រាំលេងកម្សាន្ដជាមួយហ្គាន់ហ្សេដើម្បីធ្វើឲ្យល្ងាចថ្ងៃបុណ្យណូអែលរបស់អ្នកកាន់តែរីករាយ

ថ្ងៃបុណ្យណូអែល និងឆ្លងឆ្នាំកំពុងតែខិតជិតចូលដល់ តែប្រហែលជាអ្នកទាំងអស់គ្នាកំពុងតែពិបាករកពេលវាលាធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃរបស់អ្នកហើយមែនទេ ដោយសារតែការមមារញឹកខ្លាំងជាមួយការបង្ហើយការងារ និងជប់លៀងមុនបំណាច់ឆ្នាំ។

តែឆ្នាំនេះ លោកអ្នកមិនបាច់បារម្ភពីការមិនបានហាត់ប្រាណនោះទេ។ លោកអ្នកអាចធ្វើការហាត់ប្រាណ ថែមទាំងបានសប្បាយរីករាយនៅក្នុងកម្មវិធីរាំកំសាន្ដដើម្បីសុខភាពល្អនាថ្ងៃទី 24 ខែ ធ្នូ នៅហ្គាន់ហ្សេអាធីណា និងថ្ងៃទី 25 ខែ ធ្នូ នៅហ្គាន់ហ្សេផ្សារទំនើបអ៊ីអនសែនសុខទៀងផង។ ត្រៀមខ្លួនរាំជាមួយនឹងកម្មវិធីរាំ Megadanz និង Zumba នាល្ងាចថ្ងៃបុណ្យណូអែលខាងមុខនេះ ដើម្បីសុខភាពរបស់លោកអ្នក។

កម្មវិធីរាំទាំង ២ នឹងត្រូវបានបង្ហាត់បង្ហាញពីគ្រូបង្វឹកជំនាញពីហ្គាន់ហ្សេ ដែលមានគម្រោងបង្ហាញពីភាពសប្បាយរីករាយ និងប្រសិទ្ធិភាពខ្ពស់របស់ការរាំទៅលើសុខភាព និងរាងកាយដូចជាលំនឹងនៃរាងកាយ ភាពបត់បែន និងភាពជឿជាក់ជាដើម។

សម្រាប់អ្នកដែលចង់ចូលរួម ខាងក្រោមនេះជាកាលវិភាគរបស់កម្មវិធី៖
ថ្ងៃ ២៤ ខែ ធ្នូ ឆ្នាំ ២០២១ នៅអាធីណា
1. Zumba ដោយគ្រូបង្វឹកជំនាញរបស់ហ្គាន់ហ្សេ ពីម៉ោង ៦ ល្ងាចដល់ ៧ យប់
2. Megadanz ដោយគ្រូបង្វឹកជំនាញរបស់ហ្គាន់ហ្សេ ពីម៉ោង ៧ យប់ដល់ ៨ យប់

ថ្ងៃ ២៥ ខែ ធ្នូ ឆ្នាំ ២០២១ នៅផ្សារទំនើបអ៊ីអនសែនសុខ
1. Zumba ដោយគ្រូបង្វឹកជំនាញរបស់ហ្គាន់ហ្សេ ពីម៉ោង ៦:៣០ ល្ងាចដល់ ៧:១៥ យប់
2. Megadanz ដោយគ្រួបង្វឹកជំនាញរបស់ហ្គាន់ហ្សេ ពីម៉ោង ៧:១៥ យប់ដល់ ៨ យប់

ចូលរួមរាំ​ទាំងអស់គ្នា ដើម្បីមានឱកាសទទួលបានគូប៉ុងចូលក្លឹបហាត់ប្រាណហ្គាន់ប្រាណពេញមួយថ្ងៃសម្រាប់មួយថ្ងៃដោយឥតគិតថ្លៃ (ធ្វើការចែកជូនទាំងសាខាអាធីណា និងផ្សារទំនើបអ៊ីអនសែនសុខ)​ និងការផ្ដល់ជូនប្រឹក្សា ការណែនាំពីសុខភាពផ្លូវកាយ និងសកម្មភាពផ្សព្វផ្សាយពីសុខភាពនានាចាប់ពីម៉ោង ៩ ព្រឹកដល់ ៤ រសៀលនៅឯហ្គាន់សហ្សេអ៊ីអនម៉លសែនសុខ។

លោកអ្នកអាចធ្វើការចូលរួមកម្មវិធីរាំ Zumba ឬ Megadanz ឬ ទាំង ២។ មិនតែប៉ុណ្ណោះ លោកអ្នកអាចធ្វើការហៅមិត្តភក្ដិ មនុស្សជាទីស្រឡាញ់ ឬ ក្រុមគ្រួសារមកចូលរួមជាមួយគ្នាផងដែរ ដើម្បីរាំសប្បាយជាមួយគ្នា និងចែករំលែកភាពរីករាយនិងចំណេះដឹងពីការរាំដែលធ្វើឲ្យល្អដល់សុខភាព។

អ្នកចូលរួមនឹងទទួលបានកាដូសម្រាប់ថ្ងៃបុណ្យណូអែលផងដែរ!

ចូលរួមទាំងអស់គ្នាណា៎! កន្លែងមានចំនួនកំណត់។ សូមទំនាក់ទំនងមកលេខទូរស័ព្ទ 023 900 521 ឬ 023 900 392 ឬ អ៊ីម៉ែល info@gunzesportskh.com ដើម្បីធ្វើការកក់។ តាមដានគេហទំព័រហ្វេសប៊ុករបស់ពួកយើង ដើម្បីទទួលបានដំណឹងថ្មីៗបំផុត!

កាន់តែរាំ កាន់តែរីករាយក្នុងថ្ងៃបុណ្យណូអែល!