ប្រូម៉ូសិនឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

មានសុខភាពល្អ និងរីករាយ

តើមានអ្វីដែលល្អជាងភាពរីករាយនៅក្នុងឱកាសចូលឆ្នាំថ្មីទៀតនោះ? មានតែសុខភាពល្អនឹងហើយ! ចាប់ផ្តើមឆ្នាំថ្មីរបស់អ្នកជាមួយនឹងកម្មវិធីប្រូម៉ូសិនឆ្នាំថ្មីពិសេសរបស់យើង។ ផ្លាស់ប្តូររបៀបរស់នៅថ្មី និងមានសុខភាពល្អជាងមុនជាមួយនឹងពួកយើង។

ចុះឈ្មោះជាសមាជិកឥឡូវនេះ អ្នកនឹងទទួលបាននូវការបញ្ចុះតម្លៃ10% សម្រាប់ការចូលជាសមាជិករយៈពេល 1ខែ ឬ 3ខែ, 15% សម្រាប់ការចូលជាសមាជិករយៈពេល6ខែ និង 20%សម្រាប់ការចូលជាសមាជិករយៈពេល1ឆ្នាំ។ គួរបញ្ជាក់ថា ប្រូម៉ូសិនមួយនេះត្រូវបានផ្តល់ជូនទាំងសមាជិកថ្មី និងសមាជិកចាស់ដែលចង់បន្តជាសមាជិកភាព។

លោកអ្នកនឹងអាចប្រើប្រាស់បរិក្ខាររបស់ពួកយើងគ្រប់ប្រភេទដូចជាបន្ទប់ហាត់ប្រាណបំពាក់ដោយឧបករណ៍ទំនើបៗ ថែមទាំងការហឹ្វកហាត់ជាមួយនឹងគ្រូបង្វឹកផ្ទាល់ខ្លួនទៅតាមតម្រូវការ។ លោកអ្នកនឹងទទួលបានការណែនាំអំពីកម្មវិធីស្ទូឌីយូរបស់ពួកយើងជាច្រើនដូចជា ថ្នាក់Fight Do, Oxigeno, Megadanz និងកម្មវិធីជាច្រើនទៀត។ លើសពីនេះទៀតនោះ អ្នកក៏នឹងទទួលបានការពិនិត្យរាងកាយដោយឥតគិតថ្លៃតាមរយៈម៉ាស៊ីន In-Body និងប្រឹក្សាយោបល់ជាមួយនឹងគ្រូដ៏ជំនាញរបស់ពួកយើងដើម្បីវិភាគលទ្ធផល និងស្វែងរកកម្មវិធីដែលត្រូវសម្រាប់អ្នក។

ត្រូវការកន្លែង
ដើម្បីបន្ថយភាពតានតឹងមែនទេ? មកហែលទឹកលេងនៅអាងហែលទឹករបស់ពួកយើងតែម្តងមក! ហ្គាន់ហ្សេ ស្ព័ត ជប៉ុនផ្តល់ជូននូវអាងហែលទឹកខាងក្នុងចំនួន6 ខ្សែ​នៅសាខាអ៊ីអនម៉លសែនសុខស៊ីធី និងអាងហែលទឹកខាងក្រៅប្រវែង 920 ម៉ែត្រការ៉េនៅសាខាអាធីណា ព្រមជាមួយនឹងបន្ទប់ស្ទីមសម្រាប់នារី និងសោណាសម្រាប់បុរស។

នៅចាំអីទៀត! មកចុះឈ្មោះឥឡូវនេះ! ការផ្តល់ជូននេះចាប់ត្រឹមពីថ្ងៃទី01 ដល់ថ្ងៃទី29 ខែមេសា​ ឆ្នាំ2023 តែប៉ុណ្ណោះ។

សម្រាប់ការចុះឈ្មោះ និងព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ហ្គាន់ហ្សេ ស្ព័ត៖
·        សាខាអាធីណា បុរី ប៉េងហួត ដឹស្តាផ្លាទីនីម ឬទំនាក់ទំនងលេខទូរស័ព្ទ +855​ 23 900 392/ 01០ 888 398
·        សាខាផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី ឬ ទំនាក់ទំនងលេខទូរស័ព្ទ +855 23 900 392/ 015 888 468
·        ឬអ៊ីមែល info@gunzesportskh.com មកកាន់ពួកយើងបានផងដែរ