ថែទាំសុខភាពលោកអ្នកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ

កម្មវិធីបញ្ចុះតម្លៃរបស់ហ្គាន់ហ្សេ ស្ព័ត ជប៉ុន ជំរុញឲ្យអតិថិជនកាន់តែយកចិត្តទុកដាក់ពីការថែទាំសុខភាព និងរាងកាយ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ, ថ្ងៃទី២៨ ខែកញ្ញា៖ ដើម្បីធានាបាននូវសុខភាពដ៏ល្អបរិបូណ៍សម្រាប់ប្រជាជនកម្ពុជាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងរួមចំណែកកាត់បន្ថយការចំណាយលើការថែទាំសុខភាពរបស់ពួកគាត់ផងនោះ ក្លឹបហាត់ប្រាណឈានមុខគេក្នុងរាជធានីភ្នំពេញ ហ្គាន់ហ្សេ ស្ព័ត ជប៉ុន នឹងរៀបចំកម្មវិធីបញ្ចុះតម្លៃដ៏ពិសេសសសម្រាប់អតិថិជន។  

ក្នុងឱកាសដ៏ពិសេសនេះ លោកអ្នកដែលចុះឈ្មោះជាសមាជិករយៈពេលវែង (ចាប់ពី១ឆ្នាំឡើងទៅ) នឹងទទួលបានការបញ្ចុះតម្លៃ ២០% ព្រមទាំងប័ណ្ណសន្សំពិន្ទុ Pchum Ben Loyalty Card ១សន្លឹក។ សម្រាប់អតិថិជន ដែលចុះឈ្មោះជាសមាជិករយៈពេលខ្លីវិញ (ចាប់ពី១ខែ ដល់៦ខែ) នឹងទទួលបានការបញ្ចុះតម្លៃ ១០% និងបណ្ណ័សន្សំពិន្ទុ ១សន្លឹកដូចគ្នា។  

ពិសេសជាងនេះទៅទៀត សមាជិកថ្មី ដែលចូលហាត់បាន៨ថ្ងៃ ក្នុងរយៈពេល១ខែដំបូង នឹងទទួលបានកាដូអាវយឺតកីឡា GUNZE SPORTS JAPAN ដ៏ស្រស់ស្អាត ១បន្ថែមទៀត   ការផ្តល់ជូននេះ មានសុពលភាពចាប់ពីថ្ងៃទី២៩ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែតុលា នៅសាខាទាំង២ របស់ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន។  

លោកតាកិស៊ី អូគុយ៉ាម៉ា នាយកក្រុមហ៊ុន ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) បានលើកឡើងថា៖ “សុខភាពគឺជាគុណតម្លៃដ៏ចំបង ដែលបុគ្គលគ្រប់រូបត្រូវយកចិត្តទុកដាក់ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសក្នុងអំឡុងពិធីបុណ្យប្រពៃណីដ៏ធំមួយនេះ។ ប្រជាជនទូទៅតែងតែប្រើប្រាស់ពេលវេលានេះក្នុងការជួបជុំកំសាន្តជាមួយមិត្តភក្តិ និងគ្រួសារ ហើយធ្វេសប្រហែសក្នុងការថែទាំសុខភាពរបស់ពួកគេ។ គោលដៅចំបងរបស់ពួកយើង គឺដើម្បីដាស់តឿនពួកគាត់ឲ្យដឹងពីគុណតម្លៃនៃការហាត់ប្រាណថែទាំសុខភាព និងទទួលបានសុខភាពល្អបរិបូណ៍ ដែលនឹងជួយឲ្យពួកគេទទួលបានអារម្មណ៍កាន់តែរីករាយ និងស្រស់ស្រាយមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។”  

ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន ផ្តល់ជូនអាងហែលទឹកដ៏មានអនាម័យ បន្ទប់ស្ទូឌីយោសម្រាប់យូហ្គា និងអារ៉ូប៊ីជដ៏ធំទូលាយ បន្ទប់ហ្វឹកហាត់ និងបន្ទប់បរិក្ខារដទៃទៀតយ៉ាងសម្បូរបែប ទន្ទឹមនឹងកម្មវិធីស្ទូឌីយោរហូតដល់១៨បែប រួមមានថ្នាក់យុទ្ធគុណ យូហា្គ ថ្នាក់រាំ ភីឡាទីស និងថ្នាក់ហែលទឹកសម្រាប់កុមារ និងមនុស្សពេញវ័យ។

ក្រៅពីនេះ ក្លឹបហាត់ប្រាណយើងខ្ញុំក៏មានគ្រូបង្ហាត់ដ៏មានបទពិសោធន៍ សម្ភារហាត់ប្រាណដ៏ទាន់សម័យ ឧបករណ៍ត្រួតពិនិត្យរាងកាយដ៏ទំនើប និងថ្នាក់បង្រៀនបែបឯកជនតាមការសំណូមពររបស់លោកអ្នក។      


សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់លេខទូរស័ព្ទ +855(0) 23 900 592 ឬ ចូលទៅកាន់គេហទំព័រ http://gunzesportsjp.com
ឬ អ៊ីមែលមកកាន់  info@gunzesportskh.com។    

អំពី ហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌី និង ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី  


ក្រុមហ៊ុនហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៥ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហ្គាន់ហ្សេ លីមីតធីត។ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនហ្គាន់ហ្សេស្ព័ត ខូអិលធីឌី បានបើកដំណើរការជាង២០សាខាហើយនៅក្នុងប្រទេសជប៉ុន ដែលមានពាក្យស្លោកថា“ធ្វើឲ្យជីវិតលោកអ្នកកាន់តែស្រស់បំព្រង” ។ ក្រុមហ៊ុន ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី បានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅខែមីនាឆ្នាំ២០១៥ ដោយឈរលើឆន្ទៈក្នុងការជួយឲ្យប្រជាពលរដ្ឋ រស់នៅក្នុងប្រទេសកម្ពុជាទទួលបាននូវសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត។
 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់៖  

សាខាអ៊ីអនម៉ល សែនសុខស៊ីធី
លោក ឡោះ វ៉ាន់ អ្នកចាត់ការទូទៅ សាខាអ៊ីអនម៉ល សែនសុខស៊ីធី
លេខទូរស័ព្ទ៖ 098 766 152 | អ៊ីមែល៖ l.vann@gunzesportskh.com

សាខាអាធីណា
លោក ពុំ ភក្តី
អ្នកចាត់ការទូទៅ សាខាអាធីណា
លេខទូរស័ព្ទ៖ 016 533 567 | អ៊ីមែល៖ p.pheakdey@gunzesportskh.com