តើលោកអ្នកមានគម្រោងទៅណាទេក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់? ដើម្បីឲ្យថ្ងៃនេះកាន់តែពិសេសទៀតនោះ លោកអ្នកអាចចូលរួមរាំក្នុងកម្មវិធី Megadanz និង Zumba របស់យើង ដែលធ្វើឡើងនៅសាខាអ៊ីអនម៉ល សែនសុខស៊ីធីក្នុងថ្ងៃទី ១៤ ខែ កុម្ភៈ ខាងមុខនេះ!
កម្មវិធីនេះត្រូវបានបង្ហាញដោយគ្រូបង្រៀនដ៏មានជំនាញនិងមានបទពិសោធន៍ជាច្រើនឆ្នាំ
ដែលក្បាច់រាំនីមួយៗសុទ្ធតែ ជួយឲ្យរាងកាយអ្នកមាំមួននិងសុខភាពល្អ ព្រមទាំងបង្កើនភាពបត់បែន
ភាពជឿជាក់និងទំនុកចិត្តលើខ្លួនឯង។
កម្មវិធីនេះដែរធ្វើឡើងនៅផ្សារទំនើបអ៊ីអនម៉លសែនសុខជាន់ផ្ទាល់ដី:
1) កម្មវិធី Zumba បង្ហាញដោយអ្នកគ្រូ Anna
Souchentsova ចាប់ពីម៉ោង ៦ ដល់ ៧ ល្ងាច
2) កម្មវិធី Megadanz បង្ហាញដោយគ្រូបង្រៀនរាំរបស់ក្លឹបហ្គាន់ហ្សេយើងចាប់ពីម៉ោង ៧ ដល់ ៨ យប់
ពួកយើងមានចែកជូនប័ណ្ណចូលហាត់ប្រាណដោយសេរីរយៈពេលមួយថ្ងៃ
ការវិភាគរាងកាយតាមរយៈម៉ាស៊ីន Inbody (ម៉ាសនៃរាងកាយ កម្រិតខ្លាញ់
សាច់ដុំ កម្រិតនៃការធាត់លើសទម្ងន់) ក៏ដូចជាផ្ដល់ការពិភាក្សា
ដំបូន្មាន និងសកម្មភាពផ្សេងៗទៀតដែលជួយពង្រឹងសុខភាពអ្នកឲ្យកាន់តែល្អចាប់ពីម៉ោង ៩
ព្រឹក ដល់ ៥ ល្ងាច។
អ្នកអាចចូលរួមរាំកម្មវិធី Megadanz ឬ Zumba បានដោយសេរី
ហើយលោកអ្នកក៏អាចយកដៃគូមករាំជាមួយដើម្បីទទួលបានភាពសប្បាយរីករាយ
និងកាន់តែយល់ចិត្តគ្នាថែមទៀតផងដែរក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់នេះ!
អ្នកណាក៏អាចចូលរួមបានដែរ! ពួកយើងមានជារង្វាន់សម្រាប់អ្នករាំពូកែជាងគេក្នុងកម្មវិធីនីមួយៗ រួមជាមួយនឹងកញ្ចប់កាដូរបស់ក្លឹបហ្គាន់ហ្សេ
និងកាដូដ៏រ៉ូមែនទិចក្នុងឳកាសបុណ្យនៃសេចក្តីស្រលាញ់សម្រាប់អ្នកចូលរួមទាំងអស់ផងដែរ។
កន្លែងមានកំណត់។
សូមទាក់ទងមកលេខ ០២៣ ៩០០ ៥២១ ឬ អ៊ីម៉ែលមកកាន់ info@gunzesportskh.com ដើម្បីកក់កន្លែងទុកជាមុន។
សូមតាមដានទំព័រហ្វេសបុករបស់យើងដើម្បីទទួលបានព័ត៌មានថ្មីៗ។
តោះចូលរួមបង្ហាញក្ដីស្រលាញ់របស់អ្នកតាមរយៈការរាំក្នុងថ្ងៃដ៏ពិសេសនេះ!