សប្បាយៗជាមួយកម្មវិធីគម្រប់ខួបដ៏អស្ចារ្យ!

ចូលរួមជាមួយយើងដើម្បីភាពសប្បាយរីករាយ, ភាពមាំមួន និងមិត្តភាព

ហ្គាន់ហ្សេ ស្ព័ត ជប៉ុននឹងប្រារព្ធពិធីគម្រប់ខួបរបស់ក្លិបក្នុងខែមិថុនា ដើម្បីឱ្យកម្មវិធីនេះកាន់តែពិសេស យើងខ្ញុំសូមគោរពអញ្ជើញអ្នកទាំងអស់គ្នាចូលរួមជាមួយយើងទទួលយកនូវភាពសប្បាយរីករាយ ភាពមាំមួន មិត្តភាព និងរង្វាន់ជាច្រើន។

ហ្គាន់ហ្សេ ស្ព័តសាខាអាធីណាបើកសម្ពោធដំបូងនៅក្នុងខែមិថុនា​ ឆ្នាំ២០១៧ដែលមានរយៈពេល៥ឆ្នាំមកហើយ​ ចំណែកឯសាខាអ៊ីអនម៉លសែនសុខបើកក្នុងខែមិថុនា​​​ ឆ្នាំ២០១៨ ដែលមានរយៈពេល៤ឆ្នាំហើយ។​ ដើម្បីប្រារព្ធពិធីគម្រប់ខួប យើងបានរៀបចំកម្មវិធីដ៏អស្ចារ្យជាមួយនឹងសកម្មភាពជាច្រើន។  

ហ្គាន់ហ្សេ ស្ព័តសាខាអាធីណា
ថ្ងៃទី៣​ ខែមិថុនា ឆ្នាំ២០២២ (វេលាម៉ោង៦ល្ងាច ដល់៨​:៣០នាទីយប់) ត្រៀមខ្លួនចូលរួមកម្មវិធីរាំ ហ្វៃដូ និងមេហ្គាដានស៍! មេហ្គាដានស៍មិនត្រឹមតែប្រើចង្វាក់រាំសាលសា, ហ៊ីបហប, Jazz, និងចង្វាក់រាំបែបផ្សេងៗទៀត ថែមទាំងជួយសម្រកទម្ងន់,​​ សុខភាពបេះដូង, រាងកាយមាំមួន និងសម្រួលសាច់ដុំ។   លើសពីនេះទៅទៀត​ ដើម្បីឱ្យកម្មវិធីគម្រប់ខួបក្លិបរបស់យើងកាន់តែសប្បាយរីករាយ និងមិនអាចបំភ្លេចបាន យើងក៏មានការចាប់រង្វាន់ផ្សងសំណាងជាមួយនឹងរង្វាន់ជាច្រើន,​ ការលេងហ្គេមសប្បាយៗ ព្រមទាំងមានអាហារ និងភេសជ្ជៈផងដែរ។  

ហ្គាន់ហ្សេ ស្ព័តសាខាអុីអនម៉លសែនសុខ
ថ្ងៃទី៤​ ខែមិថុនា ឆ្នាំ២០២២ (វេលាម៉ោង៦ល្ងាច ដល់៨​:៣០នាទីយប់) មកចូលរួមរាំលេងកម្សាន្តជាមួយកម្មវិធីរាំX55 និងហ្វៃដូ! X55 គឺជាលំហាត់ប្រាណដែលប្រើទម្ងន់រាងកាយជាទម្រង់នៃការទប់លំនឹង ព្រមជាមួយជំហាន​ និងទម្ងន់ដៃ​ ដើម្បីហ្វឹតហាត់បង្កើនកម្លាំង។​ ហ្វៃដូជាប្រភេទលំហាត់ប្រាណរួមបញ្ចូលជាមួយនឹងក្បាច់ប្រដាល់ និងយុទ្ធគុនផ្សេងៗ ដែលប្រើជម្រើសក្បាច់រាំដ៏ស្វាហាប់ និងសប្បាយរីករាយ។  

ជាមួយនឹងគ្នានេះដែរ យើងមានការផ្សងសំណាងចាប់រង្វាន់ជាច្រើនដែលរង្វាន់រួមមានក្លាយជាសមាជិកហ្គាន់ហ្សេរយៈពេល១ខែពេញ, កាតាបដ៏ស្រស់ស្អាត, និងរង្វាន់ផ្សេងៗជាច្រើនទៀត។ ជាពិសេសនៅពេលព្រឹកចាប់ពីម៉ោង៩:៣០នាទីព្រឹក រហូតដល់ម៉ោង៥:៣០នាទីល្ងាច យើងផ្តល់ជូននូវការពិនិត្យសុខភាពរាងកាយតាមរយៈម៉ាស៊ីនIn-Body ដោយឥតគិតថ្លៃ គ្រាន់តែចំណាយពេល១នាទីតែប៉ុណ្ណោះ ដើម្បីត្រួតពិនិត្យមើលសមាសភាពរាងកាយ, កម្រិតជាតិខ្លាញ់ក្នុងសាច់ដុំ, កម្រិតធាត់ និងជាច្រើនទៀត។
 

ដើម្បីឱ្យកម្មវិធីពិធីគម្រប់ខួបនេះកាន់តែពិសេស រាល់ពេលលោកអ្នកចុះឈ្មោះចូលរួមនៅសាខាណាមួយរបស់ក្លិបយើង លោកអ្នកនឹងទទួលបានកាដូពីហ្គាន់ហ្សេ ស្ព័តដែលរួមមានម៉ាស, កន្សែងជូតមុខ និងក្រណាត់រុំកដៃសម្រាប់លេងកីឡា។  

ចុះឈ្មោះឥឡូវនេះ​ ដើម្បីកក់កន្លែងរបស់អ្នក!
 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងតាមរយៈលេខទូរស័ព្ទ៖
សាខាអាធីណា៖ +855 23 900 392/010 888 398
សាខាអ៊ីអនម៉លសែនសុខ៖ +855 23 900 521/015 888 468