ការរស់នៅប្រកបដោយសុខភាពល្អ, សហគមន៍រីករាយ

ចូលរួមប្រូម៉ូសិន “ការរស់នៅប្រកបដោយសុខភាពល្អ, សហគមន៍រីករាយ”​ របស់យើងជាមួយហ្គាន់ហ្សេ​ ស្ព័ត!  

ក្លិបហាត់ប្រាណហ្គាន់ហ្សេ ស្ព័តបានសហការជាមួយនឹងបុរីប៉េង ហួតដើម្បីផ្តល់ជូននូវប្រូម៉ូសិនពិសេសសម្រាប់បុគ្គលិកប៉េង ហួត។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុរី ប៉េង ហួតចំពោះការសហការមួយនេះ។  

សម្រាប់សមាជិកថ្មីនឹងទទួលបានការបញ្ចុះតម្លៃ២០% សម្រាប់រយៈពេល​១ខែ, ៣ខែ​ និង​៦ខែ (រយៈពេលឥតកំណត់)

សូមមកកាន់ហ្គាន់ហ្សេ ស្ព័តសាខាអាធីណា ដើម្បីមកពិនិត្យមើលបរិក្ខារ និងកម្មវិធីស្ទួឌីយូរបស់យើង។​ ពួកយើងផ្តល់ជូននូវកម្មវិធីស្ទួឌីយូដែលរួមមាន​ ថ្នាក់ហ្វៃដូ, X55, មេហ្គាដានស៍, យូហ្គា និងហ្ស៊ូមបា, អាងទឹកខាងក្រៅ 920 ម៉ែត្រការ៉េ,​ ឧបករណ៍ទំនើបៗចុងក្រោយបង្អស់ និងគ្រូបង្ហាត់ដែលមានបទពិសោធន៍​ និងផ្តល់ជូនកម្មវិធីហាត់ផ្ទាល់ខ្លួន ស្របទៅនឹងរាងកាយរបស់អ្នក។

ហ្គាន់ហ្សេ ស្ព័តសាខាអាធីណាក៏មានបំពាក់ទៅដោយបន្ទប់ហាត់ប្រាណ, បន្ទប់ស្ទីម និងសូណា, យូហ្គា, និងគ្រឿងបរិក្ខារដែលធ្វើឱ្យបទពិសោធន៍ហាត់ប្រាណរបស់អ្នកកាន់តែពេញលេញ និងមានសុវត្ថិភាព។
 

តោះមកពង្រឹងសុខភាព និងភាពមាំមួនរបស់អ្នកជាមួយហ្គាន់ហ្សេ ស្ព័ត!  

ចូលរួមក្នុងសហគមន៍បុរី ប៉េង ហួត ដ៏រីករាយ និង​មានសុខភាពល្អ។ វាមិនត្រឹមតែជាឱកាសសម្រាប់ហ្វឹកហាត់រាងកាយនោះទេ តែវាក៏ជាឱកាសសម្រាប់ជួបមិត្តថ្មីៗ ហើយចូលរួមក្នុងសហគមន៍ដ៏សកម្ម​របស់ហ្គាន់ហ្សេ ស្ព័តសាខាអាធីណា ហើយបន្តមានសុខភាពល្អជាមួយគ្នា។
 

សម្រាប់ព័ត៌មានបន្ថែម ឬចុះឈ្មោះ៖ សូមទំនាក់ទំនងមកកាន់លេខ +855 23 900 392/ 010 888 398 (សាខាអាធីណា) អ៊ីម៉ែល info@gunzesportskh.com ឬលោកអ្នកអាចអញ្ជើញមកកាន់ហ្គាន់ហ្សេ ស្ព័តសាខាអាធីណា ផ្ទាល់រៀងរាល់ថ្ងៃចាប់ពីម៉ោង 6ព្រឹក ដល់ម៉ោង​​ 9យប់ (លើកលែងតែរាល់ថ្ងៃទី15 និងរាល់ថ្ងៃចុងខែ)។