ចាប់បើកដំណើរការឡើងវិញហើយ!

ខានជួបគ្នាយូរហើយ សមាជិកក្លឹបហាត់ប្រាណ ហ្គាន់ហ្សេ ស្ព័ត ជប៉ុន ជាទីគោរព។ ពួកយើងរំភើបជាក្រៃលែងដែលថ្ងៃនេះមានដំណឹងល្អមកជូនគ្រប់គ្នា។ ក្លឹបហាត់ប្រាណ ហ្គាន់ហ្សេ ស្ព័ត ជប៉ុន របស់ពួកយើងនឹងធ្វើការបើកដំណើរការនាថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះតទៅ ហើយពួកយើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិលត្រលប់មកវិញរបស់បងប្អូន។

សូមកុំបារម្ភ សុវត្ថិភាព និងសុខភាពរបស់លោកអ្នក ជាកត្តាចំបងរបស់ពួកយើង។ មកហាត់ប្រាណនៅ ហ្គាន់ហ្សេ ស្ព័ត ជប៉ុន ដោយក្ដីទុកចិត្ត!