ជំរុញចង្វាក់បេះដូងឲ្យកាន់តែប្រសើរជាមួយ ហ្គាន់ហ្សេ ស្ព័ត ជប៉ុន ក្នុងព្រឹត្តិការណ៍ “រត់ ដើម្បីសេចក្តីស្រលាញ់ និងសុភាពល្អ”!
ការរត់ចម្ងាយ ៦គីឡូម៉ែត្រនេះ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ចំពោះថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ សម្រាប់អ្នកនិងមនុស្សជាទីស្រលាញ់របស់អ្នក។
ការរត់ចាប់ផ្តើម និងបញ្ចប់នៅ ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន សាខាអាធីណា ក្នុងបុរីប៉េងហួត ដឹស្តា ផ្លាទីនីម។ ចាប់ផ្តើមចេញដំណើរ នៅម៉ោង ៦:០០ ព្រឹក និងបញ្ចប់នៅប្រហែលម៉ោង ៩:៣០ព្រឹក ដោយរត់កាត់កន្លែងទេសភាពដ៏ស្រស់បំព្រង ស្ងប់ស្ងាត់ និងធម្មជាតិជាច្រើន ធ្វើឲ្យស្រស់ស្រាយសម្រាប់ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់។
អ្នកចូលរួមទាំងអស់នឹងទទួលបាន កញ្ចប់កាដូរដ៏ស្រស់ស្អាតរួមមាន៖ អាវយឺត ប័ណ្ណហាត់ប្រាណ ១ថ្ងៃ សម្រាប់មនុស្ស២នាក់ ការបញ្ចុះតម្លៃ ភេសជ្ជៈសុខភាព និងកាដូរជាច្រើនទៀត។ អ្នកចូលរួមទាំងអស់ក៏អាចរីករាយជាមួយនឹងអាហារពេលព្រឹកដ៏ឈ្ងុញឆ្ងាញ់ ការបង្ហាញកម្មវិធី Radical fitness និងការប្រាស្រ័យទាក់ទងគ្នាជាមួយអ្នកចូលរួមទាំងអស់បន្ទាប់ពីការរត់។
កម្មវិធីក៏មានការចាប់រង្វាន់ដ៏អស្ចារ្យ រួមមាន កញ្ចប់ស្នាក់នៅ ២ថ្ងៃ/១យប់ នៅរមណីយដ្ឋាន វីគីរីរម្យ ខេត្តកំពង់ស្ពឺ ឬ កញ្ចប់ស្នាក់នៅ ៣ថ្ងៃ/២យប់ នៅ The Embassy Angkor Resort & Spa ខេត្តសៀមរាប និងប័ណ្ណសមាជិកក្លឹបហាត់ប្រាណរយៈពេល១ខែ រួមជាមួយរង្វាន់ជាច្រើនទៀត។
តម្លៃសំបុត្រចាប់ពី $10 ក្នុង១នាក់ លោកអ្នកអាចចុះឈ្មោះចូលរួមបានជា គូរស្នេហ៍ គ្រួសារ និងអ្នកគ្មានគូរក៏អាចចូលរួមបានដែរ ។
ព័ត៌មានបន្ថែម ដើម្បីចូលរួម សូមទាក់ទង ហ្គាន់ហ្សេ ស្ព័ត ជប៉ុន៖
•សាខាអាធីណា បុរី ប៉េងហួត ដឹស្តាផ្លាទីនីម +855 23 900 392/+855 81 986 384
•សាខាផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី +855 23 900 521/+855 98 740 243