ថ្នាក់ហែលទឹកពិសេសសម្រាប់កូនក្មេង!

តើអ្នកកំពុងស្វែងរកថ្នាក់ហែលទឹកសម្រាប់កូនៗមែនទេ? ឥឡូវនេះហ្គាន់ហ្សេ ស្ព័តបានបង្កើតកម្មវិធីថ្នាក់ហែលទឹកពិសេសសម្រាប់កូនក្មេង ដែលបង្រៀនដោយគ្រូជំនាញៗមានបទពិសោធន៍ខ្ពស់ដែលចាំជួយកូនៗរបស់អ្នកឱ្យចេះហែលទឹក​និងបង្កើនទំនុកចិត្តរបស់ពួកគេពេលចុះហែលទឹក។​​ ជាមួយនឹងសេវាកម្មល្អ​យើងនឹងផ្តល់ឱ្យកូនៗរបស់អ្នកទទួលបាននូវភាពសប្បាយរីករាយ និងបទពិសោធន៍ល្អៗពីថ្នាក់ហែលទឹកនេះ។


ថ្នាក់ហែលទឹកសម្រាប់កូនក្មេងមានប្រភពចេញពីប្រទេសជប៉ុន ដែលបែងចែកជា៣៦កម្រិតពីថ្នាក់ដំបូង ដល់ថ្នាក់ខ្ពស់។ ហ្គាន់ហ្សេ ស្ព័តផ្តល់នូវអាងហែលទឹកខាងក្នុងដែលមានចំនួន៦ជួរនៅសាខាអ៊ីអនម៉លសែនសុខស៊ីធី និង អាងហែលទឹកខាងក្រៅប្រវែង៩២០ ម៉ែត្រការ៉េនៅសាខាផ្លាធីនឹម អាធីណា។ អាងហែលទឹករបស់យើងគឺស្អាត ជម្រៅរាក់ សម្ភារៈហែលទឹកដ៏ទំនើប និងមានសុវត្ថិភាពដែលសក្តិសមសម្រាប់កូនក្មេង។

នៅហ្គាន់ហ្សេ ស្ព័ត មេរៀនថ្នាក់ហែលទឹករបស់យើងគឺលើសពីការរៀនហែលបែបមេអំបៅ និងបណ្តែតខ្លួន វាពោរពេញទៅដោយសកម្មភាពសប្បាយដែលជម្រុញឱ្យអ្នករៀនដោយមិនខ្លាចទឹក។ ថ្នាក់ហែលទឹកនេះផ្តល់នូវភាពសប្បាយៗ និងសុវត្ថិភាពដែលក្មេងៗអាចរៀនដោយផាសុកភាពនៅក្នុងទឹក ព្រមទាំងបង្កើនសមត្ថភាពហែលទឹករបស់ពួកគេ។

ហ្គាន់ហ្សេ ស្ព័តសាខាអាធីណា​ បុរីប៉េងហួតបឹងស្នោរ:
- សម្រាប់វគ្គទី១នឹងចាប់ផ្តើមនៅថ្ងៃទី១ ដល់ទី៥ ខែសីហា ឆ្នាំ២០២២
- សម្រាប់វគ្គទី២នឹងចាប់ផ្តើមនៅថ្ងៃទី២២ ដល់ទី២៦​ ខែសីហា ឆ្នាំ២០២២
- ម៉ោងសម្រាប់ថ្នាក់ហែលទឹកនេះចាប់ពីម៉ោង៤ល្ងាច ដល់៥ល្ងាច
- យើងបើកទទួលចាប់ពីអាយុ៥ឆ្នាំ ដល់អាយុ១២ឆ្នាំ
- ក្នុង១ថ្នាក់មានចំនួនសិស្សអតិបរមា២០នាក់ក្នុង១វគ្គ

ហ្គាន់ហ្សេ ស្ព័តសាខាអ៊ីអនម៉លសែនសុខស៊ីធី:
- សម្រាប់វគ្គទី១នឹងចាប់ផ្តើមនៅថ្ងៃទី៨ ដល់ទី១២ ខែសីហា ឆ្នាំ២០២២
- សម្រាប់វគ្គទី២នឹងចាប់ផ្តើមពីថ្ងៃទី១៥ ដល់ទី១៩​ ខែសីហា ឆ្នាំ២០២២
- ម៉ោងសម្រាប់ថ្នាក់ហែលទឹកនេះចាប់ពី២ល្ងាច ដល់៣ល្ងាច
- យើងបើកទទួលចាប់ពីអាយុ៥ឆ្នាំ ដល់អាយុ១៤ឆ្នាំ
- ក្នុង១ថ្នាក់មានចំនួនសិស្សអតិបរមា២៥នាក់ក្នុង១វគ្គ

ប្រសិនបើកូនរបស់អ្នកមិនទាន់ចេះ ឬចេះហែលទឹក គ្រូបង្ហាត់របស់យើងនឹងជួយបង្រៀនពួកគាត់ជាមួយនឹងរបៀបហែលទឹក និងតិចនិចហែលទឹកថ្មីៗជាច្រើនដល់ពួកគាត់។ ចុះឈ្មោះចូលរួមកញ្ចប់ថ្នាក់ហែលទឹកនៅហ្គាន់ហ្សេ ស្ព័តជាមួយនឹងតម្លៃសមរម្យ។ កូនៗរបស់អ្នកក៏អាចបង្កើនជំនាញហែលទឹកក្នុងកម្រិតខ្ពស់ក្នុងកញ្ចប់នេះផងដែរ ព្រមទាំងទទួលបាននូវសុខភាពរាងកាយមាំមួន និងរៀនពីវិធីហែលទឹកថ្មីៗ។ តោះនាំកូនៗមកចុះឈ្មោះរៀនហែលទឹកឥឡូវនេះ!

ការចុះឈ្មោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅសាខាអ៊ីអនម៉លសែនសុខ និងរហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅសាខាអាធីណា។ តម្លៃ៧៥ដុល្លារសម្រាប់ការចុះឈ្មោះ។  

សម្រាប់ការចុះឈ្មោះ និងព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ហ្គាន់ហ្សេ ស្ព័ត ជប៉ុន៖ 
· សាខាអាធីណា បុរី ប៉េងហួត ដឹស្តាផ្លាទីនីម ឬទំនាក់ទំនងលេខទូរស័ព្ទ +855​ 23 900 392/010 888 398
· សាខាផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី ឬ ទំនាក់ទំនងលេខទូរស័ព្ទ +855 23 900 521 /015 888 468 
· អ៊ីមែល info@gunzesportskh.com