឯកទេសទាំង២រូប ខ្ញុំជឿជាក់ថា អ្នកចូលរួមមិនត្រឹមតែនឹងទទួលបានបទពិសោធន៍ថ្មីៗពីកម្មវិធី X55 ប៉ុណ្ណោះទេ ហើយថែមទាំងអាចស្វែងយល់កាន់តែស៊ីជម្រៅពីកម្មវិធីហ្វៃដូទៀតផង ទន្ទឹមនឹងការទទួលបានភាពសប្បាយរីករាយ និងបង្កើនកម្រិត Fitness ក្នុងពេលជាមួយគ្នានេះផងដែរ។
 

សម្រាប់ព័ត៌មានបន្ថែមស្តីពីព្រឹត្តិការណ៍ Radical Special Sessions សូមទាក់ទងមកកាន់សាខាហ្គាន់ហ្សេ ស្ព័ត ជប៉ុន អ៊ីអនម៉ល សែនសុខស៊ីធី តាមរយៈលេខទូរស័ព្ទ +855 23 900 521 ឬ អ៊ីមែលមកកាន់ info@gunzesportskh.com។ លោកអ្នកក៏អាចអញ្ជើញមកសាកសួរព័ត៌មានដោយផ្ទាល់ នៅទីតាំងក្លឹបហាត់ប្រាណយើងខ្ញុំ ឬ ចូលទៅកាន់គេហទំព័រ http://gunzesportsjp.com
     

អំពី ហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌី និង ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី


ក្រុមហ៊ុនហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៥ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហ្គាន់ហ្សេ លីមីតធីត។ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនហ្គាន់ហ្សេស្ព័ត ខូអិលធីឌី បានបើកដំណើរការជាង២០សាខាហើយនៅក្នុងប្រទេសជប៉ុន ដែលមានពាក្យស្លោកថា“ធ្វើឲ្យជីវិតលោកអ្នកកាន់តែស្រស់បំព្រង” ។ ក្រុមហ៊ុន ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី បានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅខែមីនាឆ្នាំ២០១៥ ដោយឈរលើឆន្ទៈក្នុងការជួយឲ្យប្រជាពលរដ្ឋ រស់នៅក្នុងប្រទេសកម្ពុជាទទួលបាននូវសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត។