ថែរក្សាវប្បធម៌ខ្មែរជាមួយហ្គាន់ហ្សេ ស្ព័ត

មកចូលរួមអបអរសាទរឆ្នាំថ្មីជាមួយការរាំចង្វាក់ប្រជាប្រិយខ្មែរ  

ក្លឹបហាត់ប្រាណហ្គាន់ហ្សេ​​ ស្ព័ត ជប៉ុនចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរជាមួយនឹងការរាំកម្សាន្តចង្វាក់ប្រជាប្រិយខ្មែរ។ យើងជួយលើកកម្ពស់ថែរក្សាវប្បធម៌ និងប្រពៃណីខ្មែរក្នុងឱកាសឆ្នាំថ្មីជាមួយអ្នកទាំងអស់គ្នា។ 

កម្មវិធី “រាំកម្សាន្តដើម្បីថែរក្សាវប្បធម៌ខ្មែរជាមួយហ្គាន់ហ្សេ”​ ទទួលស្វាគមន៍អ្នកទាំងអស់គ្នាដោយការចុះឈ្មោះទុកជាមុន។ កម្មវិធីនេះប្រព្រឹត្តទៅនៅអ៉ីអនម៉លសែនសុខស៊ីធី​ជាន់ផ្ទាល់ដី មុខក្លឹបហាត់ប្រាណហ្គាន់ហ្សេ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២​ ចាប់ពីម៉ោង៦ ដល់៧យប់។ នៅពេលចូលរួមកម្មវិធីនេះ អ្នកនឹងមានឱកាសបង្ហាញជំនាញរាំរបស់អ្នក ថែមទាំងបានរាប់អានមនុស្សថ្មីៗ។ អ្វីដែលសំខាន់ កុំភ្លេចស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរមករាំណាដើម្បីឲ្យបរិយាកាសកាន់តែស្រស់ស្អាត និងសប្បាយរីករាយ។

យើងក៏មានកាដូឆ្នាំថ្មីសម្រាប់អ្នកចូលរួមទាំងអស់គ្នាដែលរួមមានគូប៉ុងហាត់ប្រាណដោយឥតគិតថ្លៃសម្រាប់មួយថ្ងៃពេញនៅហ្គាន់ហ្សេ,​ ជែលលាបបំបាត់ការឈឺចុកចាប់ Deep Heat Rub Plus ព្រមជាមួយនឹងក្រមាខ្មែរ។ លើសពីនេះទៀត យើងក៏មានរង្វាន់អនុស្សាវរីយ៍សម្រាប់អ្នករាំស្អាត និងស្លៀកសម្លៀកបំពាក់ប្រពៃណីស្អាតជាងគេចំនួន៣នាក់ផងដែរ។  

កម្មវិធីរាំកម្សាន្តប្រពៃណីខ្មែរនឹងចាប់ផ្តើមនៅម៉ោង៦ល្ងាចរហូតដល់៧យប់។ ហើយចាប់ពីម៉ោង៩:៣០ព្រឹក ដល់៥:៣០ល្ងាច យើងក៏មានការត្រួតពិនិត្យសុខភាពតាមរយៈម៉ាស៊ីនIn-Bodyដោយឥតគិតថ្លៃ។ 
ម៉ាស៊ីននេះបង្ហាញអំពីជាតិទឹក ប្រូតេអ៊ីន ជាតិរ៉ែ សាច់ដុំ ខ្លាញ់និងសមាសភាពផ្សេងៗទៀតនៅក្នុងរាងកាយ។ គ្រូបង្ហាត់ដ៏ស្ទាត់ជំនាញរបស់យើងនឹងពន្យល់ពីលទ្ធផល និងណែនាំអ្នកដើម្បីសម្រេចគោលដៅហាត់ប្រាណរបស់អ្នក។  

សម្រាប់ការចុះឈ្មោះនិងព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន

  • សាខាអ៉ីអនម៉លសែនសុខ៖ +855 23 900 521/+855 98 740 243
  • សាខាអាធីណា, បុរីប៉េងហួត៖​ +855 23 900 392 /+855 81 986 384  
  • ឬអ៊ីម៉េល info@gunzesportskh.com    
យើងមាន៥០កន្លែងសម្រាប់អ្នកចូលរួម ចឹងប្រញាប់ចុះឈ្មោះចូលរួមឲ្យបានមុនឬត្រឹមថ្ងៃទី៩ ខែមេសា ដើម្បីបង្ហាញពីក្តីស្រឡាញ់វប្បធម៌ជាតិខ្មែរតាមរយៈការរាំកម្សាន្តបែបប្រជាប្រិយខ្មែរ។