តោះមករាំកម្សាន្តអបអរថ្ងៃបុណ្យគ្រីស្តម៉ាស និងទទួលបានរាងកាយមំាមួន
បុណ្យគ្រីស្តម៉ាសគឺជាពេលវេលានៃភាពសប្បាយរីករាយ និងទទួលយករាងកាយមាំមួនផងដែរ។ នៅហ្គាន់ហ្សេ ស្ព័ត ពួកយើងផ្តល់នូវភាពរីករាយពីការរាំតាមចង្វាក់ប្លែកៗជាច្រើន និងទទួលបានរាងស្រស់ស្អាត។
យើងពិតជារីករាយនឹងចូលរួមអបអរបុណ្យគ្រីស្តម៉ាស និងឆ្នាំថ្មីជាមួយសមាជិករបស់យើង និងអ្នកដទៃទៀតផងដែរ។ លោកអ្នកអាចអញ្ជើញមករីករាយជាមួយកម្មវិធីរាំនៅសាខាអុីអនម៉លសែនសុខនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ និងសាខាអាធីណានៅថ្ងៃទី២៣ និងទី២៤ ខែធ្នូ ឆ្នាំ២០២២។ តោះធ្វើចលនារាងកាយ ហើយបញ្ចេញញើសជាមួយកម្មវិធីរាំសិចស៊ី ហ៊ីបហប់ និងមេហ្គាដានស៍។
យើងផ្ដល់ជូននូវសកម្មភាពសប្បាយៗជាច្រើន ដូចជាការវិភាគរាងកាយតាមរយៈម៉ាសុីនIn-Body កម្មវិធីរាំសប្បាយៗ និងការចាប់រង្វាន់ផ្សងសំណាងផងដែរ។ លោកអ្នកអាចមកធ្វើតេស្តរាងកាយដើម្បីដឹងពីសុខភាពរាងកាយរបស់អ្នកដោយមានការណែនាំប្រឹក្សាយោបល់ៗពីគ្រូជំនាញរបស់យើង ជាពិសេសអ្នកនឹងទទួលបានប័ណ្ណហាត់ប្រាណដោយឥតគិតថ្លៃ ដើម្បីប្រើប្រាស់ឧបករណ៍ហាត់ប្រាណ អាងហែលទឹក ស្ទីមនិងសោណា ព្រមទាំងគ្រឿងបរិក្ខារផ្សេងៗទៀតរបស់ក្លិបហាត់ប្រាណរបស់យើង។
ប្រសិនបើលោកអ្នកខកខានមិនចូលរួមនៅអុីអន ឬចង់ទទួលបានភាពសប្បាយរីករាយបន្ថែមទៀត សូមអញ្ជើញមកកាន់ប៉េងហួត បឹងស្នោ នៅថ្ងៃទី២៣ - ២៤ ខែធ្នូ ឆ្នាំ២០២៣ នៅប៉េងហួត យូរ៉ូផាក នឹងមានកម្មវិធីរាំមេហ្គាដានស៍ចាប់ពីម៉ោង៦ល្ងាច ដល់៧យប់។ តោះបបួលមិត្តភក្តិរបស់អ្នកមកហាត់ប្រាណនិងទទួលបានភាពសប្បាយរីករាយជាមួយគ្នានៅថ្ងៃបុណ្យគ្រីស្តម៉ាស។
ចូលរួមដោយសេរី! ជាមួយកន្លែងមានកំណត់ ចុះឈ្មោះចូលរួម ដើម្បីទទួលបានWristband ដោយឥតគិតថ្លៃ។
ដើម្បីកក់កន្លែង សូមទំនាក់ទំនងមកកាន់ហ្គាន់ហ្សេ ស្ព័តទាំងពីរសាខា៖
· សាខាអាធីណា បុរី ប៉េងហួត ដឹស្តាផ្លាទីនីម +855 23 900 392 /010 888 398
· សាខាអុីអនម៉ល
សែនសុខស៊ីធី ជាន់ផ្ទាល់ដី +855 23 900 521 /015 888 468