បង្កើនសុខភាពស្បែករបស់លោកអ្នកជាមួយ ហ្គាន់ហ្សេ ស្ព័ត ជប៉ុន និងក្រុមហ៊ុន COW STYLE

ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន ចាប់ដៃគូជាមួយក្រុមហ៊ុនផលិតសាប៊ូដុំចំណាត់ថ្នាក់លេខ១របស់របស់ប្រទេសជប៉ុន ដើម្បីផ្តល់ជូនកាដូសម្រាប់សមាជិកថ្មីៗទាំងអស់

ភ្នំពេញ, ថ្ងៃទី១៧ ខែសីហា៖ ទន្ទឹមនឹងអារម្មណ៍រីករាយស្រស់ស្រាយក្នុងរាងកាយ ស្បែកស្រស់ស្អាត និងមានសុខភាពល្អ ជាកត្តាដ៏សំខាន់ផងដែរ ដើម្បីបង្កើនសុខុមាលភាពរបស់លោកអ្នក ដោយហេតុនេះហើយទើបក្រុមហ៊ុន ហ្គាន់ហ្សេ ស្ព័ត ជប៉ុន ធ្វើការផ្តល់ជូនកាដូសាប៊ូ COW BEAUTY SOAP ប្រអប់ពណ៌ក្រហមសម្រាប់សមាជិកថ្មីៗទាំងអស់។  

 ក្នុងឱកាសនេះ សម្រាប់អតិថិជនថ្មី ដែលចុះឈ្មោះរយៈពេល៣ខែឡើងទៅ នឹងទទួលបានសាប៊ូទឹកដោះគោ COW BEAUTY SOAP មួយប្រអប់ (មាន៣ដុំ) និងផលិតផលសាកល្បងបន្ថែមផ្សេងទៀត។ រីឯអតិថិជនថ្មី ដែលចុះឈ្មោះរយៈពេល១ខែ នឹងទទួលបានសាប៊ូ COW BEAUTY SOAP ១ដុំ និងផលិតផលសាកល្បងដូចគ្នា។  

សាប៊ូទឹកដោះគោ COW BEAUTY SOAP ប្រអប់ពណ៌ក្រហម ជាសាប៊ូដុំចំណាត់លេខ១របស់ប្រទេសជប៉ុន មានដើមកំណើតតាំងពីឆ្នាំ ១៩២៨ មកម្លេ៉ះ។  សាប៊ូនេះត្រូវបានផលិតឡើងតាមវិធីសាស្រ្តបុរាណ “Soap Saponification Method” ដែលចំណាយពេល១សប្តាហ៍ ដើម្បីរក្សាបាននូវគុណភាពដើម។ សាប៊ូ COW BEAUTY SOAP ផ្សំឡើងពីវត្ថុធាតុដើមធម្មជាតិ មានគុណភាពខ្ពស់ និងបន្ថែមនូវប្រេងធម្មជាតិ ផលិតបានសាប៊ូដុំ ដែលមានជាពពុះខាប់ ច្រើន និងទន់ល្មើយ មានមុខងារសម្អាតកម្ទេចធូលី ជាតិកខ្វក់ និងបាក់តេរីនៅលើស្បែកបានយ៉ាងស្អាតល្អ ហើយបន្ថែមនូវជាតិសំណើមសម្រាប់ស្បែកផងដែរ។
 

កម្មវិធីប្រូម៉ូសិននេះ ផ្តល់ជូនយ៉ាងពិសេសសម្រាប់តែអតិថិជនថ្មី ដែលចុះឈ្មោះនៅសាខាហ្គាន់ហ្សេ ស្ព័ត ជប៉ុន អ៊ីអនម៉ល សែនសុខសុធី ហើយមានសុពលភាពចាប់ពីថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨។  

ក្រុមហ៊ុន COW BRAND SOAP (ចាប់កំណើតនៅឆ្នាំ១៩០៩) ក៏មានការបញ្ចុះតម្លៃ ១០% ផងដែរសម្រាប់ផលិតផលរបស់ខ្លួន ក្នុងអំឡុងខែសីហានេះ។ កម្មវិធីបញ្ចុះតម្លៃនេះ មានសុពលភាពនៅតែទីតាំង AEON Superstore ក្នុងបរិវេណផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី តែប៉ុណ្ណោះ។  

នាយកក្រុមហ៊ុន ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) លោក តាកេស៊ី អូគូយ៉ាម៉ា បានលើកឡើងថា៖ “សុខុមាលភាពទាំងស្រុងរបស់យើងម្នាក់ៗ កើតចេញពីកត្តា២យ៉ាង គឺសុខភាពល្អរបស់រាងកាយ និងអារម្មណ៍រីករាយស្រស់ស្រាយផ្នែកផ្លូវចិត្ត។ ទន្ទឹមនឹងការបង្កើនកម្រិត Fitness កម្មវិធីប្រូម៉ូសិនរបស់យើង មានគោលដៅក្នុងការបន្ថែមសុខុមាលភាពមួយកម្រិតទៀតជូនសមាជិក ដោយផ្តល់ជូននូវស្បែកភ្លឺថ្លា ទន់រលោង និងមានសុខភាពល្អ។ ពួកយើងមានកិត្តិយសជាខ្លាំង ដែលបានចាប់ដៃគូសហការជាមួយក្រុមហ៊ុន COW STYLE ក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវសាប៊ូដុំដ៏ល្បីឈ្មោះ ចំណាត់ថ្នាក់លេខ១ របស់ប្រទេសជប៉ុន ដើម្បីរួមចំណែកជួយឲ្យសមាជិករបស់យើង ទទួលបានអារម្មណ៍ស្រស់ស្រាយថែមមួយកម្រិតទៀត ក្រោយពេលហាត់ប្រាណរួច។”  

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ +855 23 900 521 ឬ អ៊ីមែល info@gunzesportskh.com។ លោកអ្នកក៏អាចមកសាកសួរព័ត៌មានដោយផ្ទាល់នៅទីតាំងហា្គន់ហ្សេ ស្ព័ត ជប៉ុន អ៊ីអនម៉ល សែនសុខស៊ីធី ឬ ចូលទៅកាន់គេហទំព័រ http: //gunzesportsjp.com។  
     

អំពី ហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌី និង ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី


ក្រុមហ៊ុនហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៥ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហ្គាន់ហ្សេ លីមីតធីត។ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនហ្គាន់ហ្សេស្ព័ត ខូអិលធីឌី បានបើកដំណើរការជាង២០សាខាហើយនៅក្នុងប្រទេសជប៉ុន ដែលមានពាក្យស្លោកថា“ធ្វើឲ្យជីវិតលោកអ្នកកាន់តែស្រស់បំព្រង” ។ ក្រុមហ៊ុន ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី បានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅខែមីនាឆ្នាំ២០១៥ ដោយឈរលើឆន្ទៈក្នុងការជួយឲ្យប្រជាពលរដ្ឋ រស់នៅក្នុងប្រទេសកម្ពុជាទទួលបាននូវសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត។


សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់
ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី
លោក ឡោះ វ៉ាន់

លេខទូរស័ព្ទ
098 766 152
អ៊ីមែល I.vann@gunzesportskh.com