ថ្នាក់ហែលទឹកពិសេសសម្រាប់កូនក្មេង រដូវកាលទី២

ថ្នាក់ហែលទឹកពិសេសសម្រាប់កូនក្មេងរដូវកាលទី២បានមកដល់ហើយ!​​​ តើអ្នកបានចូលរួមថ្នាក់ហែលទឹកនេះកាលពីវគ្គមុនដែរទេ? បើអ្នកខកខានវគ្គមុន​ លោកអ្នកអាចនាំកូនៗមកចូលរួមថ្នាក់ហែលទឹកពិសេសសម្រាប់វគ្គថ្មីនេះបានណា។ ពួកយើងមានគ្រូជំនាញៗ មានបទពិសោធន៍ខ្ពស់ដែលចាំជួយកូនៗរបស់អ្នកឱ្យចេះហែលទឹក​ និងបង្កើនទំនុកចិត្តរបស់ពួកគេពេលចុះហែលទឹក។​​ កញ្ចប់សេវាកម្មមួយនេះមានតម្លៃសមរម្យ, បង្កភាពសប្បាយរីករាយដល់គ្រួសារ ព្រមទាំងថែមជូននូវបទពិសោធន៍ល្អៗសម្រាប់កូនៗរបស់អ្នកទៀតផង។

កម្មវិធីថ្នាក់បង្រៀនហែលទឹកស្តង់ដា ជប៉ុនបែងចែកជា៣៦កម្រិតពីថ្នាក់ដំបូង ដល់ថ្នាក់ខ្ពស់។ សមាជិកហ្គាន់ហ្សេ ស្ព័តទាំងអស់អាចនឹងប្រើប្រាស់នូវអាងហែលទឹកខាងក្រៅប្រវែង ៩២០ ម៉ែត្រការ៉េនៅសាខាអាធីណា​ និងអាងហែលទឹកខាងក្នុងដែលមានចំនួន៦ជួរនៅសាខាអុីអនម៉លសែនសុខស៊ីធី។ អាងហែលទឹករបស់យើងគឺស្អាត ជម្រៅរាក់ អាងហែលទឹកដ៏ទំនើប និងមានសុវត្ថិភាពដែលស័ក្តិសមសម្រាប់កូនក្មេង។  

នៅហ្គាន់ហ្សេ ស្ព័ត មេរៀនហែលទឹករបស់យើងពោរពេញទៅដោយសកម្មភាពសប្បាយៗដែលលើសពីការរៀនហែលទឹកទៅទៀត។ ថ្នាក់ហែលទឹកនេះផ្តល់នូវកន្លែងដែលប្រកបទៅដោយសុវត្ថិភាព និងផាសុកភាព សម្រាប់ក្មេងៗដើម្បីឱ្យពួកគេមានភាពសប្បាយរីករាយ ព្រមទាំងបង្កើនសមត្ថភាពហែលទឹករបស់ពួកគេ។

ហ្គាន់ហ្សេ ស្ព័តសាខាអុីអនម៉លសែនសុខស៊ីធី:
- សម្រាប់វគ្គទី១នឹងចាប់ផ្តើមនៅថ្ងៃទី១០ ដល់ទី១៤ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង ១:៣០នាទី ដល់ម៉ោង ២:៣០​ នាទីរសៀល
- សម្រាប់វគ្គទី២នឹងចាប់ផ្តើមពីថ្ងៃទី២៦ ដល់ទី៣០​ ខែធ្នូ ឆ្នាំ២០២២​ ចាប់ពីម៉ោង២ ដល់ម៉ោង៣​រសៀល
- យើងបើកទទួលចាប់ពីអាយុ៥ឆ្នាំ ដល់អាយុ១៤ឆ្នាំ
- ក្នុង១ថ្នាក់មានចំនួនសិស្សអតិបរមា២៥នាក់ក្នុង១វគ្គ

ហ្គាន់ហ្សេ ស្ព័តសាខាអាធីណា បុរីប៉េងហួតបឹងស្នោរ:
- សម្រាប់វគ្គទី១នឹងចាប់ផ្តើមនៅថ្ងៃទី១៧ ដល់ទី២១ ខែធ្នូ ឆ្នាំ២០២២
- សម្រាប់វគ្គទី២នឹងចាប់ផ្តើមនៅថ្ងៃទី០២ ដល់ទី០៦ ខែមករា ឆ្នាំ២០២៣
- ម៉ោងសម្រាប់ថ្នាក់ហែលទឹកនេះចាប់ពីម៉ោង៤ ដល់៥ រសៀល
- យើងបើកទទួលចាប់ពីអាយុ៥ឆ្នាំ ដល់អាយុ១២ឆ្នាំ
- ក្នុង១ថ្នាក់មានចំនួនសិស្សអតិបរមា២០នាក់ក្នុង១វគ្គ

ទោះបីជាកូនរបស់អ្នកមិនទាន់ចេះ ឬចេះហែលទឹកហើយក៏ដោយ ក៏គ្រូបង្ហាត់របស់យើងនឹងជួយបង្រៀនពួកគាត់ជាមួយនឹងរបៀបហែលទឹក និងតិចនិចហែលទឹកថ្មីៗជាច្រើនដល់ពួកគាត់។ ចុះឈ្មោះចូលរួមកញ្ចប់ថ្នាក់ហែលទឹកនេះនៅហ្គាន់ហ្សេ ស្ព័តជាមួយនឹងតម្លៃសមរម្យ។ ជាមួយនឹងកញ្ចប់នេះ, កូនៗរបស់អ្នកនឹងអាចបង្កើនជំនាញហែលទឹកក្នុងកម្រិតខ្ពស់ ព្រមទាំងទទួលបាននូវសុខភាពរាងកាយមាំមួន រៀនពីវិធីហែលទឹកថ្មីៗ ព្រមទាំងបង្កើតមិត្តភក្តិថ្មីៗផងដែរ។  

ការចុះឈ្មោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅសាខាអុីអនម៉លសែនសុខ និងរហូតដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នៅសាខាអាធីណា។ តម្លៃ៧៥ដុល្លារសម្រាប់ការចុះឈ្មោះ។
 

សម្រាប់ការចុះឈ្មោះ និងព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ហ្គាន់ហ្សេ ស្ព័ត ជប៉ុន៖ 
· សាខាអាធីណា បុរី ប៉េងហួត ដឹស្តាផ្លាទីនីម ឬទំនាក់ទំនងលេខទូរស័ព្ទ +855​ 23 900 392/010 888 398

· សាខាអុីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី ឬ ទំនាក់ទំនងលេខទូរស័ព្ទ +855 23 900 521 /015 888 468 
· អ៊ីមែល info@gunzesportskh.com