ផ្លាស់ប្តូរដើម្បីសុខភាព ជាមួយ GUNZE SPORTS JAPAN

GUNZE SPORTS JAPAN កន្លែងហាត់ប្រាណដ៏មានឯកទេសមួយក្នុងព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជូនអតិថិជនទាំងថ្មី និងចាស់នូវឱកាសរក្សារាង និងថែទាំសុខភាពជាមួយកម្មវិធី “Restart Health” (ផ្លាស់ប្តូរដើម្បីសុខភាព)។

កម្មវិធីនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 1 រហូតដល់ថ្ងៃទី 28 ខែ កុម្ភៈ ឆ្នាំ 2021 ខាងមុខនេះ នៅទាំង 2 សាខារបស់ GUNZE ដឹស្តា ផ្លាទីនីម អាធីណា បុរីប៉េងហ៊ួត និងផ្សារទំនើប អ៊ីអនម៉ល សែនសុខ។ មិនតែប៉ុណ្ណោះ កម្មវិធីនេះមានផ្ដល់ជូនការបញ្ចុះតម្លៃពី 10% 15% ទៅ 20% ជូនដល់អតិថិជនដែលមានបំណងចង់ធ្វើជាសមាជិកក្លឹបហាត់ប្រាណរយៈពេលចាប់ពី 1 ខែ 3 ខែ និង 6 ខែ។ ជាមួយនឹងការបញ្ចុះតម្លៃនេះផងដែរ អតិថិជនទាំងអស់ អាចធ្វើលំហាត់ប្រាណថែទាំសុខភាព​ ជាមួយគ្រឿងបរិក្ខារជាច្រើនដូចជា អាងហែលទឹក សម្ភារៈហាត់ប្រាណ សម្ភារៈហាត់ថែរាង ស្ទូឌីយ៉ូ និងបន្ទប់ហ្វឹកហាត់។

“ក្រោយពីគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើការបិទនូវក្លឹបហាត់ប្រាណអំឡុងពេលវីរុស COVID 19 រីករាលត្បាត ពួកយើងពិតជាមានសេចក្ដីសោមន្សរីករាយក្នុងការបើកដំណើរការឡើងវិញ និងស្វាគមន៍អតិថិជនចាស់ថ្មីមកហាត់ប្រាណថែទាំសុខភាព រាងកាយម្ដងទៀត។” យោងតាមប្រសាសន៍របស់ប្រធានគ្រប់គ្រងរបស់ GUNZE SPORTS (CAMBODIA) CO., LTD លោក Isao Murayama។ លោកបានបន្ដទៀតថា “ពួកយើងសង្ឃឹមថាកម្មវិធី “Restart Health” (ផ្លាស់ប្តូរដើម្បីសុខភាព) នេះមិនត្រឹមតែជំរុញទឹកចិត្តប្រជាជនកម្ពុជា ក៏ដូចជាជនបរទេសរស់នៅកម្ពុជា ឲ្យក្រឡេកមកមើលថែទាំសុខភាពរបស់ខ្លួនម្ដងទៀតឡើយ តែក៏ងាកមកមើលថែសុខភាពរបស់ក្រុមគ្រួសារ មិត្តភក្ដិ និងគ្រប់គ្នាដែលនៅជុំវិញខ្លួនដោយណែនាំនូវកម្មវិធីនេះទៅកាន់ពួកគេ។”

GUNZE ដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនៅឯប្រទសជប៉ុន បានក្លាយជាកន្លែងហាត់ប្រាណដ៏ធំមួយនៅកម្ពុជា ដែលផ្ដល់ជូននូវកម្មវិធី Radical Fitness ផ្ដាច់មុខគេ។ ក្នុងនោះមាន Fight Do Megadanz Power UBound និង Oxigeno ដែលមានគោលបំណងផ្ដល់ជូនអតិថិជននូវភាពសប្បាយរីករាយ និងសន្ទុះធ្វើលំហាត់ប្រាណពេញរាងកាយ ដោយប្រើប្រាស់ឧបករណ៍លើកដុំដែក និង Trampolines។ GUNZE ក៏ផ្ដល់ជូនកម្មវិធីហាត់ប្រាណធម្មតាផងដែរ ដូចជា យ៉ូហ្គា ការរាំ (Aerobics) និង Zumba ថែមទាំងមាននូវវគ្គពិភាក្សាសុខភាព វគ្គត្រួតពិនិត្យសុខភាពដោយម៉ាស៊ីនទៅលើសមាសភាពរាងកាយ ទំហំខ្លាញ់សាច់ដុំ និងកម្រិតនៃភាពធាត់ទៀតផង។

សម្រាប់ព័ត៌មានបន្ថែមអំពីប្រូម៉ូសិនទៅលើ Restart Health (ផ្លាស់ប្តូរដើម្បីសុខភាព) ឬ ពី GUNZE SPORTS JAPAN លោកអ្នកអាចអញ្ជើញទៅទាំង 2 សាខារបស់ពួកយើងដែលទីតាំងទី 1 ស្ថិតនៅ ផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី ទំនាក់ទំនងលេខទូរស័ព្ទ +855 23 900 392 និងទីតាំងទី 2 ស្ថិតនៅ អាធីណា បុរី ប៉េងហួត ដឹស្តាផ្លាទីនីម, ទំនាក់ទំនងលេខទូរស័ព្ទ +855-(0)-23-900-392។ លោកអ្នកក៏អាចចូលមើលតាមគេហទំព័រ http://gunzesportsjp.com ឬ អ៊ីមែល info@gunzesportskh.com មកកាន់ពួកយើងបានផងដែរ។