ចូលរួមជាមួយពួកយើងសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរដ៏សប្បាយរីករាយ និងមិនអាចបំភ្លេចបាន

ពួកយើងនៅហ្គាន់ហ្សេ ស្ព័ត តែងតែបង្កើតនូវអនុស្សាវរីយ៍ល្អៗ និងសប្បាយៗ ជាមួយសមាជិកទាំងអស់សម្រាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ ចុះឈ្មោះចូលរួមជាមួយពួកយើងដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរតាមរយៈការរាំកម្សាន្ត និងលេងល្បែងប្រជាប្រិយ នៅហ្គាន់ហ្សេ ស្ព័ត ជប៉ុន។

សូមមកកាន់ហ្គាន់ហ្សេ ស្ព័តសាខាអាធីណាជាមួយនឹងការស្លៀកពាក់បែបប្រពៃណីខ្មែរដ៏ស្រស់ស្អាតដើម្បីចូលរួមកម្មវិធីដ៏ពិសេសរបស់ពួកយើង។ តើកម្មវិធីពិសេសអី្វទៅ? នៅថ្ងៃទី08 ខែមេសា ឆ្នាំ2023 ចាប់ពីម៉ោង 5:30​ដល់ម៉ោង8:00នាទីយប់ ពួកយើងនឹងរៀបចំសកម្មភាពជាច្រើនដែលរួមមានការរាំចង្វាក់ប្រពៃណីខ្មែរ និងល្បែងប្រជាប្រិយខ្មែរ។ តើល្បែងប្រជាប្រិយអ្វីខ្លះទៅ? ទាល់តែមកទើបដឹងណា។ លើសពីនេះ​ បើការរាំរបស់អ្នកមានភាពគួរឱ្យទាក់ទាញនោះ អ្នកនឹងទទួលបាននូវរង្វាន់ពីពួកយើងផងដែរ។ រង្វាន់ពិសេសៗនឹងត្រូវបានចែកជូនអ្នកដែលរាំស្អាតជាងគេ និងអ្នកចូលរួមរបស់យើងដែលស្លៀកពាក់ប្រពៃណីស្អាតជាងគេ។ អ្នកនឹងទទួលបាននូវក្រមាដ៏ស្រស់ស្អាតពីពួកយើង​ នៅពេលដែលអ្នកចុះឈ្មោះចូលរួមផងដែរ។

សូមរួសរាន់ចុះឈ្មោះ ហើយចូលរួមជាមួយពួកយើងសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរដ៏សប្បាយរីករាយ និងមិនអាចបំភ្លេចបាន! ជួបគ្នានៅថ្ងៃនោះណា!

សម្រាប់ការចុះឈ្មោះនិងព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ក្លិបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន
·        សាខាអាធីណា បុរីប៉េងហួត៖​ +855 23 900 392 /+855 10 888 398
·        សាខាអ៊ីអនម៉លសែនសុខ៖ +855 23 900 521/+855 15 888 468
·        អ៊ីម៉េល info@gunzesportskh.com