អញ្ជើញមកកាន់ ហ្គាន់ហ្សេ ស្ព័ត ជប៉ុន ដើម្បីទទួលបានគូប៉ុងចូលហាត់ប្រាណឥតគិតថ្លៃ ការបញ្ចុះតម្លៃ និងកាដូឆ្នាំថ្មី!

ប្រសិនបើលោកអ្នកមានបំណងចង់បានរាងកាយមាំមួន និងសុខភាពកាន់តែប្រសើរជាងមុនសម្រាប់ឆ្នាំ២០១៩ ហា្គន់ហ្សេ ស្ព័ត ជប៉ុន គឺជាទីតាំងដ៏ល្អបំផុតដើម្បីជួយឲ្យលោកអ្នកសម្រេចបំណងប្រាថ្នាមួយនេះ។

ប្រសិនបើលោកអ្នកមានបំណងចង់បានរាងកាយមាំមួន និងសុខភាពកាន់តែប្រសើរជាងមុនសម្រាប់ឆ្នាំ២០១៩ ហា្គន់ហ្សេ ស្ព័ត ជប៉ុន គឺជាទីតាំងដ៏ល្អបំផុតដើម្បីជួយឲ្យលោកអ្នកសម្រេចបំណងប្រាថ្នាមួយនេះ។

ក្លឹបហាត់ប្រាណយើងខ្ញុំមានកាដូឆ្នាំថ្មីសម្រាប់ភ្ញៀវ និងសមាជិកទាំងអស់ ដែលរួមមានគូប៉ុងចូលហាត់ប្រាណឥតគិតថ្លៃ ការបញ្ចុះតម្លៃ និងកាដូផ្សេងៗទៀត។ អតិថិជនទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ទាំងអស់នេះ ដោយគ្រាន់តែអញ្ចើញទៅកាន់សាខាណាមួយរបស់ហ្គាន់ហ្សេ ស្ព័ត ជប៉ុន ធ្វើការចុះឈ្មោះ ឬ បន្តសុពលភាពតែប៉ុណ្ណោះ។  

ប្រញាប់ឡើង! កម្មវិធីបញ្ចុះតម្លៃនេះផ្តល់ជូនសម្រាប់រាល់អតិថិជនទាំងអស់ ដែលមានសុពលភាពចាប់ពីថ្ងៃទី០១រហូតដល់៣១ ខែធ្នូ ឆ្នាំ២០១៩ តែប៉ុណ្ណោះ។  

សម្រាប់អតិថិជនទូទៅ ដែលអញ្ជើញមកកាន់សាខាណាមួយរបស់ហ្គាន់ហ្សេ ស្ព័ត ជប៉ុន៖ ទទួលបានគូប៉ុងចូលហាត់ប្រាណឥតគិតថ្លៃ (រយៈពេល១ថ្ងៃ) ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌខាងក្រោម៖
១. អញ្ជើញមកកាន់សាខាហ្គាន់ហ្សេ ស្ព័ត ជប៉ុន អ៊ីអនម៉ល សែនសុខស៊ីធី ឬ អាធីណា
២. បង្វិលកងផ្សងសំណាង ដើម្បីមានឱកាសឈ្នះប័ណ្ណបញ្ចុះតម្លៃ ១០% ២០% ឬ ៣០%
៣. ទទួលបានគូប៉ុងចូលហាត់ប្រាណឥតគិតថ្លៃ (សុពលភាពប្រើប្រាស់ត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩)
៤. ចុះឈ្មោះជាសមាជិក ដើម្បីទទួលបានកាដូឆ្នាំថ្មីបន្ថែមទៀត៖ អាវយឺតកីឡា/កន្សែងជូតមុខ/សាប៊ូទឹកដោះគោ COW BEAUTY SOAP/Pocari Sweat/វ៉ែនតាហែលទឹក/មួកហែលទឹក/កន្សែងជូតខ្លួន។  

សម្រាប់សមាជិកថ្មី និងសមាជិកចាស់៖ ចុះឈ្មោះ ឬ បន្តសុពលភាព ដើម្បីទទួលបានការបញ្ចុះតម្លៃ៖       

  • រយៈពេល ១ឆ្នាំឡើងទៅ៖ ២០% 
  • រយៈពេល ១ខែដល់ ៦ខែ៖ ១០%    
ពិសេសជាងនេះទៅទៀត លោកអ្នកនឹងទទួលបានឱកាសក្នុងការបង្វិលកងផ្សងសំណាង ដើម្បីទទួលបានកាដូបន្ថែមទៀតមានដូចជា៖ អាវយឺតកីឡា/កន្សែងជូតមុខ/សាប៊ូទឹកដោះគោ COW BEAUTY SOAP/Pocari Sweat/វ៉ែនតាហែលទឹក/មួកហែលទឹក/កន្សែងជូតខ្លួន។  

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ សូមអញ្ជើញមកកាន់សាខាណាមួយរបស់យើងខ្ញុំ ឬ ទាក់ទងមកកាន់អាសយដ្ឋាន៖  
ហ្គាន់ហ្សេ ស្ព័ត ជប៉ុន អ៊ីអនម៉ល សែនសុខស៊ីធី
 ជាន់ផ្ទាល់ដី នៃផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី
+855 (0) 23 900 521
បើកដំណើរការរៀងរាល់ថ្ងៃ៖ ៦ព្រឹក – ១០យប់  

ហ្គាន់ហ្សេ ស្ព័ត ជប៉ុន អាធីណា

ស្ថិតនៅក្នុងបរិវេណបុរីប៉េងហួត ដឹស្តាផ្លាទីនីម អាធីណា
+855 (0) 23 900 392
បើកដំណើរការរៀងរាល់ថ្ងៃ (លើកលែងថ្ងៃទី១៥ និងថ្ងៃចុងក្រោយនៃខែនីមួយៗ)៖ ៦ព្រឹក – ៩:៣០យប់  

លោកអ្នកក៏អាចធ្វើការទាក់ទងមកកាន់៖
info@gunzesportskh.com
http://gunzesportsjp.com