តម្លៃពិសេសសម្រាប់ការចូលហាត់ជាថ្ងៃ

ប្រសិនបើអ្នកចង់សាកល្បងកន្លែងហាត់ប្រាណថ្មីជាមួយនឹងឧបករណ៍ទំនើបៗចុងក្រោយបង្អស់ សូមអញ្ជើញមកទទួលយកការបញ្ចុះតម្លៃពិសេសសម្រាប់ការចូលជាថ្ងៃនៅហ្គាន់ហ្សេ ស្ព័តសាខាអ៊ីអនម៉លសែនសុខ។  

ការចូលហាត់ជាថ្ងៃគឺល្អសម្រាប់អ្នកដែលចង់សាកល្បង និងទទួលយកបទពិសោធន៍ថ្មីពីកម្មវិធីស្ទូឌីយូ លំហាត់ប្រាណជាក្រុម និងគ្រប់ឧបករណ៍ជាមួយនឹងទីកន្លែងធំទូលាយ។ កម្មវិធីស្ទូឌីយូរបស់យើងខ្ញុំរួមមាន ហ្វៃដូ, មេហ្គាដានស៍, យូបោន,​ X55, អុកស៊ីជេនណុ, ផៅវ័រ និងយូហ្គា។

ហ្គាន់ហ្សេ ស្ព័ត ជប៉ុនផ្តល់ជូននូវអាងហែលទឹកខាងក្នុងដែលមានចំនួន៦ខ្សែ នៅអ៊ីអនម៉លសែនសុខស៊ីធី។​​ លើសពីនេះទៀត យើងក៏ផ្តល់នូវបន្ទប់ស្ទីមសម្រាប់នារី និងសោណាសម្រាប់បុរស, បន្ទប់ហ្វឹកហាត់ និងបរិក្ខារជាច្រើនទៀត។  

អត្ថប្រយោជន៍នៃប្រូម៉ូសិននេះ៖
១. អាចចូលហាត់ប្រើប្រាស់គ្រប់បរិក្ខាររបស់យើង រួមទាំងអាងហែលទឹក ឧបករណ៍ ស្ទីម និងសោណា
២. រីករាយជាមួយនឹងគ្រប់កម្មវិធីស្ទូឌីយូ និងលំហាត់ប្រាណជាក្រុម
៣.​ ទទួលបានការណែនាំពីគ្រូបង្វឹកដ៏មានបទពិសោធន៍  

ឈៀងចូលក្លិបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត និងសាកល្បងបរិក្ខាររបស់យើងខ្ញុំ! តោះធ្វើលំហាត់ប្រាណបេះដូង បញ្ចេញជាតិពុល ក្រោយចេញពីធ្វើការ ឬពេលទំនេរ។  

មកចូលរួមជាមួយនឹងក្លិបហាត់ប្រាណយើងខ្ញុំឥឡូវនេះ! តម្លៃត្រឹមតែ១០ដុល្លារសម្រាប់មនុស្សធំ១នាក់ និង១០ដុល្លារសម្រាប់កូនក្មេង២នាក់។ ក្លិបហាត់ប្រាណសាខាអុីអនម៉លសែនសុខយើងខ្ញុំចាប់បើកពីម៉ោង៩ព្រឹក ដល់៩យប់ ជារៀងរាល់ថ្ងៃ។
 

កុំខកខានឱ្យសោះណា! ប្រូម៉ូសិននេះចាប់ផ្តើមពីថ្ងៃទី០១ ដល់ទី៣១ ខែសីហា ឆ្នាំ២០២២!
 

សម្រាប់ព័ត៌មានបន្ថែម សូមមកកាន់ហ្គាន់ហ្សេ ស្ព័តសាខាអ៊ីអនម៉លសែនសុខ ឬទំនាក់ទំនងមកកាន់លេខ 023 900 521/015 888 468