អបអរសាទរពិធីគម្រប់ខួបរបស់ហ្គាន់ហ្សេ ស្ព័ត

ចូលរួមអបអរគម្រប់ខួប5ឆ្នាំ និង6ឆ្នាំរបស់ក្លិបហាត់ប្រាណជាមួយនឹងប្រូម៉ូសិនជាច្រើន  

ក្លិបហាត់ប្រាណហ្គាន់ហ្សេ ស័្ពតមានក្តីសោមនស្សរីករាយនឹងរៀបចំកម្មវិធីគម្រប់ខួបរបស់ពួកយើងនៅខែមិថុនានេះ ហើយពួកយើងសូមអញ្ជើញសមាជិកទាំងអស់ដើម្បីចូលរួមសប្បាយរីករាយជាមួយកម្មវិធីគម្រប់ខួបលើកទី5 និងទី6នេះ។ ត្រៀមខ្លួនដើម្បីទទួលយកនូវបទពិសោធថ្មីៗដែលមិនធ្លាប់មានពីមុនមក និងការផ្តល់ជូនពិសេសពីពួកយើង។

គួរបញ្ជាក់ផងថា សាខាអាធីណារបស់ពួកយើងដែលបានបើកប្រតិបត្តិការនៅខែមិថុនា ឆ្នាំ2017 នឹងបានដំណើរការអស់រយៈពេល6ឆ្នាំមកហើយ ហើយសាខាអ៊ីអនម៉លសែនសុខដែលបានបើកប្រតិបត្តិការនៅខែមិថុនា ឆ្នាំ2018 បានដំណើរការ5ឆ្នាំហើយ។ ដើម្បីអបអរឱកាសដ៏អស្ចារ្យមួយនេះ ពួកយើងបានរៀបចំកម្មវិធីពិសេសមួយដែលនឹងមានការចូលរួមពីសមាជិកពួកយើងទាំងអស់។
 
នៅថ្ងៃព្រហស្បតិ៍ ទី08 ខែមិថុនា​ ឆ្នាំ2023 ចាប់ពីម៉ោង10ព្រឹក ដល់ម៉ោង8:30នាទីយប់ នៅសាខាអ៊ីអនម៉លសែនសុខ លោកអ្នកអាចមកចូលរួមកម្មវិធីលំហាត់ប្រាណរ៉ាឌីកាល់ចំនួន2គឺ យូបោន និងមេហ្គាដានស៍ ។ មេហ្គាដានស៍ មានរាប់បញ្ចូលក្បាច់រាំជាច្រើនមានដូចជា សាលសា, ហ៊ីប-ហប់, Jazz រួមទាំងការធ្វើលំហាត់ប្រាណCardio ដើម្បីសម្រកទម្ងន់ សុខភាពបេះដូង និងសម្រួលសាច់ដុំ។ កុំភ្លេចឆ្លៀតពេលមកធ្វើការពិនិត្យរាងកាយជាមួយម៉ាស៊ីនIn-Body ដោយឥតគិតថ្លៃ ចាប់ពីម៉ោង10ព្រឹក ដល់ម៉ោង5:30នាទីល្ងាច អ្នកនឹងទទួលបានព័ត៌មានលម្អិតអំពីសមាសភាពរាងកាយ កម្រិតជាតិខ្លាញ់ក្នុងសាច់ដុំ កម្រិតនៃភាពធាត់ និងព័ត៌មានជាច្រើនទៀត។  

រីឯនៅហ្គាន់ហ្សេ ស្ព័តសាខាអាធីណាវិញ នៅថ្ងៃសៅរ៍ ទី10 ខែមិថុនា ឆ្នាំ2023 ពីម៉ោង6ល្ងាច ដល់ម៉ោង8:30ល្ងាច ពួកយើងមានរៀបចំកម្មវិធីស្ទូឌីយូដែលមានដូចជា X55 និង ហ្វៃដូ។ X55 គឺជាប្រភេទលំហាត់ប្រាណមួយដែលប្រើប្រាស់ទម្ងន់ដើម្បីពង្រឹងកម្លាំងក្នុងការហ្វឹកហាត់។ ចំណែកឯហ្វៃដូគឺជាប្រភេទលំហាត់ប្រាណដែលរួមបញ្ចូលជាមួយនឹងក្បាច់គុនប្រដាល់ និងយុទ្ធគុន ព្រមទាំងជម្រើសក្បាច់រាំដែលប្រកបទៅដោយភាពស្វាហាប់ និងសប្បាយរីករាយ។
 

លើសពីនេះទៅទៀតនោះ ពួកយើងនឹងមានការចាប់ឆ្នោតផ្សងសំណាងយករង្វាន់ជាច្រើនដែលរួមមាន បណ្ណសមាជិកហ្គាន់ហ្សេ ស្ព័តរយៈពេល1ខែ អាវយឺតដ៏ស្រស់ស្អាត និងរង្វាន់ជាច្រើនទៀត។
 
ចុះឈ្មោះចូលរួមជាមួយយើង ដើម្បីធ្វើឱ្យកម្មវិធីកាន់តែមិនអាចបំភ្លេចបាន ព្រមទាំងទទួលបានភាពសប្បាយរីករាយ និងវត្ថុអនុស្សាវរីយ៍ជាច្រើន។  

សម្រាប់ការចុះឈ្មោះ និងព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងតាមរយៈលេខទូរស័ព្ទ ឬមកកាន់កន្លែងផ្ទាល់នៅ៖
សាខាអាធីណា បុរីប៉េងហួត៖ 010 888 398
សាខាអ៊ីអនម៉លសែនសុខ៖ 015 888 468