ការប្រកួតហែលទឹកសម្រាប់កូនក្មេង

ហ្គាន់ហ្សេ ស្ព័តមានក្តីសោមនស្សរីករាយក្នុងការបង្កើតកម្មវិធី “ប្រកួតហែលទឹកសម្រាប់កូនក្មេង”។​ នេះជាឱកាសជួយឱ្យកូនៗរបស់អ្នកបង្ហាញពីសមត្ថភាព និងទេពកោសល្យហែលទឹករបស់ពួកគេនៅក្នុងកម្រិតតែមួយ។

កម្មវិធីប្រកួតនេះរៀបរៀងជាពិសេសសម្រាប់សិស្សថ្នាក់ហែលទឹកនៅហ្គាន់ហ្សេ ស្ព័ត។ កាលបរិច្ឆេទនៃការប្រកួតនៅថ្ងៃអាទិត្យ ទី28 ខែឧសភា ឆ្នាំ2023 នៅហ្គាន់ហ្សេ ស្ព័តសាខាអុីអនម៉លសែនសុខ ចាប់ពីវេលាម៉ោង2 ដល់4រសៀល។​

វិញ្ញាសាប្រកួតមានដូចជា៖
  កម្រិតដំបូង
-      ការប្រកួតជ្រមុជទឹកចាប់យកកងគិតជាចំនួន
  កម្រិតមធ្យម
-   ការប្រកួតកាន់ក្តារធាក់ទឹក12.5ម៉ែត្រ
-   ការប្រកួតកាន់ក្តារធាក់ទឹក25ម៉ែត្រ
  កម្រិតខ្ពស់
-      ការប្រកួតហែលទឹកសេរី25ម៉ែត្រ
រង្វាន់សម្រាប់ជ័យលាភីនីមួយៗក្នុងវិញ្ញាសាទាំង៣៖
 ជ័យលាភីលេខ1នឹងទទួលបានមេដាយមាស ព្រមជាមួយនឹងកាតាប មួកហែលទឹក វ៉ែនតាហែលទឹក កន្សែងជូតមុខ និងបណ្ណប្រាក់រង្វាន់30ដុល្លារសម្រាប់ប្រដាប់ក្មេងលេង ឬសម្ភារសិក្សាពីហ្គាន់ហ្សេ ស្ព័ត
 ជ័យលាភីលេខ2នឹងទទួលបានមេដាយប្រាក់ ព្រមជាមួយនឹងកាតាប មួកហែលទឹក ​កន្សែងជូតមុខ និងបណ្ណប្រាក់រង្វាន់30ដុល្លារសម្រាប់ប្រដាប់ក្មេងលេង ឬសម្ភារសិក្សាពីហ្គាន់ហ្សេ ស្ព័ត
 ជ័យលាភីលេខ3នឹងទទួលបានមេដាយសំរឹទ្ធ ព្រមជាមួយនឹងកាតាប ​កន្សែងជូតមុខ និងបណ្ណប្រាក់រង្វាន់30ដុល្លារសម្រាប់ប្រដាប់ក្មេងលេង ឬសម្ភារសិក្សាពីហ្គាន់ហ្សេ ស្ព័ត

ដើម្បីជាការលើកទឹកចិត្ត ហ្គាន់ហ្សេ ស្ព័តក៏មានជាកាដូអនុស្សាវរីយ៍ជាច្រើនទៅកាន់អ្នកដែលមិនទទួលបានជ័យលាភីផងដែរ។

 ប្រសិនបើកូនៗរបស់អ្នកជាសិស្សរៀនហែលទឹកនៅហ្គាន់ហ្សេ ស្ព័ត កុំភ្លេចនាំគាត់ចុះឈ្មោះចូលរួមប្រកួតហែលទឹកដើម្បីបង្ហាញពីសមត្ថភាពហែលទឹកដ៏អស្ចារ្យ!
 

សម្រាប់កូនៗរបស់អ្នកមិនទាន់ជាសមាជិកហ្គាន់ហ្សេ ស្ព័ត​ លោកអ្នកអាចចុះឈ្មោះជាសមាជិករបស់យើងឥឡូវនេះដើម្បីរៀនហែលទឹក និងអាចចូលរួមកម្មវិធីនេះបានបើពួកគាត់ចេះហែលខ្លះៗ។ 

តោះចូលរួមគាំទ្រកូនៗរបស់អ្នកទាំងអស់គ្នានៅហ្គាន់ហ្សេ ស្ព័ត!

ដើម្បីចុះឈ្មោះ សូមទំនាក់ទំនងមកកាន់ហ្គាន់ហ្សេ ស្ព័ត ជប៉ុន៖ 

· សាខាអុីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី ឬ ទំនាក់ទំនងលេខទូរស័ព្ទ 015 888 468