ថ្នាក់ហែលទឹកពិសេសសម្រាប់កូនក្មេង

តោះ! ត្រៀមខ្លួនសម្រាប់ថ្នាក់ហែលទឹកពិសេសសម្រាប់កូនក្មេង។ ប្រសិនបើលោកអ្នកខកខានមិនបានចូលរួមជាមួយពួកយើងពីរដូវកាលមុនៗ ឥឡូវនេះជាឱកាសដើម្បីនាំកូនៗរបស់អ្នកមករៀនហែលទឹកជាមួយនឹងគ្រូបង្វឹកដែលមានសមត្ថភាព និងជំនាញខ្ពស់របស់ពួកយើង។

កម្មវិធីហែលទឹកសម្រាប់កូនក្មេងរបស់យើងមានស្តង់ដាពីប្រទេសជប៉ុន ហើយផ្តល់ជូននូវ៣៦កម្រិត ចាប់ពីកម្រិតដំបូង​ រហូតដល់កម្រិតខ្ពស់។ សមាជិកហ្គាន់ហ្សេ ស្ព័តទាំងអស់អាចនឹងប្រើប្រាស់នូវអាងហែលទឹកខាងក្រៅប្រវែង ៩២០ម៉ែត្រការ៉េនៅសាខាអាធីណា​ និងអាងហែលទឹកខាងក្នុងដែលមានចំនួន៦ជួរនៅសាខាអុីអនម៉លសែនសុខស៊ីធី។ អាងហែលទឹករបស់យើងគឺស្អាត ជម្រៅរាក់ អាងហែលទឹកដ៏ទំនើប និងមានសុវត្ថិភាពដែលស័ក្តិសមសម្រាប់កូនក្មេង។

នៅហ្គាន់ហ្សេ ស្ព័ត ថ្នាក់ហែលទឹករបស់យើងពោរពេញទៅដោយសកម្មភាពសប្បាយៗដែលលើសពីការរៀនហែលទឹកទៅទៀត។ ថ្នាក់ហែលទឹកនេះផ្តល់នូវកន្លែងដែលប្រកបទៅដោយសុវត្ថិភាព និងផាសុកភាព សម្រាប់ក្មេងៗ ដើម្បីឱ្យពួកគេមានភាពសប្បាយរីករាយ ព្រមទាំងបង្កើនសមត្ថភាពហែលទឹករបស់ពួកគេតាមរយៈសកម្មភាពសប្បាយៗជាច្រើន។  

ហ្គាន់ហ្សេ ស្ព័តសាខាអាធីណា
បុរីប៉េងហួតបឹងស្នោ:

- សម្រាប់វគ្គទី១នឹងចាប់ផ្តើមនៅថ្ងៃទី២៤ ដល់ទី២៨ ខែមេសា ឆ្នាំ២០២៣
- សម្រាប់វគ្គទី២នឹងចាប់ផ្តើមនៅថ្ងៃទី០៨ ដល់ទី១២ ខែឧសភា ឆ្នាំ២០២៣
- ថ្នាក់ហែលទឹកនេះនឹងចាប់ផ្តើមពីម៉ោង៤:៣០ ដល់៥:៣០ រសៀល
- យើងបើកទទួលចាប់ពីអាយុ៥ឆ្នាំ ដល់អាយុ១៤ឆ្នាំ
- ក្នុង១ថ្នាក់មានចំនួនសិស្សអតិបរមា១៥នាក់ក្នុង១វគ្គ
ហ្គាន់ហ្សេ ស្ព័តសាខាអុីអនម៉លសែនសុខស៊ីធី:

- សម្រាប់វគ្គទី១នឹងចាប់ផ្តើមនៅថ្ងៃទី០១ ដល់ទី០៥ ខែឧសភា ឆ្នាំ២០២៣
- សម្រាប់វគ្គទី២នឹងចាប់ផ្តើមពីថ្ងៃទី១៥ ដល់ទី១៩​ ខែឧសភា ឆ្នាំ២០២៣
- ថ្នាក់ហែលទឹកនេះនឹងចាប់ផ្តើមពីម៉ោង២ ដល់ម៉ោង៣​ រសៀល
- យើងបើកទទួលចាប់ពីអាយុ៥ឆ្នាំ ដល់អាយុ១២ឆ្នាំ
- ក្នុង១ថ្នាក់មានចំនួនសិស្សអតិបរមា២០នាក់ក្នុង១វគ្គ

ទោះបីជាកូនរបស់អ្នកមិនទាន់ចេះ ឬចេះហែលទឹកហើយក៏ដោយ ក៏គ្រូបង្ហាត់របស់យើងនឹងជួយបង្រៀនពួកគាត់ជាមួយនឹងរបៀបហែលទឹក និងតិចនិចហែលទឹកថ្មីៗជាច្រើនដល់ពួកគាត់។ ចុះឈ្មោះចូលរួមកញ្ចប់ថ្នាក់ហែលទឹកនេះនៅហ្គាន់ហ្សេ ស្ព័តជាមួយនឹងតម្លៃសមរម្យ។ ជាមួយនឹងកញ្ចប់នេះ កូនៗរបស់អ្នកនឹងអាចបង្កើនជំនាញហែលទឹក និងការប្រើប្រាស់ដង្ហើមបានត្រឹមត្រូវ ព្រមទាំងចេះកាន់ក្តារហែលទឹកដោយរលូន និងចេះហែលទឹកត្រឹមត្រូវតាមបច្ចេកទេស ជាពិសេសមានឱកាសបង្កើតមិត្តភក្តិថ្មីៗទៀតផង។
 

ការចុះឈ្មោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅសាខាអាធីណា និងរហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅសាខាអុីអនម៉លសែនសុខ។ តម្លៃ៧៥ដុល្លារសម្រាប់ការចុះឈ្មោះ។
 
សម្រាប់ការចុះឈ្មោះ និងព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ហ្គាន់ហ្សេ ស្ព័ត ជប៉ុន៖ 
· សាខាអាធីណា បុរី ប៉េងហួត ដឹស្តាផ្លាទីនីម ឬទំនាក់ទំនងលេខទូរស័ព្ទ +855​ 23 900 392/010 888 398

· សាខាអុីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី ឬ ទំនាក់ទំនងលេខទូរស័ព្ទ +855 23 900 521 /015 888 468 
· អ៊ីមែល info@gunzesportskh.com