សូមចូលរួមកំសាន្តសប្បាយជាមួយកម្មវិធីរ៉ាឌីកាល់ Power និង ចង្វាក់រាំ hip-hop ទាំងអស់គ្នា!

កម្មវិធីយើងខ្ញុំរៀបចំឡើងដោយមានវត្តមានរបស់អ្នកគ្រូបង្រៀនជំនាញខាងកម្មវិធីរ៉ាឌីកាល់ពិសេស និងលោកគ្រូបង្រៀនជំនាញខាងរាំចង្វាក់ hip-hop មកពីប្រទេសជប៉ុននៅថ្ងៃទី ៤ ខែ ធ្នូ ដោយលោកអ្នកនឹងមានឳកាសចុះឈ្មោះយកកន្លែង សិក្សាពីអ្វីថ្មីៗដើម្បីទទួលបានរាងកាយរឹងមាំនិងសុខភាពល្អ។

កម្មវិធី: កម្មវិធីរ៉ាឌីកាល់ពិសេសលើកទី ៦ (កម្មវិធី Power) + ការរាំចង្វាក់ hip-hop
ទីកន្លែង: សាខាអ៊ីអនម៉ល សែនសុខស៊ីធី (ជាន់ផ្ទាល់ដី)
កាលបរិច្ឆេទ: ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៩
ម៉ោង: ៦:៣០ ដល់ ៧ ល្ងាច (កម្មវិធីរ៉ាឌីកាល់ Power) / ៧:១៥ ដល់ ៧:៤៥ យប់ (រាំចង្វាក់ hip-hop)
អ្នកចូលរួម: អ្នកណាក៏អាចចូលរួមបានដែរ! 

វគ្គទីមួយគឺការបង្ហាញកម្មវិធី Power ដោយអ្នកគ្រូបង្រៀនជំនាញខាងកម្មវិធីរ៉ាឌីកាល់ពិសេស Ayumi Mukaiyama នៅសាខាអ៊ីអនម៉ល សែនសុខស៊ីធី (ជាន់ផ្ទាល់ដី) ចាប់ពីម៉ោង​ ៦:៣០ ដល់ ៧ ល្ងាច។ វគ្គបន្ទាប់គឺមានការបង្ហាញពីចង្វាក់រាំ hip-hop ដោយលោកគ្រូបង្រៀនជំនាញខាងរាំចង្វាក់ hip-hop Shige Yoshiura ដែលគាត់នឹងបញ្ចេញក្បាច់រាំ hip-hop ថ្មីៗចាប់ពីម៉ោង ៧:១៥ ដល់ ៧:៤៥ យប់។

អ្នកគ្រូ Mukaiyama មានបទពិសោធន៍ជាច្រើនឆ្នាំលើកម្មវិធីរ៉ាឌីកាល់ ហើយគាត់ជាគ្រូបង្រៀនកម្មវិធី Power UBound និងកម្មវិធីហាត់ប្រាណដទៃផ្សេងទៀត។ លោកគ្រូ Yoshiura ជាគ្រូបង្រៀនដែលមានឈ្មោះល្បីល្បាញក្នុងវិស័យ hip-hop ផងដែរ។

សមាជិកឬអ្នកដែលមិនទាន់ចុះឈ្មោះជាសមាជិកអាចចូលរួមហាត់បានគ្រប់វគ្គ។ សមាជិកដែលចូលរួមទាំងអស់នឹងទទួលបានកញ្ចប់កាដូ ចំណែកអ្នកដែលមិនទាន់ចុះឈ្មោះជាសមាជិកវិញ អ្នកនឹងទទួលបានអាវយឺតហ្គាន់ហ្សេដ៏ស្រស់ស្អាតបូករួមជាមួយនឹងការបញ្ជុះតម្លៃរហូតទៅដល់ ២០ ភាគរយ។ ពួកយើងក៏មានចែកជាគូប៉ុងសម្រាប់ចូលហាត់ប្រាណដោយសេរីចំនួន ១ ថ្ងៃ ទៅដល់អ្នកដែលបានចូលរួមទស្សនាទាំងអស់។

សូមរួសរាន់ឡើងព្រោះកន្លែងមានកំណត់។ សូមទាក់ទងមកលេខ ០២៣ ៩០០ ៥២១ (សាខាអ៊ីអនម៉ល សែនសុខស៊ីធី​) ដើម្បីកក់កន្លែងរបស់អ្នក។​ សូមតាមដានទំព័រហ្វេសបុករបស់យើងដើម្បីទទួលបានព័ត៌មានបន្ថែម។