រីករាយជាមួយប្រូម៉ូសិនពិសេសពីសាលាហែលទឹកកុមារ!

ប្រសិនបើលោកអ្នកចង់ឲ្យបុត្រធិតាលោកអ្នកអភិវឌ្ឍន៍ផ្នែកកាយសម្បទានិងស្មារតីបានល្អ លោកអ្នកអាចអញ្ជើញមកសាខាអាធីណារបស់យើងដើម្បីចុះឈ្មោះនៅសាលារៀនហែលទឹកសម្រាប់កុមាររ​បស់យើងជាមួយនឹងប្រូម៉ូសិនពិសេស។

យើងខ្ញុំមានប្រូម៉ូសិនជាតម្លៃពិសេសចំពោះសាលាហែលទឹកសម្រាប់កុមារចាប់ពីថ្ងៃទី១ ខែសីហា ដល់ ២៩ ខែកញ្ញា។ សម្រាប់កុមារដែលចុះឈ្មោះរយៈពេល ៣ ខែនឹងទទួលបានតម្លៃពិសេសត្រឹមតែ ១៨០ ដុល្លារប៉ុណ្ណោះ (តម្លៃធម្មតា ២៤០ ដុល្លារ) ​និងអ្នកដែលចុះឈ្មោះរយៈពេល ៦ ខែនឹងទទួលបានតម្លៃពិសេសត្រឹមតែ ៣១០ ដុល្លារប៉ុណ្ណោះ(តម្លៃធម្មតា ៤២០ ដុល្លារ)។ លើសពីនេះទៅទៀត ពួកគេនឹងទទួលបានឈុតហែលទឹកមួយដោយឥតគិតថ្លៃ។    

ប្រូម៉ូសិននេះដែរគឺធ្វើឡើងដើម្បីឲ្យអាណាព្យាបាលនិងកុមារមានការយល់ដឹងពីអត្ថប្រយោជន៍នៃការហែលទឹកកាន់តែច្បាស់ថែមទៀត។ យោងតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថាកុមារដែលហែលទឹកជាប្រចាំច្រើនតែពូកែខាងផ្នែកភាសា មានការលូតលាស់ផ្នែកកាយសម្បទា ចលនារាងកាយ និងមានទំនុកចិត្តជាងក្មេងដែលមិនសូវហែលទឹក។

លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេស ហើយបុត្រធិតាលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ 

  • កម្មវិធីបង្រៀនបែបជប៉ុន
  • ថ្នាក់ហែលទឹក​មាន ៣៦ កម្រិត
  • ឧបករណ៍ទំនើបមានសុវត្ថិភាពខ្ពស់
  • អាងហែលទឹកប្រកបដោយអនាម័យខ្ពស់
ប្រូម៉ូសិននេះសម្រាប់តែសាលាហែលទឹកកុមារដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅនៅសាខាអាធីណាប៉ុណ្ណោះ។  

រួសរាន់ឡើង! ចុះឈ្មោះថ្ងៃនេះដើម្បីឲ្យបុត្រធិតាលោកអ្នកលូតលាស់បានកាន់តែល្អ!