ចូលរួមអបអរការជួបជុំដ៏រីករាយ
និងការរស់នៅប្រកបដោយសុខភាពរឹងមាំជាមួយហ្គាន់ហ្សេ ស្ព័ត!
ក្លិបហាត់ប្រាណដ៏មានឯកទេសមកពីប្រទេសជប៉ុន ហ្គាន់ហ្សេ
ស្ព័តផ្តល់ជូននូវប្រូម៉ូសិនសម្រាប់បុណ្យភ្ជុំបិណ្ឌ។ ហ្គាន់ហ្សេ ស្ព័តមានការពេញនិយមទៅលើកម្មវិធីស្ទូឌីយូ
ថ្នាក់ហែលទឹកសម្រាប់កូនក្មេង និងមនុស្សធំ និងឧបករណ៍ហាត់ប្រាណទំនើបៗចុងក្រោយបង្អស់។
ក្រៅពីនេះ យើងក៏មានបន្ទប់ហ្វឹកហាត់ ស្ទីម សោណា ការបង្ហាត់ផ្ទាល់ខ្លួនទៅតាមតម្រូវការ
និងបរិក្ខារផ្សេងៗទៀត។ ក្លិបហាត់ប្រាណយើងខ្ញុំមានបរិយាកាសល្អ ផាសុកភាព ធំទូលាយ
និងស្រស់ស្អាតសម្រាប់សមាជិករបស់យើង។
សម្រាប់អ្នកចូលចិត្តហែលទឹកខាងក្នុង
ក្លិបហាត់ប្រាណយើងខ្ញុំក៏មានផ្តល់នូវអាងហែលទឹកខាងក្នុងដែលមាន៦ជួរជាមួយនឹងម៉ាស៊ីនកម្តៅនៅសាខាអ៉ីអនម៉លសែនសុខ។
ចំណែកនៅសាខាអាធីណា យើងមានអាងហែលទឹកប្រវែង៩២០ម៉ែត្រការ៉េដែលជួយឱ្យការហែលទឹករបស់អ្នកប្រកបទៅដោយភាពសប្បាយរីករាយជាមួយនឹងបរិយាកាសដ៏ស្រស់ស្អាត
និងស្រស់ថ្លា។
លោកអ្នកនឹងទទួលបាននូវការពិនិត្យសុខភាពរាងកាយដោយឥតគិតថ្លៃតាមរយៈម៉ាស៊ីនIn-Body នៅពេលអ្នកចុះឈ្មោះជាសមាជិករបស់ក្លិបយើងខ្ញុំ។
ការពិនិត្យសុខភាពរាងកាយនេះនឹងវិភាគទៅលើសមាសភាពរាងកាយ កម្រិតជាតិខ្លាញ់ក្នុងសាច់ដុំ
កម្រិតធាត់ និងផ្សេងៗទៀត។
ដើម្បីអបអរពិធីបុណ្យប្រពៃណីជាតិ “បុណ្យភ្ជុំបិណ្ឌ” ក្លិបហាត់ប្រាណហ្គាន់ហ្សេ
ស្ព័ត មានក្តីសោមនស្សរីករាយក្នុងការផ្តល់ជូននូវប្រូម៉ូសិន១០%សម្រាប់ការចុះឈ្មោះជាសមាជិក១ខែ និង៣ខែ និង២០%សម្រាប់ការចុះឈ្មោះជាសមាជិក៦ខែ។ ប្រូម៉ូសិននេះនឹងចាប់ផ្តើមពីថ្ងៃទី១
ដល់ទី៣០ ខែកញ្ញា ឆ្នាំ២០២២។
កិ្លបហាត់ប្រាណយើងខ្ញុំសង្ឃឹមថាការផ្តល់ជូននេះនឹងធ្វើឱ្យអ្នករីករាយក្នុងឱកាសជួបជុំគ្រួសារ
និងមិត្តភក្តិ និងជួយឱ្យអ្នកមានសុខភាពរឹងមាំ។
តោះចូលរួមអបអរពិធីបុណ្យភ្ជុំបិណ្ឌជាមួយគ្នា។
ចុះឈ្មោះជាសមាជិកឥឡូវនេះ
និងរីករាយទទួលយកនូវការបញ្ចុះតម្លៃពីក្លិបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត!
សម្រាប់ការចុះឈ្មោះ, សូមមកកាន់ហ្គាន់ហ្សេ ស្ព័ត ជប៉ុន ឬទំនាក់ទំនងមកកាន់លេខដូចខាងក្រោម៖
·
សាខាអាធីណា
បុរី ប៉េងហួត ដឹស្តាផ្លាទីនីម៖ +855 23 900 392/010 888 398
·
សាខាផ្សារទំនើបអ៉ីអនម៉ល
សែនសុខស៊ីធី ជាន់ផ្ទាល់ដី៖ +855 23 900 521 /015
888 468
លោកអ្នកក៏អាចចូលមើលតាមគេហទំព័រ ឬ អ៊ីមែល info@gunzesportskh.com មកកាន់ពួកយើងបានផងដែរ។