ស្វែងយល់ពីសុខភាព និងលំហាត់ប្រាណរបស់អ្នកជាមួយពួកយើង
ចូលរួមប្រូម៉ូសិន
“ការរស់នៅប្រកបដោយសុខភាពល្អ, សហគមន៍រីករាយ” របស់យើង!
ហ្គាន់ហ្សេ ស្ព័តតែងតែជួយឱ្យអ្នកមានសុខភាពល្អ និងរាងកាយមាំមួន
ហើយយើងក៏ឱ្យតម្លៃទៅលើសហគមន៍របស់ពួកយើងផងដែរ។ ពួកយើងជឿជាក់ថា សុខភាព និងរាងកាយរបស់សមាជិកយើង
រួមចំណែកក្នុងសុខុមាលភាពរបស់សហគមន៍ទាំងមូល ហើយវាដើរតួយ៉ាងសំខាន់ដើម្បីធ្វើឱ្យការរស់នៅក្នុងសហគមន៍រីកលូតលាស់ប្រកបទៅដោយសុខភាពល្អជាមួយគ្នា។
ដូចនេះយើងមានមោទកភាពក្នុងការជួយឱ្យសុខភាព និងរាងកាយរបស់អ្នកមាំមួននៅក្នុងតំបន់បុរី
ប៉េង ហួត ហើយយើងចង់ឱ្យសមាជិកថ្មីរបស់យើងទទួលយកនូវអត្ថប្រយោជន៍ពីប្រូម៉ូសិន “ការរស់នៅប្រកបដោយសុខភាពល្អ, សហគមន៍រីករាយ” របស់យើងសម្រាប់ខែវិច្ឆិកានេះ។
សម្រាប់សមាជិកថ្មីនឹងទទួលបាន៖
- អ្នកស្នាក់នៅក្នុងបុរីប៉េង ហួត៖ បញ្ចុះតម្លៃ ២០% សម្រាប់រយៈពេល១ខែ, ៣ខែ
និង ៦ខែ (ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី១៣ ខែវិចិ្ឆកា
ឆ្នាំ២០២២)
សូមមកកាន់ហ្គាន់ហ្សេ
ស្ព័តសាខាអាធីណា ដើម្បីមកពិនិត្យមើលបរិក្ខារ និងកម្មវិធីស្ទួឌីយូរបស់យើង។ ពួកយើងផ្តល់ជូននូវកម្មវិធីស្ទួឌីយូដែលរួមមាន
ថ្នាក់ហ្វៃដូ, X55, មេហ្គាដានស៍, យូហ្គា និងហ្ស៊ូមបា, អាងទឹកខាងក្រៅ 920 ម៉ែត្រការ៉េ, ឧបករណ៍ទំនើបៗចុងក្រោយបង្អស់ និងគ្រូបង្ហាត់ដែលមានបទពិសោធន៍
និងផ្តល់ជូនកម្មវិធីហាត់ផ្ទាល់ខ្លួន ស្របទៅនឹងរាងកាយរបស់អ្នក។
ហ្គាន់ហ្សេ ស្ព័តសាខាអាធីណាក៏មានបំពាក់ទៅដោយបន្ទប់ហាត់ប្រាណ, បន្ទប់ស្ទីម
និងសូណា, យូហ្គា, និងគ្រឿងបរិក្ខារដែលធ្វើឱ្យបទពិសោធន៍ហាត់ប្រាណរបស់អ្នកកាន់តែពេញលេញ
និងមានសុវត្ថិភាព។
ចូលរួមក្នុងសហគមន៍បុរី
ប៉េង ហួត ដ៏រីករាយ និងមានសុខភាពល្អ។
វាមិនត្រឹមតែជាឱកាសសម្រាប់ហ្វឹកហាត់រាងកាយនោះទេ តែវាក៏ជាឱកាសសម្រាប់ជួបមិត្តថ្មីៗ ហើយចូលរួមក្នុងសហគមន៍ដ៏សកម្មរបស់ហ្គាន់ហ្សេ ស្ព័តសាខាអាធីណា ហើយបន្តមានសុខភាពល្អជាមួយគ្នា។
សម្រាប់ព័ត៌មានបន្ថែម ឬចុះឈ្មោះ៖
សូមទំនាក់ទំនងមកកាន់លេខ +855 23 900 392/ 010 888 398 (សាខាអាធីណា)
អ៊ីម៉ែល info@gunzesportskh.com
ឬលោកអ្នកអាចអញ្ជើញមកកាន់ហ្គាន់ហ្សេ ស្ព័តសាខាអាធីណា ផ្ទាល់រៀងរាល់ថ្ងៃចាប់ពីម៉ោង
6ព្រឹក ដល់ម៉ោង 9យប់
(លើកលែងតែរាល់ថ្ងៃទី15 និងរាល់ថ្ងៃចុងខែ)។