ឆ្នាំថ្មី ប្រូម៉ូសិនថ្មី! សន្សំសំចៃលើការថែទាំសុខភាព និងការហាត់ប្រាណជាមួយហ្គាន់ហ្សេ

ហ្គាន់ហ្សេ ស្ព័ត ជប៉ុន គឺជាក្លឹបហាត់ប្រាណដ៏មានឯកទេសមួយក្នុងរាជាណាចក្រកម្ពុជា ដែលត្រូវបានគេស្គាល់ច្រើនដោយសារកម្មវិធីហាត់ប្រាណមួយចំនួនដូចជា កម្មវិធី Active កម្មវិធីរាំ កម្មវិធី Conditioning និងឧបករណ៍ហាត់ប្រាណទំនើបៗចុងក្រោយបង្អស់។ ពេលនេះ ហ្គាន់ហ្សេក៏មានកម្មវិធីបញ្ចុះតម្លៃពិសេសរហូតដល់ទៅ 20% សម្រាប់អ្នកដែលចង់រកកន្លែងហាត់ប្រាណសម្រាប់ឆ្នាំថ្មីនេះផងដែរ។ ការបញ្ចុះតម្លៃនេះមានចាប់ពីថ្ងៃទី 1 ខែមករា ដល់ថ្ងៃទី 31 ខែមករា ឆ្នាំ 2022 សម្រាប់គ្រប់អតិថិជនទាំងអស់ដែលមកធ្វើការចុះឈ្មោះធ្វើជាសមាជិករបស់ក្លឹបហ្គាន់ហ្សេ។

“ដើម្បីចាប់ថ្ដើមឆ្នាំថ្មី ពួកយើងពិតជាមានក្ដីសោមនស្សរីករាយក្នុងការផ្ដល់ជូនប្រម៉ូសិនរហូតដល់ 20% សម្រាប់អតិថិជនដែលចង់ត្រលប់មកធ្វើជាសមាជិករបស់ហ្គាន់ហ្សេបន្ដ ឬជាថ្មី។ ពួកយើងសង្ឃឹមថាកម្មវិធី 2022 Level Up Your Health and Fitness (ថែទាំសុខភាពរាងកាយឲ្យកាន់តែមាំមួនក្នុងឆ្នាំ ២០២២ / ជាមួយ ហ្គាន់ហ្សេ សុខភាពរបស់អ្នកកាន់តែរឹងមាំ) នឹងជំរុញលើកទឹកចិត្តគ្រប់គ្នាឲ្យមកហាត់ប្រាណជាថ្មីម្ដងទៀត និងគិតពីសុខភាពរាងកាយឡើងវិញ” បើយោងតាមប្រសាសន៍របស់ប្រធានក្រុមហ៊ុន GUNZE SPORTS CAMBODIA CO., LTD លោក Isao Murayama។

កម្មវិធីបញ្ចុះតម្លៃ 10% សម្រាប់ការចុះឈ្មោះជាសមាជិករយៈពេល ១ ដល់ ៣ ខែ និង 20% សម្រាប់ការចុះឈ្មោះជាសមាជិករយៈពេល ៦ ខែ ចាប់ផ្ដើមពីថ្ងៃទី ១ ដល់ ៣១ ខែ មករា ឆ្នាំ ២០២២ នៅហ្គាន់ហ្សេអាធីណា និងអ៊ីអនម៉លសែនសុខ។ ជាមួយនឹងការបញ្ចុះតម្លៃនេះ អតិថិជនទាំងអស់អាចធ្វើលំហាត់ប្រាណថែទាំសុខភាពជាមួយគ្រឿងបរិក្ខារជាច្រើនដូចជា អាងហែលទឹក ឧបករណ៍ហាត់ប្រាណ ស្ទូឌីយ៉ូ និងបន្ទប់ហ្វឹកហាត់។


ហ្គាន់ហ្សេ ដែលមានកេរ្ដិ៍ឈ្មោះដ៏ល្បីល្បាញនៅឯប្រទេសជប៉ុន បានក្លាយជាកន្លែងហាត់ប្រាណដ៏ធំមួយនៅកម្ពុជា និងមានផ្ដល់ជូនកម្មវិធី Radical Fitness ថែមទៀតផង ដោយក្នុងនោះមាន Fight Do Megadanz Power UBound និង Oxigeno ក្នុងគោលបំណងផ្ដល់ជូនអតិថិជននូវភាពសប្បាយរីករាយ និងមានភាពស្វាហាប់ជាមួយការប្រើប្រាស់ឧបករណ៍លើកដុំដែក និង Trampolines។ ហ្គាន់ហ្សេ ក៏ផ្ដល់ជូនកម្មវិធីហាត់ប្រាណធម្មតាផងដែរ ដូចជា Yoga លំហាត់ប្រាណ Aerobics និង Zumba ថែមទាំងមានការត្រួតពិនិត្យសុខភាពរាងកាយដោយម៉ាស៊ីន In-Body ទៅលើសមាសភាពរាងកាយ សាច់ដុំ និងកម្រិតនៃភាពធាត់ទៀតផង។


សម្រាប់ព័ត៌មានបន្ថែមអំពីប្រូម៉ូសិនទៅលើកម្មវិធី 2022 Level Up Your Health and Fitness / Grow Stronger Together (ថែទាំសុខភាពរាងកាយឲ្យកាន់តែមាំមួនក្នុងឆ្នាំ ២០២២ / ជាមួយ ហ្គាន់ហ្សេ សុខភាពរបស់អ្នកកាន់តែរឹងមាំ) ឬ ពី GUNZE SPORTS JAPAN លោកអ្នកអាចអញ្ជើញទៅទាំង 2 សាខារបស់ពួកយើងដែលទីតាំងទី 1 ស្ថិតនៅ ផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី ទំនាក់ទំនងលេខទូរស័ព្ទ +855 23 900 392 និងទីតាំងទី 2 ស្ថិតនៅ អាធីណា បុរី ប៉េងហួត ដឹស្តាផ្លាទីនីម, ទំនាក់ទំនងលេខទូរស័ព្ទ +855-(0)-23-900-392។ លោកអ្នកក៏អាចចូលមើលតាមគេហទំព័រ http://gunzesportsjp.com ឬ អ៊ីមែល info@gunzesportskh.com មកកាន់ពួកយើងបានផងដែរ។