រត់ទាំងអស់គ្នា សុខភាពល្អទាំងអស់គ្នា!
តោះត្រៀមខ្លួនចូលរួមរត់ជាមួយគ្នា!
នេះជាឆ្នាំទី២នៃព្រឹត្តិការណ៍ “រត់ដើម្បីសេចក្តីស្រលាញ់ និងសុខភាពល្អ” ដែលត្រូវបានរៀបចំឡើងរវាងក្លិបហាត់ប្រាណហ្គាន់ហ្សេ
ស្ព័តសាខាអាធីណា និងបុរីប៉េងហួតបឹងស្នោ។
ព្រឹត្តិការណ៍រត់នេះមានគោលបំណងបំផុសសកម្មភាពរួមគ្នាលើកកម្ពស់ការស្រឡាញ់សុខភាព
និងសេចក្តីស្រឡាញ់ទៅកាន់មនុស្សជាទីស្រឡាញ់របស់ពួកគេនាឱកាសទិវានៃក្តីស្រឡាញ់។
សម្រាប់ឆ្នាំទី២នេះ ការរត់នៅក្នុងចម្ងាយ១០គីឡូម៉ែត្រ
ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍
ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៩:៣០នាទីព្រឹក។
ចំពោះចំណុចចាប់ផ្តើម និងបញ្ចប់គឺនៅក្លិបហាត់ប្រាណហ្គាន់ហ្សេ ស្ព័តសាខាអាធីណា
ក្នុងបុរីប៉េងហួតបឹងស្នោ។ អំឡុងពេលរត់ លោកអ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយជាមួយបរិយាកាសល្អ
ព្រមទាំងធម្មជាតិស្រស់បំព្រងនៅតាមដងផ្លូវ។
នៅពេលអ្នកចុះឈ្មោះចូលរួមរត់
អ្នកនឹងទទួលបានកញ្ចប់កាដូដ៏ស្រស់ស្អាតរួមមាន អាវយឺត គូប៉ុងបញ្ចុះតម្លៃ៥០%សម្រាប់ការចូលហាត់ម្តងសម្រាប់មនុស្សម្នាក់
ការបញ្ចុះតម្លៃ និងកាដូជាច្រើនទៀត។ បន្ទាប់ពីរត់ហើយ
អ្នកចូលរួមនឹងទទួលបានអាហារពេលព្រឹកដ៏ឆ្ងាញ់ពិសា
ព្រមជាមួយនឹងការប្រាស្រ័យទាក់ទងគ្នាជាមួយអ្នកចូលរួមទាំងអស់
ជាពិសេសក្រុមការងារក្លិបហាត់ប្រាណហ្គាន់ហ្សេ
ស្ព័តនឹងធ្វើបទបង្ហាញពិសេសពីកម្មវិធីស្ទូឌីយូផងដែរ។
អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺការចាប់ឆ្នោតផ្សងសំណាងដែលរង្វាន់រួមមាន
កញ្ចប់ស្នាក់នៅ២ថ្ងៃ/១យប់ នៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ ឬ កញ្ចប់ស្នាក់នៅ២ថ្ងៃ/១យប់ នៅសណ្ឋាគារ Vakara ខេត្តកែប និងប័ណ្ណសមាជិកក្លិបហាត់ប្រាណរយៈពេល១ខែ រួមជាមួយរង្វាន់ជាច្រើនទៀត។
ចំពោះតម្លៃសំបុត្រ៖
- $១០ក្នុង១នាក់ សម្រាប់សមាជិកហ្គាន់ហ្សេ
ស្ព័ត និងអ្នករស់នៅក្នុងបុរីប៉េងហួត
- $២០ក្នុង១នាក់ សម្រាប់មនុស្សទូទៅ
លោកអ្នកអាចចុះឈ្មោះចូលរួមជាលក្ខណៈគូស្នេហ៍ គ្រួសារហើយអ្នកគ្មានគូក៏អាចចូលរួមបានដែរ។
កន្លែងមានចំនួនកំណត់! ដើម្បីចុះឈ្មោះចូលរួម សូមទាក់ទងមកកាន់ក្លិបហាត់ប្រាណហ្គាន់ហ្សេ
ស្ព័ត ជប៉ុន
•សាខាអាធីណា
បុរី ប៉េងហួត ដឹស្តាផ្លាទីនីម ឬទាក់ទងមកកាន់លេខ023
900 392/010 888 398
•សាខាអុីអនម៉លសែនសុខ ឬទាក់ទងមកកាន់លេខ 023 900 521/015 888 468